វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីធ្វើការជួសជុលអស់រយៈពេលជិត ២០ឆ្នាំ ស្ពានហាលអង្គរខាងលិច ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌា នឹងសហការគ្នាជួសជួសជុលគំនូរបុរាណ នៅតាមជញ្ជាំងនៃព្រះវិហារដែលមានអាយុរាប់រយឆ្នាំ ក្នុងវត្តរាជបូណ៍ ក្រុងសៀមរាប។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ នៅក្នុងព្រះវិហារ នៃវត្តរាជបូណ៌ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សប្បាយរីករាយ សម្រាប់រយៈពេល ៤ថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣នេះ

បន្ទាប់អាក់ខានការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក្នុងវិបត្តិជំងឺកូវីដ១៩មក ខេត្តសៀមរាប នឹងបន្លឺឡើងនូវសំណើចកងរំពងជាថ្មីឡើងវីញ សម្រាប់ឆ្នាំ២០២៣ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ...

ព័ត៌មានលំអិត

រយៈពេល១០ខែ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរបរទេសបានជាង ៦០ម៉ឺននាក់

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា នេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លាអាម៉េរិក។ ដោយឡែកសម្រាប់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងថា ក្នុងរយៈត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១១៦៥ទីតាំង។ ក្នុងនោះសណ្ឋាគារ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។ ឯកឧត្តម ប៉ាក់ សុខុម...

ព័ត៌មានលំអិត

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញជាង១០០នាក់ ធ្វើកម្មសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតជាង ១០០នាក់ មកពីសាកលវិទ្យាល័យខេមរៈ រាជធានីភ្នំពេញ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ ក៍ដូចជាសិក្សាឱ្យបានយល់ដឹងបន្ថែមពីវប្បធម៌ ប្រពៃណី អរិយធម៌របស់ខ្លួនឱ្យកាន់តែច្បាស់ ដែលកម្មសិក្សានេះដែរមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ សាស្ដ្រចារ្យនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកដឹកនាំក្រុមនិស្សិត បានឲ្យដឹងថា...

ព័ត៌មានលំអិត

ខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតានិងធម្មនន្ទនឹងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល

អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ ដើម្បីសម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ។ លោក ខឿន កុសល់ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទចៅសាយទេវតា ធម្មនន្ទ និងខ្លោងទ្វារជ័យ លើកឡើងថា ខ្សែទស្សនាថ្មីនេះអាជ្ញាធរជាតិអប្សរាបានរៀបចំជាពីរខ្សែ ដោយសារខ្សែទី១ គឺមានចម្ងាយខ្លី ដែលភ្ញៀវអាចឈប់យានជំនិះនៅផ្នែកខាងជើង និងដើរចូលតាមច្រកខាងកើត ប្រាសាទចៅសាយទេវតា ហើយចេញតាមច្រកខាងជើងដដែល។ ចំណែកខ្សែទី២...

ព័ត៌មានលំអិត

អ្នកជំនាញនឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នាចុងឆ្នាំ២០២៣នេះ

ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនិងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

ក្រោយការបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងស្របពេលកំណើននៃរដូវកាលទេសចរណ៍ ឬ High Season នេះ ស្ថានភាពភ្ញៀវទេសចរណ៍អន្តរជាតិ ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងក្នុងចន្លោះប្រមាណជាង១ ៨០០នាក់ ទៅជាង ២ ២០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ តាមប្រព័ន្ធតេឡេក្រាម...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន នឹងត្រូវបញ្ជប់នាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកក្រុមជំនាញកំពុងញាប់ដៃជើងបង្ហើយការងារដែលនៅសេសសល់។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា បច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក) ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ លោកថា ទំនប់មួយនេះតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត ។...

ព័ត៌មានលំអិត
Page 11 of 94 1 10 11 12 94

Recommended

សូម Like និង Follow ពួកយើង