ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៤,៤៦២នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ២,៨៣៧នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។...

ព័ត៌មានលំអិត

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

របាយការណ៍ថ្មីត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ចេញមកហើយ នៅព្រឹកថ្ងៃចន្ទនេះ ដោយចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនឡើងដល់៤,២១២នាក់ ខណៈទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់គ្នា គឺជាតំបន់ដែលរ៉ាប់រងករណីស្ទើរតែទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ គិតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ មនុស្សស្លាប់សរុបដោយសារជំងឺ COVID-19...

ព័ត៌មានលំអិត

ជប៉ុន៖ ស្ត្រីម្នាក់បានជាសះស្បើយពី COVID-19 ទៅហើយ តែបែរជាឆ្លងជំងឺនេះជាលើកទី២

(តូក្យូ)៖ ស្ត្រីម្នាក់បម្រើការងារជាអ្នកនាំភ្ញៀវទេសចរ តាមរថយន្ដក្រុងនៅក្នុងប្រទេសជប៉ុន ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ជាលើកទី ២ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីស្ត្រីរូបនេះបានជាសះស្បើយ ហើយវាក៏បានធ្វើឱ្យរូបគាត់ ក្លាយជាមនុស្សដំបូងគេបំផុត នៅក្នុងប្រទេសដែលឆ្លងជំងឺនេះជាលើកទី ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ...

ព័ត៌មានលំអិត

ផ្ទុះករណីបាញ់ប្រហារស្លាប់៧នាក់នៅរដ្ឋWisconsinសហរដ្ឋអាមេរិក

(អាមេរិក)៖ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មនុស្សយ៉ាងណាស់ ០៧នាក់បានស្លាប់ (រួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ) នៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុងមីលវូគី (Milwaukee) នៃរដ្ឋវីសខុនសិន (Wisconsin) ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាព្រឹកថ្ងៃប្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើង នៅក្នុងទីធ្លារោងចក្រផលិតស្រាបៀរមួយកន្លែង ដែលមានឈ្មោះថា...

ព័ត៌មានលំអិត

សមយុទ្ធយោធាអាមេរិក – កូរ៉េខាងត្បូងត្រូវផ្អាក ព្រោះតែការផ្ទុះឡើងនិងការរីករាលដាលនៃ COVID-19

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បួង និងសហរដ្ឋអាមេរិកបានប្រកាសពន្យារពេល ធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ រហូតដល់មានការជូនដំណឹងតាមក្រោយ ដោយសារតែមានការព្រួយបារម្ភជុំវិញការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ដែលសូម្បីតែនាយទាហាននៃប្រទេសទាំងពីរ ក៏ត្រូវបានរកឃើញមានផ្ទុកមេរោគនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ សេចក្តីប្រកាសរួមគ្នានៅថ្ងៃព្រហស្បតិ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងជំងឺ...

ព័ត៌មានលំអិត

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានបញ្ចេញរបាយការណ៍ប្រចាំរបស់ខ្លួនឲ្យដឹងថា អត្រានៃអ្នកជំងឺដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅតែបន្តមានចំនួនច្រើនជាង អត្រានៃអ្នកឆ្លងថ្មីសម្រាប់រយៈពេល ៨ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកឆ្លងមេរោគ COVID-19 ថ្មីៗក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនតែ ០៥នាក់ប៉ុណ្ណោះ និងពុំមានអ្នកស្លាប់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦...

ព័ត៌មានលំអិត

ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

(សេអ៊ូល)៖ ទីបញ្ជាការយោធាអាមេរិក ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា ទាហានអាមេរិកម្នាក់បានឆ្លងមេរោគ COVID-19 ធ្វើឱ្យរូបគេក្លាយជា ទាហានអាមេរិកដំបូងគេបំផុតដែលបានឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាម USFK ទាហានអាមេរិកម្នាក់ខាងលើ គឺមកពីបន្ទាយទ័ព...

ព័ត៌មានលំអិត

មនុស្ស៧នាក់ស្លាប់ ក្នុងបាតុកម្មតវ៉ានៅទីក្រុងញូដេលី ចំពេលលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចលើកដំបូង

មនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត និង១៥០នាក់ រងរបួស នៅក្នុងបាតុកម្មតវ៉ាដ៏ហិង្សា នៅឯទីក្រុងញូដេលី ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងមកកាន់ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប៉ូលិសម្នាក់...

ព័ត៌មានលំអិត

ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 កើនឡើងដល់ ២៧,៣២៣នាក់!

អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងត្រឡប់ទៅផ្ទះវិញ បានកើនឡើងដល់ ២៧,៣២៣នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមរបាយការណ៍ប្រចាំថ្ងៃ ដែលចេញដោយគណៈកម្មការសុខាភិបាលជាតិចិន បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញមានអ្នកជំងឺចំនួន ២,៥៨៩នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះអ្នកជំងឺសរុប...

ព័ត៌មានលំអិត

ថៃរកឃើញការឆ្លងCOVID-19ពីរករណីថ្មីធ្វើឲ្យចំនួនសរុបកើនដល់៣៧

នាថ្ងៃចន្ទនេះ ប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន២នាក់ថែមទៀត ដែលប្រការនេះធ្វើឲ្យចំនួនអ្នកឆ្លង សរុបកើនដល់៣៧ករណី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ករណីថ្មីទាំងពីរនោះ គឺជាជនជាតិថៃ ដោយម្នាក់ជាស្រ្តីវ័យ៣១ឆ្នាំ ដែលសមាជិកគ្រួសារគាត់មានប្រវត្តិធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈម្នាក់ទៀតជាបុរសអាយុ២៩ឆ្នាំ ដែលជាអ្នកបើកបរឲ្យក្រុមភ្ញៀវទេសចរចិន។ តែយ៉ាងណាមិញ...

ព័ត៌មានលំអិត
Page 13 of 41 1 12 13 14 41

Recommended

សូម Like និង Follow ពួកយើង