នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន លើក​ទី​១

​នៅ​ល្ងាច​ថ្ងៃ​០៨ ខែតុលា ឆ្នាំ​២០១៩​នេះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បានទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​អាស៊ាន​លើក​ទី​១ នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោកជំទាវ ទន់ សា​អី​ម រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើក​វគ្គ​ពង្រឹងសមត្ថភាព​ស្ដីពី​សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ

​វគ្គ​ពង្រឹងសមត្ថភាព​ស្ដីពី​សារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ព័ត៌មាននិង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មានបានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ក្រោម​វត្តមានអញ្ជើញ​ជា​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននិង​មាន​គ្រូ​ឧទ្ទេសនាមដោយ ឯកឧត្តម មឿ​ន ឈាន​ណា​រិ​ទ្ធ ទីប្រឹក្សា​ក្រសួង​ព័ត៌មាននិង​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាននៅ​សាកលវិទ្យាល័យ​កម្ពុជា និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​ ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម យ៉ែម ណ​យ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង...

ព័ត៌មានលំអិត

មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដីខេត្តសៀមរាបចាប់ផ្ដើម​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធនៅ​ឃុំ​ដំ​ដែកស្រុក​សូទ្រនិគម​

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាបបានធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លីមាន​លក្ខណៈ​ជា​ប្រព័ន្ធរបស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដែល​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជានៅក្នុង​បរិវេណ​សាលាឆទាន​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគមខេត្តសៀមរាប ។ សំរាប់​ក្បាលដី​ដែល​ត្រូវ​យកមក​ធ្វើការបិទ​ផ្សាយ​នាពេលនេះ​សរុប​ទាំងអស់​ចំនួន ១.៣២៦ ក្បាលដីគឺ​ភូមិ​គោក​រលួស​មាន​ចំនួន ៦០៨ ក្បាលដីនិង​ភូមិ​ដូន​ហុង​មាន​ចំនួន ៧១៨​ក្បាលដី ។​ ​ក្នុង​ពិធី​បិទ​ផ្សាយ...

ព័ត៌មានលំអិត

រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សាងសង់​សំណង​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរ​បាន​ចំនួន៨៧៩​ករណី​

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរានា​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះក្រុមការងារ​សហគម​ន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ផ្តល់​ការអនុញ្ញាត​ជួសជុលកែលម្អ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ៨៧៩​ករណី​។ ការអនុញ្ញាត​ខាងលើ​បានផ្តល់ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបាគងចំនួន​១០៦​ករណី ស្រុក​អង្គរធំ​ចំនួន​១១៥​ករណីស្រុក​ពួក​ចំនួន ១៨៥​ករណីស្រុក​បន្ទាយស្រី​បាន​ចំនួន១៦៧​ករណី និង​ក្រុង​សៀមរាប​ចំនួន ៣០៦​ករណី​។​ ​ប្រធាន​លេខាធិការដ្ឋាន​សហគមន៍​លោក អឿន សំអុន បានឱ្យដឹងថា ក្នុង​រយៈពេល​៩​ខែ​នេះ ប្រជាពលរដ្ឋ​បានដាក់​ពាក្យស្នើសុំ​ជួសជុល​កែលម្អ​ផ្ទះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ១៧៤៦​ករណី ក្នុងនោះ​ក្រុមការងារ​បានផ្តល់​ការអនុញ្ញាត​តាម​សំណូមពរ​ចំនួន ៨៧៩​ករណី​។ ការអនុញ្ញាត​នេះ​គឺ​ផ្អែកទៅលើ​គោលការណ៍​គ្រប់គ្រង​លំនៅដ្ឋាន​ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ច​អភិរក្ស​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​។ ចំពោះ​ការងារ​នេះ ប្រធាន​លេខាធិការដ្ឋាន​សហគមន៍​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​តែង​សហការ​ចូលរួម សម្រួល​ដល់​ការងារ​នេះ​ទទួលបាន​លទ្ធផល​ជាទី​មោទនៈ​។​...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាននៅ​ខេត្តសៀមរាបខណៈ​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

​មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀម រាប បាន​សម្ដែង​នូវ​ការស្វាគមន៍ និងគាំទ្រ​ចំពោះ​ដំណើរការ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង ចំពោះ​វត្តមាន​របស់​ប្រតិភូ​ជាតិ និងអន្តរជាតិនៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប នាពេលនេះព្រោះថា នេះ​ជា​កិច្ចប្រជុំ​មួយ​មាន​សារៈ​សំខាន់បំផុត ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ជាបន្ទាន់...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និងរដ្ឋបាល​ខេត្តសៀមរាបចូលរួម​ដាំ​កូនឈើ​អនុស្សាវរីយ៍​នៅ​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​

​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​នេះ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ានអគ្គលេខាធិការ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន មាន​ជប៉ុន ចិន និង​កូរ៉េ រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា ព្រះសង្ឃ និង​យុវជន​បាន​និមន្ត និង​អញ្ជើញ​ចូលរួម​ដាំ​កូនឈើ​នៅ​បរិវេណសួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​។​ ​ព្រឹត្តិការណ៍​ដ៏​អធិកអធម​ក្នុង​ការដាំ​ដើម​ផ្កាក្រវ៉ាន់​ចំនួន ៥៥០​ដើម និង​កូនឈើ​ធ្នង់​ចំនួន​១០០​ដើម នៅលើ​ផ្ទៃដី​ប្រមាណ​មួយ​ហិកតា​ក្នុង​សួនច្បារ​មុខ​ប្រាសាទអង្គរវត្ត​នាពេលនេះ ត្រូវបាន​អញ្ជើញ​ជា​អធិបតី​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន...

ព័ត៌មានលំអិត

តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

​មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៩​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាប​ន្ទា​ន់ ដើម្បី​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​នៅ​អាស៊ាន ជាពិសេស​កាកសំណល់​ផ្លា​ស្ទិ​ក...

ព័ត៌មានលំអិត

ក្រសួង​សង្គមកិច្ច បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ ២០១៧-២០៣០ នៅ​ខេត្តសៀមរាប​

​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ (២០១៧-២០៣០) ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​គណៈ​អភិបាលក្រុង​-​ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំ​សមាគម​មនុស្ស​ចាស់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា...

ព័ត៌មានលំអិត

សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ នេះ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ចំនួន​ពីរ និង​កិច្ចប្រជុំ​ចំនួន​មួយ គឺ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​សម្រាប់​ប្រទេស​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សិក្ខាសាលា​បណ្ដុះបណ្ដាល​ស​ម្រា​ប់​អ្នកជំនាញ​ពិនិត្យ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ នៅ​ខេត្ដ​សៀមរាប ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គ​លេ ខ​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រោម​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ដោយ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ។​ ​ឯកឧត្តម...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន បង្ហាញថាសាលា​មេត្រីភាព​បរិស្ថាន​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​

​ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា នៅក្នុង​កិច្ចប្រជុំ​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​នេះ ថ្នាក់ឧត្ដម​មន្ដ្រី នឹង​ជជែក​ពិភាក្សា និង​ចែករំលែក​បទពិសោធន៍ រវាង​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ទៅលើ​ការគ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​អាស៊ាន មានការ​គ្រប់គ្រង​សាលា​មេត្រី​បរិស្ថាន​ឲ្យ​បានល្អ​នៅក្នុង​សាលា ហើយ​សាលា​ដែល​ទទួលស្គាល់​ជា​សាលា​មេត្រី​បរិស្ថាន ត្រូវបាន​ទទួលស្គាល់​គោលការណ៍​៤​សំខាន់ គឺ​ទី​១....

ព័ត៌មានលំអិត
Page 175 of 241 1 174 175 176 241

Recommended

សូម Like និង Follow ពួកយើង