ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប ធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងខេត្តសៀមរាប រួមមាន ៖ វិទ្យាល័យអង្គរ វិទ្យាល័យ១០មករា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានមកធ្វើទស្សនកិច្ចសិក្សា ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅបរិវេណវត្តកោះកែវជុលាមុនីព្រះធម្មចេតិយ (ហៅវត្តចេតិយ) ស្ថិតក្នុងសង្កាត់សំបួរ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពីការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់សិស្សានុសិស្សត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងប្រយ័ត្នចំពោះជំងឺអេដស៍

ថ្លែងក្នុងពីធីសំណេះសំណាលជាមួយសិស្សានុស្ស និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន អង្គរធំ ស្រុកអង្គរធំ ខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដម ផៃ សុខខេង នាយករង ខុទ្ទការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានណែនាំដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ...

ព័ត៌មានលំអិត

ពិធីប្រគល់សញ្ញាបត្រជូននិសិ្សតជ័យលាភីជាង ២ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប

នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់សមណៈនិសិ្សត និងនិសិ្សត ចំនួន ២.១៤១អង្គ/នាក់ នៃកម្រិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សាខាខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករ ចំនួន៣៧នាក់ ឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ...

ព័ត៌មានលំអិត

យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន សៀមរាប ចំនួន៧០នាក់ ស្រី៤៩នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំវិទ្យាល័យនេះផ្ទាល់។ លោកជំទាវ សុខ ណារ៉ូ ពៅហេង...

ព័ត៌មានលំអិត

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

សិក្ខាកាមដែលជាកងកម្លាំងនៃកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់ដោយជោគជ័យនូវវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដែលវគ្គបំប៉ននេះត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីសិក្សារយៈពេល០២ខែកន្លងមក។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះការរៀបចំពិធីនេះឡើងគឺមានន័យថា...

ព័ត៌មានលំអិត

លោកជំទាវ ទាង អេង ទៀសីហា ៖សិក្ខាកាមផ្នែកបដិសណ្ឋារកិច្ច ជាសរសរទ្រូងដ៏រឹងមាំ នៃវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប

ក្នុងពិធីជួបសំណេះសំណាល និងទទួលទានអាហារជាមួយសិក្ខាកាមកំពុងរៀនផ្នែកបដិសណ្ឋារកិច្ច ចំនួន ៣០០នាក់ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានលើកឡើងថា ប្អូនៗដែលកំពុងរៀនផ្នែកបដិសណ្ឋារកិច្ចទាំងអស់ សុទ្ធសឹងតែជាសរសរទ្រូង ដ៏រឹងមាំសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់តែម្តង។...

ព័ត៌មានលំអិត

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) នៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ២០២៣នេះ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសសៀខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ(មតិយើង) ជូនដល់សាស្ត្រាចារ្យ និសិ្សត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសសៀ ចំនួន១២២នាក់ ក្នុងនោះស្រីចំនួន៧៦នាក់ ក្រោមអធិបតីភាពលោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងស្រុកពួក ខេត្តសៀមរាប។ យុទ្ធនាការនានេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក...

ព័ត៌មានលំអិត
Page 11 of 61 1 10 11 12 61

Recommended

សូម Like និង Follow ពួកយើង