នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នឹងបានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃគ្រប់ៗគ្នា

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ លោកឱសថការី លឹម...

ព័ត៌មានលំអិត

គិតត្រឹមរយៈពេល៩ថ្ងៃ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥ ៩០៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សរុបមានចំនួន ២៥៥ ៩០៧នាក់ ស្រី ១៣២ ០៧០នាក់។ ក្នុងនោះនៅតាមបណ្ដារក្រុង/ស្រុក ទាំង១២ ក្នុងខេត្តសៀមរាប ដែលបានចាក់រួមមាន៖ ១-ក្រុងសៀមរាប ចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា...

ព័ត៌មានលំអិត

អាជ្ញាធរសម្រេចបិទផ្សារចំនួនពីរក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់

អាជ្ញាធរស្រុកវ៉ារិន ខេត្ដសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននូវផ្សារចំនួន២ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប បន្ទាប់ពីរកឃើញប្រជាពលរដ្ឋដែលរស់នៅខាងមុខផ្សារចំនួន ១១នាក់ មានផ្ទុកមេរោគកូវីដ-១៩។ បើតាមលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ខេត្ដសៀមរាប បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា...

ព័ត៌មានលំអិត

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ហើយនៅព្រឹកមិញនេះ

បើតាមលោក ង៉ា ចុង ចៅសង្កាត់នគរធំ ក្រុងសៀមរាប បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់នគរធំ ត្រូវបានបិទបញ្ចប់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោមការអនុវត្តដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ មកពីកងពលតូចថ្មើរជើងលេខ៤២ នៃយោធភូមិភាគទី៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ...

ព័ត៌មានលំអិត

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ទា គឹមសុទ្ឋ ប្រធានមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ ដើម្បីឆ្លុះបញ្ចាំងការងារទៅនឹងផែនការប្រចាំឆ្នាំ២០២១ តាមរយៈការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរដែលស្ថិតនៅក្នុងកម្មវិធីផែនការចំនួន៥ នៃជំនាញនីមួយ និងវាយតម្លៃផែនការដែលបានកំណត់ ឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី...

ព័ត៌មានលំអិត

ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនឹងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និងបាននាំយកអំណោយមួយចំនួនប្រគល់ជូនមណ្ឌលចាក់វ៉ាក់សាំងចំនួន២កន្លែង ដោយមណ្ឌលសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តពោធិ៍លង្កា សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដោយក្នុងមួយមណ្ឌលទទួលបាន៖ ទឹកបរិសុទ្ធចំនួន ៣០០យួរ,...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំឲ្យប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ ចៀសវាងការប្រជ្រៀតគ្នា

ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជាង៦៦ភាគរយហើយ គិតត្រឹមថ្ងៃទី១២ខែកក្កដានេះ

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួនជាង២ពាន់នាក់នៅក្នុងឃុំព្រះដាក់ បានទទួលវ៉ាក់សាំងដូសទី១រួចរាល់ហើយ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ ហើយក្នុងស្រុកបន្ទាយស្រីនេះ បានដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ចំនួនសរុប ២.២៣៨នាក់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដំណើរការចាក់វ៉ាក់សាំងជូនប្រពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យ នៃកងពលតូចអន្ដរាគមន៍លេខ៨ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ស ថាវី បានបញ្ជាក់ថា ការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន៤ឃុំ...

ព័ត៌មានលំអិត
Page 108 of 241 1 107 108 109 241

Recommended

សូម Like និង Follow ពួកយើង