សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អ៊ីមព្រេស ក្រុងសៀមរាប មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងក្រុមហ៊ុន លី លី ហ៊្វូដ អ៊ុនដាសទ្រីខូ អិលធីឌី (LYLY) និងក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM)...

ព័ត៌មានលំអិត

កសិករជាអ្នកដាំដំណាំតាង៉ែន នៅភ្នំគូលេនខេត្ដសៀមរាប រកចំណូបានជាង១លានរៀលក្នុងមួយថ្ងៃៗ

កសិករមួយគ្រួសារ នៅឃុំត្បែងស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានប្រាក់ចំណូលប្រចាំគ្រួសារជាងមួយលានរៀល ក្នុងមួយថ្ងៃៗ ពីទិន្នផលដំណាំហូបផ្លែតាង៉ែន ដែលធ្វើអោយកសិកររូបនោះ មានគម្រោងដាំដំណាំហូបផ្លែជាច្រើប្រភេទទៀត។ អ្នកស្រី ឌួង សំណាង ជាម្ចាស់ចំការតាង៉ែន នៅជើងភ្នំគូលែន បានអោយដឹងនៅថ្ងៃទី២១ ខែមករានេះថា ដើមតាង៉ែននេះ អ្នកស្រីបានដាំឡើងក្នុងរយ:ពេល៧ឆ្នាំ ហើយក៏បានទទួលផលរយ:ពេល៣ឆ្នាំមកហើយដែរ ដោយគ្រាន់តែទិន្នផលលើកទី១ បានចំណូល៥ពាន់ដុល្លាក្នុងមួយឆ្នាំ...

ព័ត៌មានលំអិត

លោកជំទាវ ជូ ប៊ុនអេង ចុះពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស ក្នុងស្រុកសូទ្រនិគម

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អមដំណើរដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំអគ្គរងនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកលោកស្រីជាតំណាងអ្គការជាដៃគូរ បានចុះតាមដាន ត្រួតពិនិត្យការអនុវត្តគម្រោងរួមគ្នា...

ព័ត៌មានលំអិត

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រ និងហូលពិតានខ្មែរ និងបុគ្គលិកខ្មែរជាង១០០នាក់ របស់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងជួបបញ្ហាសេដ្ឋកិច្ច ខណៈការគាំទ្រផលិតផលសូត្រធម្មជាតិខ្មែរមានការធ្លាក់ចុះខ្លាំង ដោយសាររងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ អ្នកនាង រិទ្ធ រដ្ឋា តំណាងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ហៅកាត់ថា IKTT នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

លោកអភិបាលស្រុកបន្ទាយស្រី ជំរុញប្រជាពលរដ្ឋដាំដំណាំ និងចិញ្ចឹមសត្វ បម្រើដល់សក្ដានុពលទេសចរណ៍របស់ស្រុក

បន្ទាប់ពីបាត់បង់ភ្ញៀវទេសចរអន្តរជាតិ អំឡុងវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ប្រាក់ចំណូលស្ទើរទាំងស្រុងពីវិស័យទេសចរណ៍ និងពឹងផ្អែកលើវិស័យកសិកម្មជាប្រភពចំណូលចម្បង។ តាមរយៈសក្ដានុពលទេសចរណ៍របស់ស្រុក រដ្ឋបាលស្រុកបន្ទាយស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រែក្លាយពីការ ដាំដុះបែបបុរាណ និងឧស្សាហកម្ម ទៅជាការដាំដុះបែបកសិទេសចរណ៍វិញ។ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ឃឹម...

ព័ត៌មានលំអិត

ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ធ្លាក់ចុះជាង៨៥ភាគរយ

ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២០-២០២១ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនសរុបជាង ២៥,០០០នាក់មានការធ្លាក់ចុះ ជាង៨៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានរហូតដល់ជាង ២៩០,០០០នាក់ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ ការថយចុះនៃចំនួនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនៅឆ្នាំនេះ បានបង្ហាញនូវការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ដែលស្របទៅនឹងសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ...

ព័ត៌មានលំអិត

គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប

គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ កម្មវិធីថ្នាក់ជាតិ ហៅថាអាស្ប៉ាយ (ASPIRE) ដែលជួយកសិករ ក្នុងការដាំដុះតាមបែបបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ បានផ្ដល់ផ្ទះសំណាញ់ សរុបចំនួន២៨ផ្ទះសំណាញ់ដល់កសិករដាំបន្លែ ក្នុងខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។...

ព័ត៌មានលំអិត

មន្ទីរកសិកម្មខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូច ដល់បណ្តុំកសិករផលិតបន្លែ ចំនួន ៦ក្រុង-ស្រុក

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូចចំនួន៩គ្រឿង ដល់បណ្តុំកសិករផលិតបន្លែ ចំនួន៩បណ្ដុំ ស្មើនឹង២៥០គ្រួសារ នៃក្រុង-ស្រុក ចំនួន៦ ដើម្បីប្រើប្រាស់ក្នុងការដាំដុះ នៅក្នុងបណ្ដុំអាជីវកម្មរបស់ខ្លួន។ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត...

ព័ត៌មានលំអិត

តម្លៃស៊ុតទាក្នុងខេត្តសៀមរាប ធ្លាក់ពីតម្លៃមធ្យម៤០០រៀល មកនៅត្រឹម៣៦០រៀល តែរំពឹងថានឹងឡើងវិញនៅដើមឆ្នាំ២០២១

តម្លៃស៊ុតទា ក្នុងខេត្តសៀមរាប បានធ្លាក់ថ្លៃពីតម្លៃមធ្យម៤០០រៀល មកនៅចន្លោះ៣៨០រៀល និង៣៦០រៀល តែការធ្លាក់ថ្លៃនេះ ត្រូវបានកសិករបញ្ជាក់ថា តែងតែកើតមាននៅចុងឆ្នាំ ហើយពួកគាតរំពឹងថានឹងឡើងថ្លៃមកវិញនៅដើមឆ្នាំ២០២១ នេះបើតាមការលើកឡើងប្រហាក់ប្រហែលគ្នារបស់កសិករ ក្នុងខេត្តសៀមរាបកាលពិថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ តាមការពិនិត្យជាក់ស្តែងឆ្នាំនេះ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បង្ហាញថាការចិញ្ចឹមទាយកស៊ុត អំឡុងវិបត្តិជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

ដង្កូវរុយទាហានខ្មៅ ប្រភពប្រតេអ៊ីនធម្មជាតិសម្រាប់ផលិតចំណីសត្វ និងអាចធ្វើជាអាហាររបស់មនុស្ស

ដង្កូវរុយទាហានខ្មៅ ត្រូវបានប្រទេសជាច្រើនលើពិភពលោក យកមកធ្វើជាចំណីធម្មជាតិរបស់សត្វ និងមានក្រុមហ៊ុនមួយចំនួនផលិតជាអាហាររបស់មនុស្សផងដែរ។ តាមការចុះផ្សាយរបស់ក្រុមហ៊ុន Insect Engineers របស់ប្រទេសហូឡង់ ដង្កូវរុយទាហានខ្មៅ មានជាតិប្រូតេអ៊ីន និងសារធាតុសំខាន់ៗដទៃទៀត សម្រាប់មនុស្សនិងសត្វ ប្រមាណ៤០ ទៅ ៦៥ភាគរយ។ សម្រាប់ខេត្តសៀមរាប ការចិញ្ចឹមរុយទាហានខ្មៅ (BLACK SOLDIER FLY)...

ព័ត៌មានលំអិត
Page 11 of 22 1 10 11 12 22

Recommended

សូម Like និង Follow ពួកយើង