ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ជប៉ុននឹងបញ្ជូនយន្តហោះបីគ្រឿង ទៅជម្លៀសបុគ្គលិកទូតខ្លួន និងមនុស្សដទៃទៀត ចេញពីអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃចន្ទបាននិយាយថា ប្រទេសជប៉ុននឹងបញ្ជូនយន្តហោះ នៃកងកម្លាំងស្វ័យការពារចំនួន ០៣គ្រឿង ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសជនជាតិជប៉ុន និងបុគ្គលិកដែលធ្វើការឱ្យស្ថានទូតជប៉ុន ព្រមទាំងអង្គការដទៃទៀតចេញពីប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទម្សិលមិញ។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ បាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនយន្តហោះ C-2 ចំនួន...

ព័ត៌មានលំអិត

ប្រទេសឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនៅខែកញ្ញាខាងមុខនេះ

ក្រសួងអប់រំឡាវបានប្រកាសពីការកំណត់ពេលបើកសាលារៀនឡើងវិញទូទាំងប្រទេសនៅខែក្រោយ ចាប់ពីថ្ងៃទី០១ ខែកញ្ញាតទៅ។ តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា នាយកសាលាក៏ដូចជាគ្រូបង្រៀន និងបុគ្គលិកនៅក្នុងគ្រឹះស្ថានអប់រំទូទៅនៅទូទាំងប្រទេសឡាវ ត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២ដូស មុនពេលបើកសាលារៀន។ ក្នុងម៉ោងសិក្សានាយកសាលា គ្រូបង្រៀន និងសិស្សត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬទឹកអនាម័យ និងរក្សាគម្លាតសង្គមយ៉ាងតិច ១ម៉ែត្រ។ ប៉ុន្តែសាលារៀនដែលត្រូវបានប្រើជាមជ្ឈមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋ ដើម្បីជួយសម្រួលដល់ពលករឡាវមកពីប្រទេសថៃ ក៏ដូចជាសាលារៀនដែលមានទីតាំងនៅតំបន់ក្រហម...

ព័ត៌មានលំអិត

លោក Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ក្រោយពេលទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារ

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី២ ខែសីហា បាននិយាយថា យោធាមីយ៉ាន់ម៉ាបានកំពុងលេងជាមួយពេលវេលាដែលកំណត់ការបោះឆ្នោតពីរឆ្នាំខាងមុខ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រៀមជំរុញអាស៊ានតែងតាំងបេសកជនពិសេសម្នាក់។លោក Blinken នឹងធ្វើដំណើរទស្សនកិច្ចមួយសប្តាហ៍ដើម្បីជួបរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ីអាគ្នេយ៍ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បង្កើនការទំនាក់ទំនងក្នុងតំបន់ជួរមុខមួយជាមួយប្រទេសចិន។ មុនជំនួបជាមួយបណ្តាប្រទេសអាស៊ាន លោក Min Aung...

ព័ត៌មានលំអិត

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

យោងតាមកាសែត Bangkok Post បានចុះផ្សាយការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ គិតមកទល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ គឺមានចំនួនឆ្លងសរុប ៦សែន៣មឺន៣ពាន់,២៨៤ ករណី ខណៈករណីឆ្លងថ្មីមានចំនួន ១មឺន៧,៩៧០ ករណី, ជាសះស្បើយសរុប ៤សែន១មឺន៩,២៤១ ករណី និងស្លាប់សរុប ៥ពាន់,១៦៨...

ព័ត៌មានលំអិត

ភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យសីតុណ្ហភាពកើនឡើងខ្លំាង ក្រុមពន្លត់អគ្គិភ័យរាប់ម៉ឺននាក់ កំពុងប្រយុទ្ធតស៊ូ

ក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន នៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ស្របពេលមានការព្យាករណ៍ថា ស្ថានភាពភ្លើងឆេះព្រៃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរ។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។ ភ្លើងឆេះព្រៃឈ្មោះ ប៊ូតលែក (Bootleg Fire) ក្នុងតំបន់...

