Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

ដោយ Pothe Thun
13/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”
399
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែ ធ្នូ ២០១៩ អង្គការ ហាត ធូហាត អន្តរជាតិ សហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ(KOICA) បានរៀបចំសន្នីបាតប្រចាំឆ្នាំ២០១៩ ស្តីពី គម្រោងពង្រឹងសមត្ថភាព និងមុខងារប្រព័ន្ធសុខភាពភ្នែក ដើម្បីនិរន្តរភាពរបស់មណ្ឌល ថែទាំភ្នែក នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ។

បើតាម លោកសាស្ត្រាចារ្យ ដោ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា តាមការស្រាវជ្រាវថ្នាក់ជាតិកន្លងមកអត្រាពិការភ្នែកត្រូវបានថយចុះមកត្រឹម០.៣៧%ដែលជាតួលេខមួយបញ្ជាក់អំពីភាពជោគជ័យនៃការអភិវឌ្ឍផែនការយុទ្ឋសាស្ត្រជាតិក្នុងការទប់ស្កាត់និងគ្រប់គ្រងភាពពិការភ្នែកក្នុងប្រទេសកម្ពុជាឆ្នាំ២០១៦-២០២០ ដែលជាការខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិសុខភាពភ្នែក ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

លោកសាស្ត្រាចារ្យ មានប្រសាសន៍បន្តថា ផែនការយុទ្ឋសាស្ត្រជាតិ៥ឆ្នាំចុងក្រោយនេះ បានជ្រើសរើសបញ្ហាអាទិភាពសំខាន់ៗដូចជា ការទប់ស្កាត់ជំងឹពិការភ្នែកនិងគំហើញថយចុះ ការអភិវឌ្ឍធនធានមនុស្សសម្រាប់ផ្តល់សេវាថែទាំភ្នែក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបច្ចេកវិទ្យាសមស្របនិងទំនើបកម្ម ការអភិវឌ្ឍប្រព័ន្ឋព័ត៌មានក្នុងចក្ខុសាស្ត្រនិងការស្រាវជ្រាវពីជំងឹភ្នែក និងការស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អនុវត្តនៅក្នុងផែនការយុទ្ឋសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ឋក្នុងនោះសម្រាប់ឆ្នាំ២០១៩ បានព្យាបាលជំងឹភ្នែកឡើងបាយចំនួនប្រមាណ៣៤២៨៨នាក់ ជំងឹភ្នែកដទៃទៀតចំនួនប្រមាណ១១២៥៣នាក់ ។

ក្នងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ទុកបញ្ហាសុខភាពភ្នែក ជាបញ្ហាសំខាន់សម្រាប់មនុស្សគ្រប់រូបដែលចង់បាននូវភាពល្អប្រសើរនៃសុខភាពភ្នែករបស់ខ្លួន ទន្ទឹមនឹងនេះ វិស័យសុខាភិបាលក៍បានដើរតួយ៉ាងសំខាន់ ក្នុងការថែទាំ និងការព្យាបាលជូនអ្នកជម្ងឺ ហើយក៏ជាអាទិភាពចម្បងដែលមន្ទីរសុខាភិបាលខេត្ដសៀមរាប ត្រូវបានយកចិត្ដទុកដាក់ធានាបាននូវផាសុខភាព ក្នុងការផ្តល់សេវាដ៍មានគុណភាពជូនភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍បន្ថែមថា អង្គការហាត ធូ ហាត បានដើរតួនាទីយ៉ាងសំខាន់ និងការយក ចិត្តទុកដាក់អំពីបញ្ហាសុខភាពភ្នែក ដោយបានចាប់ផ្តើមដំណើរការអភិវឌ្ឈន៍កម្មវិធីសុខភាពភ្នែក ព្រមទាំងការផ្តល់ពង្រឹងសមត្ថភាពរបស់បុគ្គលិកផ្នែកសុខភាពភ្នែក នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងការផ្សព្វផ្សាយសម្រាប់សហគមន៍ ពីការថែរក្សាភ្នែកផងដែរ ។

លោក ផាក់ ហ្យូជុន តំណាងអង្គការហាតធូហាតប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា អង្គការហាតធូហាតអន្តរជាតិ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តខេត្តសៀមរាប និង អង្គការ KOICA ចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន ដែលនេះគឺជាចំណែកនៃការគាំទ្រដ៏ធំមួយ ដើម្បីធ្វើឲ្យអង្គការ ហាត ធូ ហាតអន្តរជាតិ បង្កើតបានមណ្ឌលថែទាំភ្នែកចំនួន ៣ កន្លែង គឺនៅស្រុកអង្គរជុំ ស្រុកក្រឡាញ់ និង ស្រុកសូទ្រនិគម នេះគឺជាសមិទ្ធផលដ៏មានតំលៃបំផុតមួយនៅក្នុងគម្រោងរបស់យើង ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: KOICAក្រសួង​សុខាភិបាលដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែកសុខភាពភ្នែក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

អ្នកទោស៣នាក់ស្លាប់ ២១នាក់របួសក្នុងអគ្គិភ័យនៅឯពន្ធនាគារទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

ទីបំផុតចិននិងអាមេរិកសុទ្ធតែត្រៀមថយមួយជំហានៗម្នាក់ ដើម្បីរំងាប់ភ្លើងសង្គ្រាមពាណិជកម្មនៅឆ្នាំ២០២០

ទីបំផុតចិននិងអាមេរិកសុទ្ធតែត្រៀមថយមួយជំហានៗម្នាក់ ដើម្បីរំងាប់ភ្លើងសង្គ្រាមពាណិជកម្មនៅឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.