នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានដឹកនាំបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ និងសេវាគាំពារនានា សម្រាប់កុមារដែលមានពិការភាពយន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក...

ព័ត៌មានលំអិត

ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។...

ព័ត៌មានលំអិត

គជប សម្រេចយកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចយកការិយាល័យបោះឆ្នោតចំនួន២ក្នុងសង្កាត់ស្វាយដង្គំជាកន្លែងបោះឆ្នោត

លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានសម្រេចយកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ ១០មករា១៩៧៩ និងការិយាល័យមួយទៀត...

ព័ត៌មានលំអិត

មេបញ្ជាការយោធភូមិភាគ៤ ជំរុញឲ្យគ្រប់អង្គភាពចំណុះរៀបចំដីសម្រាប់ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ លើកកម្ពស់បរិស្ថាន

ដាំកូនឈើឡើងវិញវាមានសារសំខាន់ណាស់ ព្រោះព្រៃឈើបានកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការកើនឡើងនៅកម្តៅផែនដី និងលើកកម្ពស់វិស័យបរិស្ថាន។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាភូមិភាគ៤ ក្នុងពិធីដាំកូនឈើជាង១ម៉ឺនដើម នៅទីបញ្ជាការដ្ឋានយោធាភូមិភាគ៤ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលការដាំកូនឈើនេះ ស្ថិតក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា យោធាភូមិភាគ៤ ។ លោកឧត្តមសេនីយឯក...

ព័ត៌មានលំអិត

ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុងក្រុងសៀមរាប បានឲ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នកមករកសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ទាំងផ្នែកស្ត្រីសម្រាលកូន និង ទាំងផ្នែកកុមារ និយាយរួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។...

ព័ត៌មានលំអិត

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។ ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់...

ព័ត៌មានលំអិត

គ្រួសារនៅសល់ចំនួន០៩គ្រួសារដែលរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ក្នុងសង្កាត់ស្លក្រាម បានស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ គ្រួសារនៅសល់ចំនួន០៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានប៉ះពាល់ និងប្រឈមជាមួយការដ្ឋានសំណង់ផ្លូវភ្លោះ EN 04 នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពី ការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)តាមវីឌីអូ Zoom នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង...

ព័ត៌មានលំអិត

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ...

ព័ត៌មានលំអិត

ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ហើយគ្រួសារដែលមិនយល់ព្រមនឹងចាត់វិធានការរដ្ឋបាលនៅថ្ងៃទី២៦នេះ លោក ហែន ពុទ្ឋី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបច្ចុប្បន្នបានប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបនោះ...

ព័ត៌មានលំអិត
Page 111 of 238 1 110 111 112 238

Recommended

សូម Like និង Follow ពួកយើង