ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពរបស់ក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ប្រចាំខែតុលា

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យ និងពិភក្សាលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការខេត្តប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីសំណាកលោកលោកស្រី សមាជិកសមាជិកា...

ព័ត៌មានលំអិត

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ នៅខេត្តសៀមរាប ក្នុងគោលបំណង ប្រមូលធាតុចូល និងមតិយោបល់ពីអង្គសិក្ខាសាលា ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ថ្លែងនៅចំពោះមុខ លោកប្រធានគ្រប់គ្រងគម្រោងនៃទីភ្នាក់ងារសុវត្ថិភាព និង សុខភាពការងារកូរ៉េ (KOSHA) និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១០០០គ្រួសារក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្ត រួមនិងអាជ្ញាធរស្រុក ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងខ្វះខាតស្បៀង ចំនួន ១,១១០គ្រួសារ មកពីឃុំចំនួន៥...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការរៀបចំសិក្ខាសាលាស្តីពី និតិវិធីសវនកម្ម និងអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការជាង ១៥០នាក់នៃលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី នៅថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្តទាំង២៥ បានចូលរួមសិក្សា ស្វែងយល់ពីវិធាន និង និតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ទំនាក់ទំនងរវាង សវនកម្មផ្ទៃក្នុង និង សវនកម្មផ្ទៃក្រៅ...

ព័ត៌មានលំអិត

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំផលិតវីដេអូសមិទ្ធផល ៥ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីផ្សព្វផ្សាយជូនសាធារណជន

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបច្ចេកទេស ជាមួយមន្ទីរ អង្គភាពជុំវិញខេត្តស្ដីពីការផលិតវីដេអូសមិទ្ធផលរបស់ខេត្តសៀមរាប ក្នុងរយៈពេល៥ឆ្នាំ ដើម្បធ្វើការផ្សព្វផ្សាយជូនសាធារណជនពីការរីកចម្រើន និងវឌ្ឍនភាពរបស់ខេត្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦។ មានប្រសាសន៍លើកឡើងទៅកាន់លោកប្រធាន និងអ្នកតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញថា ក្រោមការដឹកនាំ...

ព័ត៌មានលំអិត

មន្ទីរពេទ្យកុមារអង្គរ អំពាវនាវរកជំនួយសប្បុរសជន ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

គិតក្នុងឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានពិនិត្យ ព្យាបាល និងថែទាំកុមារមហារីកចំនួន ៥០៨ករណី ក្នុងនោះ កុមារមានជំងឺមហារីក បីភាគបួន (៣/៤) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សំ លីវណ្ណៈ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកុមារអង្គរ នៅក្នុងសន្និសីទសារព័ត៌មាន យុទ្ធនាការ...

ព័ត៌មានលំអិត

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា...

ព័ត៌មានលំអិត

អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

អង្គកឋិនទានមហាសាមគ្គី ដែលផ្តួចផ្តើមឡើងដោយគណៈកម្មការ អាចា្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដង្ហែចូលវត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេល ៣ខែកន្លងមក ត្រូវបានប្រារព្ធធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ដោយប្រមូលបច្ច័យអមត្រៃនៃអង្គកឋិនសរុបចំនួន ៩៩លាន ៥៤ម៉ឺនរៀល។ អង្គកឋិនទាននេះដែរ ក្រៅពីការផ្គត់ផ្គង់សម្រាប់ចង្ហាន់ប្រចាំថ្ងៃព្រះសង្ឃ បច្ច័យមួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់ទិញសម្ភារៈសិក្សា និងឧបត្ថម្ភថ្លៃមធ្យោបាយធ្វើដំណើរ សម្រាប់ការសិក្សារបស់ភិក្ខុ សាមណេរ...

ព័ត៌មានលំអិត

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន និងផែនការការងារដែលត្រូវបំពេញបន្ត

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដើម្បីធ្វើការពិនិត្យពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីជម្រុញអោយការអនុវត្តន៍រាល់ផែនការ និងភារកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរបន្ថែមទៅមុខទៀត។ កិច្ចប្រជុំកក៏បានធ្វើការពិនិត្យ ការងារដែលអនុវត្តនាពេលកន្លងមក...

ព័ត៌មានលំអិត

អនុវិទ្យាល័យធ្លក ស្រុកស្រីស្នំទទួលអគារសិក្សា១ខ្នង ពីអង្គការសម្រេចសុបិនកុមារកម្ពុជា

អគារសិក្សា១ខ្នង ស្ថិតក្នុងអនុវិទ្យាល័យធ្លក ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ អគារសិក្សា មាន៤បន្ទប់នេះសាងសង់ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤៩,០០០ ដុល្លារ និងចូលរួមថវិកាពីសហគមន៍ក្នុងមូលដ្ឋាន...

ព័ត៌មានលំអិត
Page 114 of 584 1 113 114 115 584

Recommended

សូម Like និង Follow ពួកយើង