ព័ត៌មានលំអិត

«កុមារ ចំនួន ២,៦៧៤នាក់ ដែលបានបម្រើការជាទាហាន ត្រូវបានសម្លាប់ »

អង្គការសហប្រជាជាតិ (UN) បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា កុមារជាង ៨,៥០០នាក់ បានបម្រើការជាទាហានកាលពីឆ្នាំ២០២០ កន្លងទៅនេះនៅក្នុងជម្លោះផ្សេងៗគ្នានៅទូទាំងពិភពលោក និងជិត ២,៧០០នាក់ទៀតត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ...

ព័ត៌មានលំអិត

មេរិកតេស្តសមត្ថភាព នាវាដឹកយន្តហោះចម្បាំងថ្មី ដោយការបំផ្ទុះគ្រាប់បែកទម្ងន់ជាង ១៨តោនក្នុងសមុទ្រ

កងនាវាសហរដ្ឋអាមេរិកបានបំផ្ទុះគ្រាប់បែកមួយគ្រាប់ ដែលមានទម្ងន់ជាង ១៨,១៤៤គីឡូក្រាម នៅក្បែរនាវាដឹកយន្ដហោះចម្បាំងថ្មីមួយរបស់ខ្លួន ដើម្បីតាមដានមើលថា តើនាវានេះមានសមត្ថភាពប្រយុទ្ធតស៊ូ គ្រប់ស្ថានភាពនៅក្នុងសមរភូមិដែរឬក៏យ៉ាងណា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។ ការធ្វើតេស្ដបំផ្ទុះគ្រាប់បែកខាងលើនេះ ធ្វើឡើងនៅក្រោមបាតសមុទ្រ ក្បែរនាវាផ្ទុកយន្ដហោះចម្បាំង USS ជែរ៉លដ៍ ហ្វដ...

ព័ត៌មានលំអិត

រុស្ស៊ី រិះគន់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លើប្រទេសមីយ៉ាន់ម៉ា ហើយថា នេះជារឿងនយោបាយ

តំណាងអចិន្ត្រៃយ៍រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានពណ៌នាអំពីដំណោះស្រាយថ្មី របស់អង្គការសហប្រជាជាតិ ស្តីពី ប្រទេសមីយ៉ាន់ម៉ាថា មានលក្ខណៈនយោបាយនិងមាននិន្នាការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចចិត្តមួយដោយអំពាវនាវ ឱ្យប្រទេសទាំងអស់បញ្ឈប់ការលក់ អាវុធទៅឱ្យប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាជំរុញឱ្យរដ្ឋាភិបាល...

ព័ត៌មានលំអិត

សិង្ហបុរីអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកស្លាប់មានការកើនឡើង

ប្រទេសសិង្ហបុរីនៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលរងគ្រោះថ្នាក់ពីការកើនឡើង នៃអំពើហឹង្សានៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដោយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់ការវាយប្រហារទៅលើគោលដៅជនស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP ។ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «យើងទទូចឱ្យគ្រប់ភាគីទាំងអស់ចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យស្ថានការណ៍ធូរស្បើយឡើងវិញ និងឆ្ពោះទៅរកបទឈប់បាញ់គ្នាមួយ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «គ្រប់ភាគីទាំងអស់មានទំនួលខុសត្រូវក្នុងការបញ្ឈប់អំពើហឹង្សា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីការពារសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនស៊ីវិលទាំងសងខាង»។ គួរបញ្ជាក់ថា...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីការបរទេសអាមេរិក ចេញទៅអ៊ុយក្រែនដើម្បីសម្តែងការគាំទ្រ ក្រោយការប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្ស៉ីបញ្ចប់ទៅវិញ

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន បន្ទាប់ពីប្រទេសរុស្ស៉ី បានដាក់ពង្រាយកងទ័ពនៅជិត ព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងការប្រឈមមុខគ្នា អស់រយៈពេលមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters...

ព័ត៌មានលំអិត
Page 12 of 64 1 11 12 13 64

Recommended

សូម Like និង Follow ពួកយើង