ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ជប៉ុនស្នើឲ្យអាកាសចរណ៍នានា ចៀសវាងប្រើយន្តហោះ Boeing 777 ក្រោយកើតមាន ហេតុការណ៍ ផ្ទុះឆេះម៉ាស៊ីន

យោងតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសជប៉ុនបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងការប្រើប្រាស់យន្ដហោះប្រភេទ Boeing 777 ដែលមានបំពាក់ម៉ាស៊ីនប្រភេទ ប្រាត អ៊ែន វីតនី ៤០០០ (Pratt & Whitney 4000) សម្រាប់ការចុះចត ឬហោះហើរក្នុងដែនអាកាសនៃប្រទេសរបស់ខ្លួន រហូតទាល់តែមានការជូនដំណឹងជាថ្មី។ ការសម្រេចចិត្តរបស់...

ព័ត៌មានលំអិត

នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា

បើតាមសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ ទើបតែបានទទួលការបោះឆ្នោតផ្តល់ទំនុកចិត្ត ពីសំណាក់ព្រឹទ្ធសភា នៃប្រទេសអឺរ៉ុបមួយនេះបន្ថែមទៀត។ ការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើលោក Draghi ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ដោយក្នុងនោះសមាជិកព្រឹទ្ធសភា ២៦២រូបបានបោះឆ្នោតគាំទ្រ, ៤០រូបប្រឆាំង និង ០២រូបទៀតអវត្តមាន។...

ព័ត៌មានលំអិត

កងទ័ពស៊ីរី និងរុស្ស៊ីសហការគ្នា រកឃើញឃ្លាំងស្តុកអាវុធ ដ៏ធំមួយរបស់ ISIS

អាវុធដ៏ច្រើនដែលត្រូវបានប្រើប្រាស់ ដោយក្រុមភេរវករ ISIS(អាយ ស៊ីស) ទើបតែត្រូវបានរកឃើញនៅខេត្ត ហូមស៍ (Homs) ភាគខាងត្បូងប្រទេសស៊ីរី ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្រោមការជួយគាំទ្រពីសំណាក់ យន្តហោះដ្រូនរបស់យោធារុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរុស្ស៉ីនៅស៊ីរី បានឲ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការឈ្លបការណ៍ និងរុករុករបស់កងទ័ពស៊ីរី...

ព័ត៌មានលំអិត

ព្យុះព្រិលទឹកកកដ៏កម្រមាន កំពុងវាយប្រហាររដ្ឋតិចសាស់ ខណៈប្រជាជន៤.៤លាននាក់ គ្មានអគ្គិសនីប្រើប្រាស់

ព្យុះព្រិលទឹកកកដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ បានធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំង ខុសពីធម្មតានៅរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យប្រជាជនអាមេរិករាប់លាននាក់ ត្រូវដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ នេះ។ អាជ្ញាធរនៅរដ្ឋតិចសាស់បានរងការរិះគន់ ដោយសារតែបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រដ្ឋនេះ ពុំអាចបំពេញតម្រូវការបានគ្រប់គ្រាន់ នៅចំពោះមុខការធ្លាក់ព្រិល និងទឹកកកដ៏ខ្លាំងក្លា ដែលជាហេតុបង្កឲ្យមានការដាច់អគ្គិសនីនៅពាសពេញរដ្ឋ។ អភិបាលទីក្រុងហ៊ូស្តុន លោក ស៊ីវែស្ទើ...

ព័ត៌មានលំអិត

លោក ប្រាយុទ្ធ ចាន់អូចា ប្រឈមមុខការបោះឆ្នោត ដកទំនុកចិត្តនៅក្នុងសភាជាតិ

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រឈមមុខនឹងការបោះឆ្នោតដកទំនុកចិត្ត ដែលបំផុសឡើងដោយក្រុមសមាជិកសភា មកពីគណបក្សប្រឆាំង ឆ្លើយតបចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ច អំឡុងការរាតត្បាតជំងឺ COVID-19 ដែលកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ។ មុននឹងការបោះឆ្នោតដកទំនុកចិត្ត ត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ សភាថៃកាលពីថ្ងៃអង្គារម្សិលមិញបានកំណត់ពេល ០៤ថ្ងៃ ដើម្បីធ្វើការជជែកដេញដោល ទៅលើកិច្ចការងាររបស់រដ្ឋាភិបាលលោក...

