សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ករណីអគ្គីភ័យមួយក្នុងក្រុងសៀមរាប បណ្ដាលឱ្យផ្ទះ ១ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ ៣ខ្នង

កាលពីម៉ោងប្រមាណ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយ កើតឡើងក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្ដាលឱ្យផ្ទះចំនួន ១ខ្នងខូចខាតទាំងស្រុង និងផ្ទះចំនួន ៣ខ្នងទៀត រងផលប៉ះពាល់ ប៉ុន្តែមិនបង្កឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។ តាមការឱ្យដឹងពី លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលផែនបង្ការពន្លត់...

ព័ត៌មានលំអិត

មជ្ឍមណ្ឌលAPOPOប្រកាសពីការចូលនិវត្ដន៍ របស់កណ្ដុរហិតមីន ឈ្មោះ ម៉ាហ្កាវ៉ា ក្រោយបំរើអាជីព រុករកសំណល់ជាតិផ្ទុះសង្គ្រាម៥ឆ្នាំនៅកម្ពុជា

កណ្តុរហិតមីនកម្ពុជា មានឈ្មោះ ម៉ាហ្កាវ៉ា (Magawa) ជាកណ្ដុរដំបូងបង្អស់របស់កម្ពុជាដែលទទួលបានមេដាយមាសពីអង់គ្លេស ហើយត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រោយបំរើអាជីពជួយសង្គ្រោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមអស់រយៈពេល៥ឆ្នាំកន្លង នៅទៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមជ្ឍមណ្ឌល APOPO ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សេចក្ដីប្រកាសរបស់មជ្ឍមណ្ឌលអាប៉ូប៉ូ APOPO ជាភាសារអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

ទោះបីត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំងកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែបើសិនជាគ្មានភ្លៀងធ្លាក់នោះទេ ត្រីទាំងអស់ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់

ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំងបានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ...

ព័ត៌មានលំអិត

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈកម្មការចម្រុះខេត្ត សៀមរាប ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ខេមបូឌា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងមហាផ្ទៃ ស្ដីពីករណីប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ស្រ្តីចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រគល់ជូនមន្ទីរសង្គមកិច្ច ដើម្បីធ្វើការស្តារនីតិសម្បទា និងសមាហរណកម្ម បន្ទាប់ពីដកហូតពីកន្លែងម៉ាស្សា និងក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក

លោក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពរបស់លោក បានប្រគល់ស្រ្តីចំនួន ០៥នាក់ ក្នុងនោះមានអនីតិជន ០១នាក់ ដែលប្រមូលបានពីការចុះបង្ក្រាបករណីសញ្ចរកម្ម និងផលិតរូបភាព សម្ភារអាសអាភាស នៅក្នុងហាងម៉ាស្សាឈ្មោះ សាលីណេរេស៊ីដិន៍ ដែលស្ថិតនៅភូមិស្វាយដង្គំ...

ព័ត៌មានលំអិត

លំនៅឋានមួយខ្នងត្រូវបានអគ្គីសភ័យឆាបឆេះអស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកបង្ក !

ករណីអគ្គីសភ័យឆាបឆេះលំនៅឋានមួយខ្នងអស់ទាំងស្រុង ដែលហេតុការណ៍នេះកើតឡើងដោយសារម្ចាស់ផ្ទះខ្លួនឯងជាអ្នកដុត កាលពីវេលាម៉ោង០០.០០នាទី រំលងអាធ្រាត្រចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភានេះថា កាលពីយប់ថ្ងៃទី២៨ ខែឧសភា...

ព័ត៌មានលំអិត

ប្អូនថ្លៃរបស់សពឈ្មោះលោកស្រី ហ៊ាន់ ធន់ អះអាងថា បងស្រីរបស់ខ្លួន មិនមែនស្លាប់ដោយសារលេបថ្នាំក្នុងវេជ្ជបញ្ជានោះទេ !

មន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ច្រានចោលព័ត៌មានមិនពិត ដែលបានចុះផ្សាយថា មានស្រ្តីអ្នកជម្ងឺម្នាក់ បានស្លាប់ក្រោយពេលលេបថ្នាំ ដែលផ្តល់ឲ្យដោយគ្រូពេទ្យ នៃមន្ទីរសម្រាកព្យាបាលឯកជនមួយនៅស្រុកពួក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ កន្លងទៅថ្មីៗនេះ គេហទំព័រមួយមានអាសយដ្ឋាននៅខេត្តសៀមរាប និងទូរទស្សន៍ក្នុងស្រុកមួយ បានចុះផ្សាយដែលមានខ្លឹមសារ និងពាក្យពេចន៍ដូចគ្នាទាំងស្រុង ដោយដាក់ចំណងជើងថា ខេត្តសៀមរាបធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះ ស៊ី...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

បច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយណាស់ ហើយការបង្កើតអង្គភាពសារព័ត៌មានក៏កាន់តែទូលំទូលាយថែមទៀត តាមរយៈច្បាប់របស់យើងក៏មិនចង្អៀត តាមរយៈបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលអ្នកខ្លះមានត្រឹមតែគ្នា២នាក់ ឬមានស្មាតហ្វូន១គ្រឿង ឬ២គ្រឿង ក៏អាចបង្កើតអង្គភាពសារព័ត៌មានបានដែរ ដោយពួកគេបានធ្វើការឡាយពាសវាលពាសកាល ទៅតាមរយៈនៃសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ គឺប្រឈមជាមួយតុលាការ ប្រសិនបើមានការបំពាន ឬការប្រើប្រាស់ការសរសេរនោះប៉ះពាល់ទៅដល់ច្បាប់ដែលគេបានហាមឃាត់ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី

លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារ ដែលបានដាក់តាំងលក់ក្នុងផ្សាររលួស ស្ថិតក្នុងឃុំរលួស ស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ហើយបន្ទាប់ពីបានធ្វើតេស្តលើទំនិញម្ហូបអាហារចំនួន ៩ គំរូ ក្នុងចំណោមទំនិញហូបចុកទាំង៦មុខរួចមក មន្ត្រីជំនាញបានរកឃើញពពុះសណ្តែកមានផ្ទុកសារធាតុគីមីចំនួន...

ព័ត៌មានលំអិត
Page 18 of 84 1 17 18 19 84

Recommended

សូម Like និង Follow ពួកយើង