នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មេបញ្ជាការកងទ័ពជើងគោកណែនាំអោយនាយទាហាន និងពលទាហានទាំងអស់ចំណុះឲ្យយោធភូមិភាគទី៤ ត្រៀមរៀបចំខ្លួនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

មានប្រសាសន៍នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារសន្ដិសុខយោធាឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពការងារបន្ដសម្រាប់ឆ្នាំ២០២១ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានណែនាំឲ្យមេបញ្ជាការនៅតាមបណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ទាំងបួនខេត្ដរួមមាន ខេត្ដសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ ខេត្ដកំពង់ធំ ត្រូវរៀបចំឯកសារបញ្ជីឈ្មោះយោធាអោយបានត្រឹមត្រូវ ដើម្បីត្រៀមចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងស្រុក

មន្ត្រីរដ្ឋបាលស្រុកស្រីស្នំ បានឲ្យដឹងថា ដោយមានការគាំទ្រពីលោក អ៊ាន សុខា ប្រធានយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ និង អ្នកគ្រូ ឈន សុគន្ធា រដ្ឋបាលស្រុកស្រីស្នំ នឹងរៀបចំកម្មវិធីជិះកង់មួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិនារីផង និងជួយផ្សព្វផ្សាយពីៅតំបន់ទេសចរណ៍នៅក្នុងស្រុកស្រីស្នំទាំងមូលផង ដែលកម្មវិធីជិះកង់នេះ គឺចេញដំណើរពីទីតាំងភូមិវប្បធម៌ ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យអង្គភាពពន្ធនាគារខេត្តសៀមរាបពង្រឹងបន្ថែមទៀតលើកការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ

ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សយយស បំពាក់ឋានន្តរស័ក្កិ និងប្រកាសមុខតំណែងជូនមន្រ្តីអង្គភាពពន្ធនាគាខេត្តសៀមរាប ចំនួន២៥៧នាក់ នៅថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធនាគាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានជនជាប់ឃុំជិត៤ម៉ឺននាក់ ក្នុងនោះពន្ធនាគាខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត៣ពាន់នាក់បន្ទាប់ពីពន្ធនាគាព្រៃស។ ឯកឧត្តមបន្តថា កន្លងមកនេះអង្គភាពពន្ធនាគាខេត្តសៀមរាប ធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តសៀមរាបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប...

ព័ត៌មានលំអិត

កម្ពុជាចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ជាលើកដំបូងនៅព្រឹកនេះ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ បានដំណើរការហើយ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ...

ព័ត៌មានលំអិត

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថាអ្នកយកព័ត៌មាន មានតួនាទីនិងភារកិច្ចដ៏សំខាន់ ចូលរួមក្នុងចលនាអភិវឌ្ឍសង្គមជាតិ

ឯកឧត្តម លីវ សុខុន ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ដើមឆ្នាំ២០២០ នៃការកើតឡើងដំបូងនៃវិបត្តិកូវីដ-១៩នៅកម្ពុជា ព័ត៌មានមិនពិត បានបង្កឲ្យមានភាពតក់ស្លុតនៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ ហើយអ្វីដែលអាចប្រសើរឡើងវិញ គឺការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ក្រសួងសុខាភិបាល ថាជាប្រភពច្បាស់ការ សម្រាប់ព័ត៌មានស្តីអំពីស្ថានភាពកូវីដ-១៩ ហេតុនេះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ តួនាទី-ភារកិច្ចរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ចំពោះការចូលរួមប្រឆាំងទប់ស្កាត់វិបត្តិកូវីដ-១៩។...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីគំនិតផ្តួចផ្តើមមួយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវនៅជនបទ ដែលគួរតែផ្លាស់ប្តូរពីគម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលត្រូវចំណាយច្រើនលើការថែទាំជួសជុល មកជាគម្រោងកសាងផ្លូវបេតុងជំនួសវិញ ដែលធានាបានគុណភាពប្រើប្រាស់តយូរអង្វែងជាង ដូច្នេះបើអាចធ្វើបាន ចាប់ពីឆ្នាំ២០២១នេះតទៅ ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ដោយមិនបំពានកន្លែងគេ

នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានលើកឡើងនៅក្នុងប្រជុំប្រចាំសប្តាហ៍ថា អ្នកសារព័ត៌មានត្រូវយល់ពីដែនសមត្ថកិច្ច និង ភារកិច្ចរបស់ខ្លួន ថាមានសិទ្ធិត្រឹមកម្រិតណា ដោយមិនត្រូវទៅបំពាននៅកន្លែង គេនោះទេ។ ការលើកឡើង របស់ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញពីការបិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ចំនួន៨ខ្សែក្នុងក្រុងសៀមរាប

តាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញថា ផ្លូវក្នុងក្រុងសៀមរាបចំនួន៨ខ្សែ នឹងត្រូវ បិទចរាចរណ៍ផ្លូវទាំងស្រុង និងដោយកំណាត់ ដើម្បីរៀបចំដាក់ បណ្តាញអគ្គិសនី ខ្សែកាប និងលូទឹកផ្សេងៗ។ តាមការផ្សព្វផ្សាយដដែលនេះ បញ្ជាក់ថា ការបិទចរាចរជាដំណាក់កាល និងដោយអន្លើៗនេះ អាស្រ័យដោយតម្រូវការពន្លឿនការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមួយចំនួន បានបង្ហាញនូវចិត្តសប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅពេលទទួលបានដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹងមកដល់នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី គឹមសួរ និងអ្នកស្រី សុខចាន់ បានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប ភាគច្រើន...

ព័ត៌មានលំអិត

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧ភាគរយ និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ ! អ្នកជំនាញនៃក្រុមការងារសាងសង់ ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា៖ តាមការគ្រោងទុកសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់នៃគម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាម ការធ្វើបទបង្ហាញជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត
Page 126 of 241 1 125 126 127 241

Recommended

សូម Like និង Follow ពួកយើង