វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរដែឡមិនអាចមើលរំលងបាន

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក។ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំខ្លោងទ្វារទន្លេអុំលោក ឈឹម សុវណ្ណដេត បានលើកឡើងថា ភ្ញៀវទេសចរតែងនិយមទស្សនាខ្លោងទ្វារទន្លេអុំ ឬក្រុងអង្គរធំ បន្ទាប់ពីការទស្សនាថ្ងៃរះនៅអង្គរវត្ត។ ទីនេះមានចំណុចពិសេសៗមួយចំនួនដូចជា ចម្លាក់ទេវតា និងយក្សនៃរឿងរ៉ាវកូរសមុទ្រទឹក កសិន្ធុទឹក និងខ្លោងទ្វារដ៏ធំស្កឹមស្កៃ។ លោក សុវណ្ណដេត បញ្ជាក់ថា...

ព័ត៌មានលំអិត

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៨ នឹងរៀបចំឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់បេតិកភណ្ឌអង្គរ ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការីប្រមាណជាង ៥០ប្រទេសបានចូលរួម។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារជាមួយស្ថាប័នពាក់ព័ន្ធ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា...

ព័ត៌មានលំអិត

ព្រះចៅអធិការវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅអាងបារាយណ៍ទឹកថ្លា

ព្រះចៅអធិការវត្តស្វាយរមៀត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ នៅបារាយណ៍ទឹកថ្លា ស្ថិតនៅក្បែរវត្តវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ព្រមទាំងរំលឹកគុណព្រះធរណី និង ព្រះគង្គា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

អាជ្ញាធរខេត្ដសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានរៀបចំពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដារត្រឹមត្រូវ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការរៀបចំតាំងពិព័រណ៌នាពេលនេះ មានចំនួន...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្ដសៀមរាប នាំយកថវិកា ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧត្ថម្ភដល់បុរសរើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សា និងជាប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប បាននាំយកថវិការបស់ឯកឧត្ដម ខៀវ កាញ្ញារិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាតំណាងរាស្ដ្រខេត្ដកំពង់ចាម និងឯកឧត្ដម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខធិការក្រសួងព័ត៌មាន ប្រគល់ជូនដល់ពលរដ្ឋមួយរូប រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប...

ព័ត៌មានលំអិត

រួតបាកាណនៃប្រាសាទអង្គរវត្ត ជាទីដែលអ្នកទេសចរគ្រប់ជាតិសាសន៍ជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា

រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលមានកម្ពស់ប្រមាណ ៧០ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែឡើងទៅទស្សនា ហើយអ្នកទេសចរជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា។ លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ

បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល១១ខែ កន្លងមក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានដើរឆ្លងកាត់ស្ពានហាលខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត ហើយពយកគាត់បានបង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរ ស្របជាមួយការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថា គាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។...

ព័ត៌មានលំអិត

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីធ្វើការជួសជុលអស់រយៈពេលជិត ២០ឆ្នាំ ស្ពានហាលអង្គរខាងលិច ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌា នឹងសហការគ្នាជួសជួសជុលគំនូរបុរាណ នៅតាមជញ្ជាំងនៃព្រះវិហារដែលមានអាយុរាប់រយឆ្នាំ ក្នុងវត្តរាជបូណ៍ ក្រុងសៀមរាប។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ នៅក្នុងព្រះវិហារ នៃវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា...

ព័ត៌មានលំអិត
Page 10 of 94 1 9 10 11 94

Recommended

សូម Like និង Follow ពួកយើង