វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រថយន្ត១២០គ្រឿងនៃ៤៥៥គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល ៥ថ្ងៃ

ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃបិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដើម្បីជូនដំណើរប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត នៅតាមបណ្ដាខេត្តនានា។ ក្នុងនោះ រថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់វិស័យឯកជនពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយអាជ្ញាធរផ្ដល់សេវាកម្មប្រកបដោយគុណភាពជូនភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀតទៅលើគ្រប់អាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពដល់ភ្ញៀវទេសចរ ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ២០២១-២០៣៥ និងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ ដែលធ្វើយ៉ាងណាទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុង ឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ។ ថ្លៃងក្នុងពិធីបើកឲ្យដំណើរការផ្ទះល្មូន ក្នុងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប...

ព័ត៌មានលំអិត

ការចូលរួមដាំកូនឈើនៅតំបន់អង្គរជាការរួមចំណែកការពារ និងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិ និងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ

ថ្លែងក្នុងយុទ្ឋនាការដាំកូនឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅ ១ពាន់ម៉ែត្រក្រឡា នៅតំបន់អង្គរវត្ត នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត ព្រោះដើមឈើផ្តល់សារៈប្រយោជន៍ច្រើនមិនអាចនឹងគណនាបាននោះទេ ជារួម ការដាំកូនឈើធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិកាន់តែល្អប្រសើរឡើង និងរក្សាលំនឹងគ្រឺះប្រាសាទព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យឯកជន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក រួមនឹងកម្មវិធិកំសាន្តជាច្រើនទៀត នាចុងខែវិច្ឆិកា ខាងមុខនេះ

រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសៀមរាប រួមជាមួយនឹងកម្មវិធីកម្សាន្តជាច្រើនទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តអំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើងដែលមានតាំងពីបូរាណមក។ ថ្លែងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្វាគមន៍ចំពោះវត្តមានអ្នកទេសចរគ្រប់ជាតិសាសន៍ និងថ្លែងអំណរគុណក្រុមភ្ញៀវទេសចរកូរ៉េប្រមាណ ៤០០នាក់

ក្នុងពិធីទទួលទានអាហារជួបសំណេះសំណាល និងជូនដំណើរក្រុមភ្ញៀវទេសចរជនជាតិកូរ៉េប្រមាណ ៤០០នាក់ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លោក ពិន ប្រាកដ អភិបាលរងខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងស្វាគមន៍ចំពោះការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរលើពិភពលោក មកកាន់ខេត្តទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិមួយនេះ ដើម្បីស្វែងយល់ពី សម្បត្តិបេតិកភណ្ឌពិភពលោក ធនធានធម្មជាតិកម្រ និងជីវចម្រុះដ៏សំបូរបែបរបស់កម្ពុជា។ លោក...

ព័ត៌មានលំអិត

ពិធីរត់ប្រណាំង អបអរការគ្រោងដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានអ្នកចូលរួមជាង ៧០០នាក់

ក្រោមកិច្ចគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុនAIAI និងប្រតិបត្តិករទេសចរណ៍មួយចំនួន បានសហការរៀបចំពិធីរត់ប្រណាំងចម្ងាយខ្លី នៅលើផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដែលអ្នកចូលរួមជាង ៧០០នាក់។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ នឹងអាចទាក់ទាញការហោះហើរត្រង់ ជាមួយនឹងភ្ញៀវទេសចរណ៍ពីជុំវិញពិភពលោកចូលមកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបដូចការរំពឹងទុក...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការដាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញនូវការស្វាគមន៍ដោយកក់ក្ដៅ ប្រកបដោយស្នាមញញឹមដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានធ្វើដំណើរមកដល់អាកាសយានដ្ឋានខ្នាតអន្ដរជាតិ នៃទឹកដីសៀមរាបអង្គរមួយនេះ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយកអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ បានបញ្ជាក់នៅថ្ងៃទី៥ ខែតុលានេះថា ចម្លាក់ព្រហ្មនៅកណ្ដាលអាគារព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ មានកំពស់៧ម៉ែត្រកន្លះ សាងសង់ពីស្ពាន់...

ព័ត៌មានលំអិត

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីរេសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុង គោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈមនិងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជនពាក់ព័ន្ឋ ទៅនឹងវិស័យទេសចរណ៍ ខណៈដែលវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍...

ព័ត៌មានលំអិត
Page 12 of 94 1 11 12 13 94

Recommended

សូម Like និង Follow ពួកយើង