ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្តសៀមរាបអំពាវនាវដល់អាជីករលក់ដូរទំនិញ ចំណីអាហារគ្រប់ប្រភេទ ត្រូវពិនិត្យទំនិញរបស់ខ្លួនមុននឹងដាក់លក់ ឯអ្នកប្រើប្រាស់ក៏ត្រូវពិនិត្យដែរមុននឹងទិញយកទៅប្រើប្រាស់ និងបរិភោគ ចៀសវាងទំនិញខូចគុណភាព នាំឱ្យប៉ះពាល់ដល់សុខភាព។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីអង្គភាពការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សាខាខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត...

ព័ត៌មានលំអិត

សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

ដោយសារមើលឃើញពីកំណើននៃការប្រើប្រាស់សេវារបស់សាខាធនាគារ ABA ក្នុងខេត្តសៀមរាប ជាពិសេសសាខាធនាគារស្ថិតនៅលើផ្លូវស៊ីវត្ថា នៅជិតផ្សារកណ្ដាល ក្រុងសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ធនាគារ ABA បានប្រកាសផ្លាស់ប្ដូរទីតាំងចាស់ មកកាន់ទីតាំងថ្មី ដែលស្ថិតតាមផ្លូវអាចារ្យស្វា ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ទល់មុខវត្តព្រះព្រហ្មរ័ត្ន ព្រមជាមួយអគារធំផ្ដល់ផាសុខភាព ចំណតធំទូលាយ...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់បន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឃឹម ហ្វីណង់ អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ...

ព័ត៌មានលំអិត

អ្នកបុរាណវិទ្យា កំពុងសិក្សាជ្រាវរកទីតាំងភូមិរស់នៅមនុស្សសម័យបុរាណ ការផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញ មកពុទ្ធសាសនាថេរវាទ និងការផ្លាស់ប្តូររាជធានីពីអង្គរ ទៅភាគខាងត្បូងមានតួបាសាន លង្វែក ឧដុង្គជាដើម !

អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក រយ:ពេលជិត ៣ខែមកហើយ ដើម្បីធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២មក។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះគឺក្នុងគោលបំណង ដើម្បីសិក្សាស្វែងរកភូមិបុរាណ ទីសក្ការបូជា...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសមនិងជម្រាបលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨​ ខែមករាឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ូឌីម៉ាន់...

ព័ត៌មានលំអិត

សិស្សមកពីវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះសិក្សាស្វែងយល់ពីប្រាសាទអង្គរវត្ត និងការស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក...

ព័ត៌មានលំអិត

កសិករស្រុកពួកខេត្តសៀមរាប ត្រេកអរចំពោះតម្លៃស្រូវទទួលបានជាង៩០០រៀល ក្រោយការដាំស្ដារឡើងវិញ

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រជាកសិករស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបលើកឡើងថា តម្លៃស្រូវដែលគាត់បានប្រមូលផល និងលក់កាលពីពេលថ្មីៗនេះ បានឡើងដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃល្អ បន្ទាប់ពីពួកគាត់ បានធ្វើការដាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២កន្លងទៅនេះ។ តាមការបញ្ជាក់របស់ លោកស្រី ព្រំ កក់ ជាកសិករក្នុងស្រុកពួក លើកឡើងថា ទាំងទិន្នផល...

ព័ត៌មានលំអិត

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី អញ្ជើញសម្ពោធអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងអញ្ជើញចូលរួមពីឯកឧត្តម...

ព័ត៌មានលំអិត

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ផ្តល់អនុសាសន៍៦ចំណុច ដល់ភាគីពាក់ព័ន្ធរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែមានប្រសិទ្ធភាព

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជំរុញ និងផ្តួចផ្តើមគំនិត ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម...

ព័ត៌មានលំអិត

អាជ្ញាធរមីន ប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ ជាក្រុងស្រុកអស់មីនក្នុងខេត្តសៀមរាប

ថ្លែងនៅសាលាក្រុងសៀមរាប រសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បង្ហាញថា ទំហំផ្ទៃដីសរុប ៩៤៦,៥១២ ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនទាំងស្រុង និងប្រកបដោយជោគជ័យ។ ជាមួយនេះដែរ ឯកឧត្ដម លី ធុជ...

ព័ត៌មានលំអិត
Page 100 of 587 1 99 100 101 587

Recommended

សូម Like និង Follow ពួកយើង