ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ក្រុមហ៊ុន Pfizer-BioNTech និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួន«មានប្រសិទ្ធភាព១០០%»ចំពោះក្មេងអាយុពី ១២-១៥ឆ្នាំ

លទ្ធផលធ្វើតេស្តលើក្មេងៗអាយុចាប់ពី ១២-១៥ឆ្នាំ ដោយក្រុមហ៊ុន Pfizer-BioNTech នៅសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺង់មួយនេះ មានប្រសិទ្ធភាពរហូតដល់ទៅ ១០០%តែម្តង ប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នាល្ងាចថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ លទ្ធផលខាងលើនេះត្រូវបានបញ្ចេញ ក្រោយការធ្វើតេស្តដំណាក់កាលទី ៣...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា

បើតាមសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានបង្គាប់ឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈមានការព្រួយបារម្ភថា ស្ថានការណ៍បច្ចុប្បន្នអាចនឹងរុញច្រាន ឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល។ កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ អាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាពលើការសម្រេចចិត្តនេះ...

ព័ត៌មានលំអិត

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើម កំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ ជនរងគ្រោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters...

ព័ត៌មានលំអិត

មនុស្ស ១៤នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅព្រះវិហារកាតូលិក នៅឥណ្ឌូនេស៊ី

បើតាមសារព័ត៌មានក្នុងស្រុកមួយនៃប្រទេសឥណ្ឌូនេស៊ី បាននិយាយថា មនុស្ស១៤នាក់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារមានរបួស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅខាងក្រៅព្រះវិហារមួយកន្លែងក្នុងទីក្រុង Makassar ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ។ យោងតាមនគរបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្មាន់ផ្ទុះគ្រាប់បែកទាំង ២នាក់បានស្លាប់ និងពុំមាន របាយការណ៍ពីអ្នកស្លាប់ផ្សេងទៀតនោះទេ។ អគ្គស្នងការនគរបាលឥណ្ឌូនេស៊ី លោក Argo Yuwono បានប្រាប់បណ្ដាញសារព័ត៌មានថា ឆ្មាំសន្តិសុខម្នាក់ដែលព្យាយាម បញ្ឈប់ក្មាន់សង្ស័យ...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្សជាង៤២០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៍តវ៉ានៅមីយ៉ាន់ម៉ា

ដើម្បីបង្កើនការទាមទារឲ្យមានការវិលត្រឡប់ របបលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រុមអ្នកតវ៉ានៅ ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនៅតែបន្តធ្វើការតវ៉ា ដោយក្នុងនោះរយៈ ពេលមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាង ១០០នាក់នៅក្នុងថ្ងៃ បង្ក្រាបដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន។ ទីក្រុងយ៉ាងហ្គោន និងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតពីររបស់ប្រទេស គឺជាកន្លែងមាន ការតវ៉ាដ៏ធំ និងកន្លែងផ្សេងទៀត។ ដោយបាតុកម្មខ្លះត្រូវបានបាតុករជាមួយកម្លាំងនគរបាលកើតឡើងជាប្រចាំ។ ក្នុងនោះយ៉ាងហោចណាស់មានមនុស្សចំនួន ១១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍...

ព័ត៌មានលំអិត

ប្រធានាធិបតីអាមេរិកថា ការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

សារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាប្រព្រឹត្តដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ ដោយលោកចាត់ទុកការបង្រ្កាបយ៉ាងបង្ហូរឈាម កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះថា គឺជាទង្វើដ៏សាហាវឃោរឃៅ។ ការបង្ក្រាបយ៉ាងបង្ហូរឈាម លើក្រុមបាតុករពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ជាទង្វើសាហាវឃោរ វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ហើយវាគឺជាទង្វើដ៏សាហាវឃោរឃៅ។ សូមជម្រាបថា...

