វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបន្តគម្រោងជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី

ក្រុមអ្នកជំនាញអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលស្លាបខាងត្បូងនៃខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីស្ថិតនៅដំណាក់កាលទី២។ បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានខាងលើ លោកស្រី នេត ស៊ីមន បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា ដំណាក់កាលទី២ នៃការងារជួសជុល គឺត្រូវប្រើ ២ដំណាក់កាល។ ដំណាក់កាលទី១ គឺសិក្សាទាំងរូបរាង ទម្រង់នៃស្ថានភាពរបស់ខ្លោងទ្វាររួចហើយ ព្រមទាំងបានប្រមូលព័ត៌មាន និងរៀបចំឯកសាររួចរាល់ដែរ។ ចំណែកដំណាក់កាលទី២ គឺចាប់ផ្តើមអនុវត្តគម្រោងជួសជុលតែម្តង...

ព័ត៌មានលំអិត

ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

នៅរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣នេះ ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានប្រកាសបើកពិធីសម្ពោធជាផ្លូវការហើយ នៅបរិវេណអតីតផ្សារ ផាមកុងទីន័រ ទល់មុខសណ្ឋាគារសុខាសៀមរាប ក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រទេសចិន បានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យតំបន់អង្គរ ដែលធ្លាប់រងគ្រោះដោយសង្គ្រាម ទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោកលោក !

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម បានប្រែក្លាយទៅជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ពិភពលោក បានមកពីការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសចិនក៏បានចូលរួមយ៉ាងធំធេងផងដែរ។ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានលើកឡើងបែបនេះ នៅក្នុងពិធី ផ្លាស់ប្ដូរ និងឈ្វេងយល់ពីការអភិរក្សវត្ថុបូរាណខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ការផ្លាស់ប្ដូរតាមរយ:កែវភ្នែក...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអាចមើលឃើញពីទិដ្ឋភាព និងចូលទស្សនាប្រាសាទទាំងមូលផងដែរ។ លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣ោ ខែសីហានេះ បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់...

ព័ត៌មានលំអិត

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ថាសត្វស្វានៅតំបន់អង្គរ គឺតែងបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណៈដែលបច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្តច្រកចូលខ្លោងទ្វារនៃប្រាសាទអង្គរធំ និងជុំវិញបរិវេណនៃប្រាសាទបាយ័ន។ លោក ឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ខ្វាច...

ព័ត៌មានលំអិត

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព

ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ក្រុងសៀមរាប លោក ទួន សុខគា ហៅណាំ បានបង្ហាញការប្ដេជ្ញាចិត្តចង់ជួយឱ្យក្មេងៗ ជំនាន់ក្រោយក្លាយជាអ្នកសម្ដែងដែលមានអាជីព និងចែករំលែកចំណេះដឹង និងចូលរួមថែរក្សាអ្វីដែលយើងមាន ចង់ឱ្យក្មេងចូលរួមស្គាល់ពីវប្បធម៌ និងគោលដៅខ្ញុំ ចង់ឃើញក្មេងចូលរួម និងផ្សព្វផ្សាយច្រើន ដែលធ្វើឱ្យគាត់មានរបរជាអាជីព មានចំណូលទៅអនាគត។ លោក ទួន សុខគា បានឱ្យដឹងនៅថ្ងៃទី២៩...

ព័ត៌មានលំអិត

សហគមន៍ទេសចរណ៍កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋាន

សហគមន៍ទេសចរណ៍ធម្មជាតិ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ប្រធានគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី លោក ភួង សាវ៉ុន បានលើកឡើងថា តំបន់បឹងឈូក ដែលនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំង មានផ្ទៃបឹងល្វឹងល្វើយ មានមច្ឆជាតិសំបូរបែប និងមានព្រៃកោងកាងដែលបានបង្កើតនូវទស្សនីយភាពដ៏ល្អ។ សក្តានុពលនេះបានជំរុញឲ្យប្រជាពលរដ្ឋដែលស្រលាញ់ធម្មជាតិ...

ព័ត៌មានលំអិត

ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ក្នុងដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីន នៃប្រទេសណ័រវេស ចំនួន ៩០នាក់ បានចូលរួមដាំកូនឈើចម្រុះចំនួន ១៨០ដើម និងស្មៅ ៣០០ម៉ែត្រការ៉េ នៅខាងត្បូងកសិន្ធុអង្គរវត្ត ដើម្បីជាការចូលរួមលើកកំពស់សោភ័ណ្ឌភាពប្រាសាទបុរាណខ្មែរ។ លោក ជូ...

ព័ត៌មានលំអិត

សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩

ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ក្រោយវិបត្តិកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន ជាក់ស្ដែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣លាននាក់ មានការកើនឡើងប្រមាណ ១៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួនប្រមាណ ១លាននាក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ហ្វីលីព សែត...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ បានឱ្យដឹងនៅថ្ងៃទី២២ ខែសីហានេះថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក...

ព័ត៌មានលំអិត
Page 16 of 94 1 15 16 17 94

Recommended

សូម Like និង Follow ពួកយើង