សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា សង្ស័យមានគេលួចដុត

លោក គង់ មង្គល ប្រធានសហគមន៍ សមាគមទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានអគ្គិភ័យមួយបានកើតឡើងនៅក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង និងបានរាលដាលខ្លាំងឡើងៗ មិនអាចគ្រប់គ្រងបាន បើទោះបីជាមានការជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធក្តី និងយើងបានកាយមុខភ្លើងពី២០ទៅ៣០ម៉ែត្រដែរ តែមិនអាចទប់ជាប់ ព្រោះតែអណ្តាតភ្លើងវាឆាបរាលដល់ទៅជាង១០០ម៉ែត្រឯណោះ ប៉ុន្តែភ្លើងបានរលត់អស់ប្រមាណជា៩០ភាគរយហើយ ដោយសារភ្លៀងកាលពីយប់មិញ ។...

ព័ត៌មានលំអិត

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់ បុរសម្នាក់ឈ្មោះ រិន រ៉ា អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជួយចក្រី...

ព័ត៌មានលំអិត

សាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួនមនុស្សចំនួន០២នាក់ ដោយចោទប្រកាន់ពីបទការនាំពលករចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន០២នាក់ ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា គឺទី១.ឈ្មោះ ឈឹង លី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ត្រូវជាប្ដី និង ទី២.ឈ្មោះ អាំ...

ព័ត៌មានលំអិត

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកនៅស្រុកប្រាសាទបាគង !

ជនសង្ស័យចំនួន០២នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ឃាត់ខ្លួនកាលពីវេលារសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១កន្លងមក ពាក់ពន្ធ័ទៅនឹងករណីលួចឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូនននៅរដូវវស្សា ស្ថិតក្នុងចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ លោក វរ:សេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ...

ព័ត៌មានលំអិត

អាជីវករផ្សារក្រោមខេត្តសៀមរាបម្នាក់ ត្រូវតុលាការ ចោទពីបទគេចវេះពីការធ្វើចត្តាឡីស័ក និងចម្លងអ្នកដទៃ

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុរសវ័យ ២២ឆ្នាំម្នាក់ ជាអាជីវករ ស្ថិតនៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីជនត្រូវចោទ គេចវេះពីការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ...

ព័ត៌មានលំអិត

មនុស្សចំនួន០៣នាក់នៅក្នុងស្រុកសូទ្រនិគម បានរងគ្រោះរហូតដល់ស្លាប់ដោយសារគ្រោះធម្មជាតិ កាលពីព្រលប់ថ្ងៃម្សិលមិញ

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង១៩ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានហេតុការណ៍ភ្លៀងផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានកើតឡើងនៅទីតាំងចំនួន០២កន្លែងផ្សេងៗពីគ្នា ស្ថិតនៅក្នុងស្រុកសូទ្រនិគម បណ្ដាលឲ្យមនុស្សចំនួន០៣នាក់ រងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែង ។ លោកអភិបាលស្រុកសូទ្រនិគម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចបិទផ្សារចាស់និងហាងផ្តិតរូបល្អពេញចិត្ត ជាបណ្តោះអាសន្ន ដោយសារមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩

នៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅបិទផ្សារចាស់ និងហាងផ្តិតរូបល្អពេញចិត្ត ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាបណ្តោះអាសន្នមានពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។ លោក ពិន ប្រាកដ បានឱ្យដឹងថា ការសម្រេចបិទទីតាំងទាំងពីរខាងលើជាបណ្តោះអាសន្ន ក្រោយពេលមន្រ្តីជំនាញបានរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ ក្នុងចំណោម...

ព័ត៌មានលំអិត

រថយន្តដឹកឈើប្រភេទលេខ១ ខុសច្បាប់១គ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើជីក្រែងបង្ក្រាបបាន

កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើ សៀមរាប បានធ្វើការបង្គ្រាបរថយន្តដឹកឈើប្រភេទលេខ១ល្មើសច្បាប់ ១គ្រឿងនៅលើចំនុចផ្លូវជាតិលេខ៦ ក្នុងភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត

ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សំ មករា...

ព័ត៌មានលំអិត

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស...

ព័ត៌មានលំអិត
Page 19 of 84 1 18 19 20 84

Recommended

សូម Like និង Follow ពួកយើង