ព័ត៌មានលំអិត

បេសកជនពិសេស UN ព្រមានពីអំពើហិង្សា ផ្ទុះឡើងនៅមីយ៉ាន់ម៉ា

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាលោក ថម អ៊ែនឌ្រូស៍ (Tom Andrews) បានព្រមានថា អំពើហិង្សាអាចនឹងផ្ទុះឡើងនៅថ្ងៃពុធនេះ ខណៈក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងប្រឈមមុខដាក់គ្នាសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ។ ការព្រមានខាងលើរបស់លោក Tom Andrews កើតមានឡើងបន្ទាប់ពីលោកស្រី...

ព័ត៌មានលំអិត

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ នេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រជាជន ២៣លាននាក់ពីក្រុមហ៊ុនអាមេរិក Novavax និង Pfizer។ នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះដែរ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Novavax សម្រាប់ប្រជាជន ២០លាននាក់ និងក្រុមហ៊ុន...

ព័ត៌មានលំអិត

ប្រជាជនប្រមាណ ២លាននាក់នៅវៀតណាម ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ចាប់ពីថ្ងៃអង្គារនេះទៅ ប្រជាជនវៀតណាមប្រមាណជា ២លាននាក់នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងដ៏តឹងតែង បន្ទាប់ពីខេត្តភាគខាងជើងរបស់ខ្លួន បានក្លាយជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA ។ អ្នកនាំពាក្យក្រសួងសុខាភិបាលវៀតណាម លោក Suc Khoe Doi Song បាននិយាយ «ប្រជាជនរស់នៅក្នុងខេត្តហៃដុង(Hai Duong)...

ព័ត៌មានលំអិត

អ៊ីស្រាអែលផ្លោងគ្រាប់មីស៊ីល ទៅលើមូលដ្ឋានយោធាស៊ីរី នៅជាយទីក្រុងដាម៉ាស់ តែមិនជោគជ័យ

នៅព្រឹកថ្ងៃចន្ទនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី សាណា (SANA) បានរាយការណ៍ឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីល ទៅលើទីតាំងយោធាស៊ីរីដែលស្ថិត នៅជុំវិញរដ្ឋធានីដាម៉ាស់ (Damascus) ប៉ុន្តែមិនបានសម្រេចនោះឡើយ។ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ បើតាម SANA ការវាយប្រហារថ្មីមួយ ត្រូវបានធ្វើឡើងពីលើតំបន់ ហ្គោឡេន ហេចស៍ (Golan Heights)...

ព័ត៌មានលំអិត

ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បើកយុទ្ធនាការធ្វើតេស្តរកកូវីដ-១៩ លើសត្វចិញ្ចឹម

នៅថ្ងៃចន្ទម្សិលមិញ រដ្ឋាភិបាលក្រុងសេអ៊ូល បាននិយាយថា សត្វឆ្មានិងឆ្កែចិញ្ចឹម ដែលមានអាក្ការៈគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម នឹងត្រូវបានផ្តល់ជូនការធ្វើតេស្តរកជំងឺ COVID-19 ប្រសិនបើសត្វចញ្ចឹមទាំងនោះ ត្រូវបានប៉ះពាល់ដោយអ្នកផ្ទុកជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA ។ កម្មវិធី ដែលនឹងត្រូវអនុវត្តនៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសមួយនេះ បានរាយការណ៍ពីការរកឃើញករណីដំបូង នៃជំងឺ...

ព័ត៌មានលំអិត
Page 18 of 64 1 17 18 19 64

Recommended

សូម Like និង Follow ពួកយើង