សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ លោក សុខ ណារ៉េត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន រួមនឹងព្រះសង្ស បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងថវិកាដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ស៊ីវ សុគន្ធា...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពុទ្ធាភិសេកព្រះ និង កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសាលាអនុគណវត្តទេពពោធិវង្ស ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ រួមជាមួយសមិទ្ឋផលមួយចំនួនទៀត ក្នុងវត្តព្រះវិហារវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្តយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនរូប។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៣គ្រួសារ ក្នុងស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ង៉ូវ សេងកាក់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលកន្លងទៅថ្មីៗនេះ ចំនួន២៣គ្រួសារ ក្នុងនោះ៖ ឃុំស្រែណូយ ចំនួន ២១គ្រួសារ មានរលំផ្ទះ ៦ខ្នង និងរបើកដំបូល ១៥ខ្នង និងបង្កឱ្យមានគ្រោះថ្នាក់របួសស្រាល...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣

នៅល្ងាចថ្ងៃទី០១ខែមេសាឆ្នាំ២០២៣នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៣ដែលប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាបដោយបានអញ្ជើញគណៈអ៊ីមុំាំខេត្ត គណៈអ៊ីមុំាំក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាបចំនួនប្រមាណជាង១៥០នាក់ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣នាពេលនេះគឺជាការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននៅប្រទេសសឹង្ហបុរី ដែលបាន ផ្តល់ថវិកាតាមរយៈឯកឧត្តមដោយផ្ទាល់ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បន្តទៀតថា រាជ...

ព័ត៌មានលំអិត

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ៣០០តំបន់ជី១(G1)នៃប្រទេសចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកខ្នាតធំសរុបចំនួន ២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប ដែលសរុបជាទឹកប្រាក់ចំនួន ៣៦ ០០០ដុល្លារអាមេរិក។...

ព័ត៌មានលំអិត

គ្រួសារក្រីក្រចំនួន ២៦គ្រួសារក្នុងសង្កាត់សាលាកំរើក ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃវត្តដំណាក់ និងពុទ្ធបរិស័ទ

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ព្រះតេជគុណ ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ ស្ថិតក្នុងក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារចំនួន ២៦គ្រួសារ រស់នៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលកំពុងជួបការលំបាក និងមានជីវភាពទីទ័លក្រ។ មានសង្ឃដីកានាពេលនោះ ព្រះតេជគុណ ឡាច ចន្ថា បញ្ជាក់ថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានទីលំនៅនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា ក្នុងវត្តសសរស្តម្ភ ស្ថិតនៅភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប រួមមាន៖ សាលាធម្មសភា សាលាឆាន់ រោងទទួលភ្ញៀវ សាលារោង ឬទង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥២គ្រួសារ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

ប្រជាពលរដ្ឋ និងលោកយាយលោកតាដែលមានជីវភាពខ្វះខាត រស់នៅក្នុងឃុំរុនតាឯក និងឃុំព្រះដាក ស្រុកបន្ទាយស្រី ចំនួន ២៥២គ្រួសារ បានទទួលអំណោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ តាមរយៈ ឯកឧត្តម ឧត្តមសេនីយឯក...

ព័ត៌មានលំអិត
Page 12 of 93 1 11 12 13 93

Recommended

សូម Like និង Follow ពួកយើង