នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

លោក ឡេង លាត អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្មពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ ។...

ព័ត៌មានលំអិត

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី សារ៉ា លារី លេខាទី១ របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោយបញ្ចប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមជំនួយឧបត្ថមពីសារជីវកម្មសោតទស្សន៍ABC អូស្រ្តាលី រយៈពេល៨ឆ្នាំ ក្នុងខេត្តចំនួន៤ រួមមាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំនានា ដល់ប្រជាពលរដ្ឋ ទោះបីគម្រោង ជំនួយឧបត្ថម្ភពីសារជីវកម្មសោតទស្សន៍ របស់ប្រទេសអូស្រ្តាលី (ABC) បានបញ្ចប់តាំងពីឆ្នាំ២០១៨ក៏ដោយ។ តាមការឲ្យដឹងពី លោក លីវ...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និង អង្គការ DCA បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ចឹក គឹមជុន ជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យ សិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល ។ ការសម្រេចទទួលយក សេចក្តីព្រាងច្បាប់ទំាងបីខាងលើ មកពិនិត្យសិក្សា...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងថាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនមែនជាវិបត្តិនោះទេ តែជាគន្លឺះសម្រាប់ដោះស្រាយស្វែងរកការរីកចម្រើន

ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ វាមិនមែនជាវិបត្តិនោះទេ តែវាជាគន្លឺះសម្រាប់ធ្វើការដោះស្រាយ ដើម្បីស្វែងរកការអភិវឌ្ឍ តាមរយៈនៃការកែលម្អបញ្ហាប្រឈមទាំងនោះ ដូច្នេះសំណូមពរដល់ក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត ដែលបានចុះតាមក្រុងស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ អំពីសកម្មភាព និងលទ្ធផលដែលទទួលបានអំពីការសង្កេតរបស់ខ្លួន ពិសេសលើស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាលំបាក ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ក្រសួងព័ត៌មាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រី តាមប្រព័ន្ធអេឡិចត្រូនិច

កាលពីសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានមនុស្ស តាមប្រព័ន្ធអេឡិចត្រូនិច រវាងក្រសួងព័ត៌មាន ជាមួយក្រុមហ៊ុន CAM INFO SERVICES ( CIS ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ តំណាង...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ជួបសំណេះសំណាល ទទួលសំណួរ និងសំណូមពរ របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ស្រុកស្រីស្នំ

នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២០ នៅវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំកម្មវិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ...

ព័ត៌មានលំអិត

ការដំឡើងសម្ភារបច្ចេកទេសវេជ្ជសាស្ត្រ សម្រាប់វិភាគសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំង បង្ការ និងទប់ស្កាត់ជាមួយជំងឺកូវីដ១៩

ក្នុងឱកាសអញ្ជើញចុះពិនិត្យឧបករណ៍បច្ចេកទេសនៃមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាបជាខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ហើយភ្ញៀវចេញចូលឆ្លងកាត់ច្រើនផងនោះ ដូច្នេះការពង្រីក និងដំឡើងឧបករណ៍បច្ចេកទេសវេជ្ជសាស្ត្រ នៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺជាវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពមកក្រសួងសុខាភិបាល លើអាទិភាពក្នុងការប្រយុទ្ឋប្រឆាំង...

ព័ត៌មានលំអិត
Page 145 of 241 1 144 145 146 241

Recommended

សូម Like និង Follow ពួកយើង