សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្តព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមដង្ហែពិធីបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ជាច្រើនក្នុងក្រុងសៀមរាប

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ សាលាអនុគណក្រុងសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំដង្ហែក្បួនបុណ្យវិសាខបូជាតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប និងពេលរសៀលបានរៀបចំពិធីប្រកាសវិសាខបូជាព.ស ២៥៦៧ ក្នុងបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប ក្រោមការចូលរួមពីលោកស្រីយូ សុភា អភិបាលរងខេត្ត មន្ត្រីសង្ឃខេត្ត-ក្រុង ព្រះចៅអធិការតាមបណ្តាវត្តវ៉ាអារាមក្នុងក្រុង ប្រធានអនុប្រធានមន្ទីរអង្គភាពមួយចំនួន ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនអង្គ/នាក់។ ក្នុងឱកាសនោះ...

ព័ត៌មានលំអិត

សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសាលាធម្មសភា រួមនឹងផ្លូវថ្នល់ សមិទ្ឋផលនានាជាច្រើនទៀត ឋិតក្នុងវត្តសុវណ្ណព្រឹក្សា ហៅវត្តគគីរ ភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២២គ្រួសារ នៅស្រុកអង្គរជុំ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និងរបើកដំបូល ចំនួន២២គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអង្គរជុំ ខេត្តសៀមរាប គឺឃុំស្រែខ្វាវ ឃុំដូនពេង ឃុំគោកដូង ឃុំតាសោម និងឃុំនគរភាស នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ក្រុស...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានជួបសំណេះសំណាល និងទទួលអំណោយពីសប្បុរសជននានា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។ ក្នុងនាមឯកឧត្តម ទៀត សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ និងរបើកដំបូល ចំនួន៥៨គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកវ៉ារិន ខេត្តសៀមរាប គឺឃុំវ៉ារិន ឃុំស្រែណូយ ឃុំស្វាយស ឃុំប្រាសាទ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ឃុត វុត្យារិទ្ធ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលក្នុងពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

ជាធម្មតាក្រោយពីចូលឆ្នាំប្រពៃណីខ្មែរហើយប្រមាណ១សប្តាហ៍ ឬពីរសប្តាហ៍ ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់អង្គរ និងតាមបណ្តាស្រុកមួយចំនួន នៅខេត្តសៀមរាប តែងមានបុណ្យម៉្យាងហៅថា «ឆ្លងចេត្រ» ទៅតាមទំនៀមទំម្លាប់របស់ពួកគាត់។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ព្រះសង្ឃ និងគណៈកម្មការវត្តសំរោង ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទៅតាមការគ្រោងទុក។ នៅក្នុងពិធីឆ្លងចេត្រនេះ ប្រជាពលរដ្ឋបានមកជួបគ្នាកម្សាន្តសប្បាយយ៉ាងច្រើនកុះករ...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារនៅស្រុកស្វាយលើខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដឹកនាំដោយ លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៥គ្រួសារ មកពី៣ឃុំ ស្មើ៧ភូមិក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា អូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ ក្នុងស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ ស្ថិតក្នុងបរិវេណវត្តក្របីរៀល ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ តាមរបាយការណ៍របស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បង្ហាញថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត់លំនៅឋាន ចំនួន ៦០គ្រួសារ រស់នៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី មានឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុន បានទទួលអំណោយជាសង្ក័សី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តអារញ្ញសាគរ ក្រុងសៀមរាប ដោយបានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ឬហៅថាឆ្លងចេត្រ និងឱបស្ទបនូវការចែកទេយ្យទានដល់គ្រួសារខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានពិការភាព ចំនួន ១២៥គ្រួសារ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ពិធីនេះដែរក៏មានការចូលរួមពី លោក ពិន...

ព័ត៌មានលំអិត
Page 11 of 93 1 10 11 12 93

Recommended

សូម Like និង Follow ពួកយើង