ព័ត៌មានលំអិត

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីអគ្គិភ័យដ៏ធំមួយ នៅជំរុំរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស

ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង២ម៉ឺននាក់ បានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីអគ្គិភ័យដ៏សម្បើមមួយបានឆាបឆេះជំរំស្នាក់នៅរបស់ពួកគេ នៅឯភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ នេះ ។ ក្រុមមន្ត្រីបង់ក្លាដែសបានឱ្យដឹងថា អគ្គិភ័យប្រហែលចាប់ផ្ដើមឆាបឆេះចេញពីជំរំមួយក្នុងចំណោមជំរំ ៣៤កន្លែងលាតសន្ធឹងលើផ្ទៃដី៣,២៣៧ហិកតា មុននឹងវាឆេះរាលដាលទៅកាន់ជំរំបីផ្សេងទៀត។ ប៉ុន្តែភ្លាមៗ អាជ្ញាធរមិនទាន់អាចកំណត់ពីមូលហេតុបង្កឱ្យមានអគ្គិភ័យនេះនៅឡើយទេ។ អគ្គិភ័យនេះត្រូវបានអាជ្ញាធរ គ្រប់គ្រង និងពន្លត់បានកាលពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះ ហើយមានដំណឹងបឋមថា...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ក្នុងការបាញ់ប្រហារនៅឯរដ្ឋ Colorado សហរដ្ឋអាមេរិក

បើតាមសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស៦នាក់ ក្នុងនោះរួមមានមន្ត្រីប៉ូលិម្នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់នៅឯផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងប៊ូលឌ័រ (Boulder) នៃរដ្ឋខូឡូរ៉ាដូ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញ(ពេលវេលានៅសហរដ្ឋអាមេរិក) ។ ភ្លាមៗនោះមិនទាន់មានការបញ្ជាក់ពីចេតនា ឬមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនៅឡើយនោះទេ ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យម្នាក់ត្រូវ បានចាប់ខ្លួន។ ការបាញ់ប្រហារនេះគឺជាការបាញ់ប្រហារយ៉ាងរង្គាលជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាស្ត្រីអាមេរិកមានដើមកំណើតអាស៊ី ក្នុងទីក្រុងអាត្លង់តា...

ព័ត៌មានលំអិត

កូរ៉េខាងជើងនឹងបន្តបដិសេធ សំណើសុំចរចាពីសហរដ្ឋអាមេរិក

នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ កូរ៉េខាងជើងបានប្រកាសថា នឹងមិនអើពើឡើយចំពោះការសំណើ សុំចរចាគ្នាឡើងវិញពីសហរដ្ឋអាមេរិក រហូតទាល់តែទីក្រុងវ៉ាស៊ីនតោន លុបចោលគោលនយោបាយអរិយភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាងជាមុនសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP។ ការប្រកាសខាងលើដែលធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយអនុរដ្ឋមន្ត្រីការបរទេសទី ១ កូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ...

ព័ត៌មានលំអិត

តៃវ៉ាន់ពង្រឹងការដាក់ពង្រាយកម្លាំងនៅសមុទ្រចិនខាងត្បូង និងត្រៀមទទួលបានបច្ចេកវិទ្យាផ្នែកនាវាមុជទឹកពីអាមេរិក

នៅថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់បាននិយាយថា តៃវ៉ាន់បានពង្រឹងការដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅតំបន់វិវាទនៃសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ក៏បានយល់ព្រមចំពោះការនាំចេញបច្ចេកវិទ្យាសំខាន់ៗមួយចំនួន សម្រាប់យកមកបំពាក់លើក្រុមនាវាមុជទឹកថ្មីរបស់តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters ។ ថ្លែងក្នុងសភាតៃវ៉ាន់ លោក Chiu Kuo-cheng ដែលទើបតែឡើងកាន់តំណែងជាប្រមុខការពារជាតិតៃវ៉ាន់ កាលពីខែមុននោះ បាននិយាយថា តៃវ៉ាន់បានបង្កើនកងទ័ពនិងសព្វាវុធនៅលើកោះ Itu...

ព័ត៌មានលំអិត
Page 15 of 64 1 14 15 16 64

Recommended

សូម Like និង Follow ពួកយើង