ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

រុស្ស៊ី និង អ៊ីរ៉ង់ ថ្កោលទោសចំពោះផែនការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេស

នៅថ្ងៃពុធសប្ដាហ៍នេះ អ៊ីរ៉ង់ និងរុស្ស៊ី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើនអាវុធនុយក្លេអ៊ែរ ដោយទីក្រុង តេហេរ៉ង់ចាត់ទុកថាជា «ទង្វើពុតត្បត់» រីឯទីក្រុងម៉ូស្គូព្រមានថាវានឹងគំរាមកំហែងដល់សិ្ថរភាពអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ នេះ។ អង់គ្លេសកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីផែនការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពី១៨០គ្រាប់ ដល់២៦០គ្រាប់នៅក្នុងរយៈពេល១០ឆ្នាំ ដែលនេះគឺផ្ទុយពីការ ប្ដេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍កាលពីពេលមុន ដែលថានឹងកាត់បន្ថយការស្ដុកទុកអាវុធនុយក្លេអ៊ែរ។ ជាប្រតិកម្មតបនឹងការប្រកាសពីផែនការនេះ លោករដ្ឋមន្ត្រីការបរទេស...

ព័ត៌មានលំអិត

នៅចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នក មានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត

ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ រដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន នឹងចេញគោលការណ៍ហាមអ្នកដែលមានអាយុក្រោយ១៨ឆ្នាំ ចាកចេញពីផ្ទះ សម្រាប់រយៈពេល០២សប្តាហ៍នេះ ស្របពេលដែលអាជ្ញាធរហ្វីលីពីនកំពុងប្រឹងប្រែងពង្រឹងវិធានការការពារ ដើម្បីព្យាយាមទប់ទល់ការស្ទុះឡើងខ្លាំងនៃករណីឆ្លងថ្មីៗនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ នេះ ។ អាជ្ញាធរទីក្រុងម៉ានីលបានប្រកាសថា សម្រាប់តែអ្នកមានវ័យពី១៨-៦៥ឆ្នាំប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីលំនៅឋានបាន។ កាលពីអំឡុងចុងឆ្នាំ២០២០ ប្រទេសហ្វីលីពីនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ COVID-19...

ព័ត៌មានលំអិត

ទីបំផុតកញ្ចប់ថវិកាសង្គ្រាះចំនួន «១.៩ទ្រីលានដុល្លារ» ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ត្រូវបានសភាអនុម័តហើយ

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ ១.៩ទ្រីលានដុល្លារ របស់លោក ចូ បៃដិន ហើយ ដែលនេះគឺជាជ័យជម្នះដ៏ធំលើកដំបូងបំផុតរបស់លោក ចាប់ពីឡើង កាន់តំណែងជាប្រធានាធិបតី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ សមាជិកសភាតំណាងរាស្ត្រអាមេរិក បានអនុម័តកញ្ចប់ថវិកាសង្រ្គោះរបស់លោក ចូ បៃដិន...

ព័ត៌មានលំអិត

ប្រធានាធិបតីចិន ផ្ញើសារជូនពរប្រធានាធិបតីស៊ីរី និងភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩

នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារជូនពរដល់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ និងភរិយារបស់លោកឱ្យឆាប់ជាសះស្បើយ បន្ទាប់ពីអ្នកទាំងពីរបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ នេះ។ នៅក្នុងសារខាងលើដដែល លោក ស៊ី...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ គ្រាប់មីស៊ីលលឿនជាងសំឡេង

សហរដ្ឋអាមេរិកកំពុង ព្យាយាមអភិវឌ្ឍ អាវុធមីស៊ីលលឿនជាងសំឡេង ឲ្យបានឆាប់រហ័សស្របពេលដែលរុស្ស៉ី និងចិនកំពុងតែនាំមុខផ្នែកសព្វាវុធបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារនេះ ។ ថ្មីៗនេះយោធាអាមេរិកទើបតែប្រកាសថា កងទ័ពអាកាសអាមេរិក នឹងធ្វើតេស្តបាញ់មីស៊ីល AGM-183A ARRW ដែលជាប្រភេទមីស៊ីលលឿនជាងសំឡេង ដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងកំឡុងពេលយូរបំផុត ៣០ថ្ងៃទៀត។ ការសាកល្បងនោះ នឹងផ្តោស៊ីនមានសារៈសំខាន់...

ព័ត៌មានលំអិត

ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទទួលបានជាង ១លានដូស

បើតាមសារព័ត៌មាន CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ី ទើបតែបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ ក្រោយទទួលបានវ៉ាក់សាំងក្រុមហ៊ុននេះចំនួនជាង ០១លានដូស កាលពីថ្ងៃចន្ទម្សិលមិញ។ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនិងឱសថ (BPOM) របស់ឥណ្ឌូណេស៊ី បានបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ AstraZeneca...

ព័ត៌មានលំអិត

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

បើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអ៊ីតាលី បានរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ទៅកាន់ប្រទេសអូស្ត្រាលី ដែលវាជាការរារាំងការនាំចេញជាលើកដំបូងបង្អស់ក្រោមគ្រោងការណ៍ ត្រួតពិនិត្យវ៉ាក់សាំងរបស់សហភាពអឺរ៉ុប។ បទបញ្ជារបស់ទីក្រុងរ៉ូម ដែលរារាំងការដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាង ២៥០,០០០ដូសត្រូវបានធ្វើឡើងដោយគណៈកម្មការសហភាពអឺរ៉ុប ដែលបានរិះគន់យ៉ាងខ្លាំងក្លាចំពោះក្រុមហ៊ុនផលិតឱសថ AstraZeneca ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងមួយភាគតូចដែលក្រុមហ៊ុននេះបានសន្យាថា...

ព័ត៌មានលំអិត

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang) បានថ្លែងថា ប្រទេសចិននឹង បន្តរារាំងយ៉ាងដាច់ខាត ចំពោះសកម្មភាពរបស់ក្រុមបំបែកខ្លួនណាមួយ ដែលចង់ទាមទារឯក រាជ្យឲ្យកោះតៃវ៉ាន់ ប៉ុន្តែចិនក៏នៅតែប្តេជ្ញាចិត្តផងដែរ ក្នុងការលើកស្ទួយទំនាក់ទំនងសន្តិភាព។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។ នៅក្នុងសមាជប្រចាំនៃសភាប្រជាជនចិន លោកនាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

បើតាមព័ត៌មាន Reuters នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (ពេលវេលានៅសហរដ្ឋអាមេរិក) បានអំពាវនាវដល់បណ្តារដ្ឋអាមេរិកទាំងអស់ ឲ្យផ្តល់ការផ្តោតអាទិភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់គ្រូបង្រៀន ដើម្បីធានាថា សិស្សនឹងអាចត្រឡប់ចូលសាលាវិញបានឆាប់ៗ និងដោយសុវត្ថិភាព។ ការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក កើតមានឡើង បន្ទាប់ពីឪពុកម្តាយជាច្រើនបាននាំគ្នាជំរុញ ឲ្យមានការបើកសាលារៀនឡើងវិញ។ បើតាម...

ព័ត៌មានលំអិត

ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ម៉ាឡេស៊ីផ្តល់ការអនុញ្ញាតដោយមានលក្ខខណ្ឌ ចំពោះការប្រើប្រាស់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរបស់ក្រុមហ៊ុនចិន Sinovac បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺនេះ នៅទូទាំងប្រទេសកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ នេះ ។ ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក...

ព័ត៌មានលំអិត
Page 16 of 64 1 15 16 17 64

Recommended

សូម Like និង Follow ពួកយើង