ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

ភ្នំភ្លើងដ៏ល្បីឈ្មោះនៅឥណ្ឌូណេស៊ី ស៊ីណាបាំង (Sinabung) បានព្រួសផេះយ៉ាងកញ្ជ្រោល ឡើងទៅលើផ្ទៃអាកាសក្នុងរយៈកម្ពស់ ៥គីឡូម៉ែត្រឯណោះ ដែលនេះជាសកម្មភាពកញ្ជ្រោលបំផុត លើកដំបូងហើយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ។ ភ្នំភ្លើង Sinabung នៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra)...

ព័ត៌មានលំអិត

ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ

កាលពីយប់ថ្ងៃចន្ទ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសប៉ូឡូញ (Poland) ស្របទៅតាមតម្រូវការរបស់ប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ ។ លោក ស៊ី បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ូឡូញ លោក...

ព័ត៌មានលំអិត

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

បើតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨០ករណីបន្ថែមទៀត។ បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦៤ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៥ករណី...

ព័ត៌មានលំអិត

ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

នៅថ្ងៃចន្ទនេះ ប្រទេសហ្វីលីពីនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា ហើយ បន្ទាប់ពីវ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថចិន Sinovac ដែលបរិច្ចាគដោយប្រទេសចិន បានមកដល់ប្រទេសរបស់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។ នាយកដ្ឋានសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19នេះ បានចាប់ផ្ដើមជាបណ្ដើរៗនៅតាមមន្ទីរពេទ្យនានានៅក្នុងរដ្ឋធានី ម៉ានីល នៃប្រទេសហ្វីលីពីននាព្រឹកថ្ងៃចន្ទនេះ និងនៅផ្នែកផ្សេងទៀតនៃប្រទេស នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះផងដែរ។...

ព័ត៌មានលំអិត

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

បើតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីអាមេរីក លោក ចូ បៃដិន (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាយោធាអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានជាច្រើនកន្លែង របស់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ នេះ ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ...

ព័ត៌មានលំអិត

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក និងកាណាដាគឺជាមិត្តល្អនឹងគ្នា ខណៈនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ក៏បានចាត់ទុកដែរថាមិត្តភាពរវាងប្រទេសទាំង២មានភាពអស្ចារ្យបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ នេះ ។ ភាពផ្អែមល្ហែមរវាងលោក បៃដិន និងលោក...

ព័ត៌មានលំអិត

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

បើតាមសារព័ត៌មានថៃ Bangkok Post បានឲ្យដឹងថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២០០,០០០ដូសត្រូវបានដឹកជញ្ជូនតាមយន្តហោះ មកដល់អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ (Suvarnabhumi) នៃប្រទេសហើយនៅព្រឹកថ្ងៃពុធ នេះ ក្រោយរដ្ឋាភិបាលថៃបានអនុម័ត ឲ្យប្រើវ៉ាក់សាំងផលិតនៅចិននេះ ក្នុងករណីបន្ទាន់។ យន្តហោះរបស់អាកាសចរណ៍ Thai...

ព័ត៌មានលំអិត

ទីបំផុតចិនទម្លាក់តំណែងអាមេរិក ដោយក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់ឥណ្ឌា

ទំហំពាណិជ្ជកម្មសរុបរវាងមហាយក្សចិន និងឥណ្ឌា បានឈានដល់ខ្ទង់ ៧៧.៧លានដុល្លារ អាមេរិកហើយ ដោយតួលេខនេះបានធ្វើឲ្យចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់លេខ ១ របស់ឥណ្ឌា បើទោះបីជាប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ នេះ។ យោងតាមទិន្នន័យបញ្ចេញដោយក្រសួងពាណិជ្ជកម្មឥណ្ឌា បានឲ្យដឹងទៀតថា ប្រទេសឥណ្ឌានៅតែពឹងផ្អែកខ្លាំង ទៅលើការនាំចូលគ្រឿងម៉ាស៊ីនធុនធ្ងន់...

ព័ត៌មានលំអិត

លោក ចូ បៃដិន ដាក់ការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅទូទាំងពិភពលោក

នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវគេរាយការណ៍ថា បានដាក់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ឲ្យស្ថិតក្រោមការពិនិត្យពិច័យឡើងវិញ ខណៈរូបលោកកំពុងតែព្យាយាម វាយតម្លៃទៅលើវិសាលភាព នៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក នៅក្នុងសង្រ្គាមប្រឆាំងអំពើភេរវកម្ម ដែលបានអូសបន្លាយពេល ២០ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik ។ ក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់ វែបសាយព័ត៌មាន...

ព័ត៌មានលំអិត

ចិន ត្រៀមខ្លួនជានិច្ច ដើម្បីស្តារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហការជាមួយទីក្រុងប៉េកាំង ដើម្បីបើកកិច្ចសន្ទនា និងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានបំផ្លាញក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ នេះ។ ការអំពាវនាវរបស់លោក...

ព័ត៌មានលំអិត
Page 17 of 64 1 16 17 18 64

Recommended

សូម Like និង Follow ពួកយើង