សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ រស់នៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រមូលផ្ដុំគ្នា នៅខាងមុខសាលាសង្កាត់សៀមរាប ដើម្បីស្នើសុំផ្លាស់ប្ដូរលោក មួង មាន មេភូមិអារញ្ញ ដោយពួកគាត់បានលើកឡើងថា មេភូមិរូបនេះ ពុំបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ការស្នើសុំផ្លាស់ប្ដូរលោក...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងបើកបរក្នុងស្ថានភាពស្រវឹង ខណៈគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ បានបង្កឱ្យមនុស្សស្លាប់ជិត ១ ៦០០នាក់

កាលពីឆ្នាំ២០២៣កន្លងទៅ នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៣ ៣១៧លើក ដែលបង្កឱ្យជនរងគ្រោះ១ ៥៩០នាក់ បានស្លាប់ និងរបួសធ្ងន់ ស្រាលសរុប ៧ ២៨១នាក់ នេះបើតាមរបាយការណ៍ឆ្នាំ២០២៣ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីចុងខែមករានេះ។ តាមការឱ្យដឹងពី លោក វរសេនីយ៍ទោ ជា...

ព័ត៌មានលំអិត

រៀងរាល់ ៥នាទីម្ដង កម្ពុជាត្រូវការឈាម ១ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការស្ម័គ្រចិត្តផ្តល់ឈាមមានចំនួនប្រមាណ ២០ភាគរយប៉ុណ្ណោះ

សម្រាប់តែរាជធានីភ្នំពេញ នៅរៀងរាល់ ៥នាទី មានប្រជាពលរដ្ឋត្រូវការឈាម ដើម្បីសង្គ្រោះចន្លោះ ៣០០ទៅទៅ៤០០ប្លោក រីឯតម្រូវការទូទាំងប្រទេស កម្ពុជាត្រូវការឈាមប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ" នារសៀលថ្ងៃទី០៣...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ បឹងទន្លេសាបមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ

ក្នុងដំណើរទស្សនកិច្ច និងដាំកូនឈើ របស់ប្រតិភូក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅក្នុងបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃលិចទឹក ការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមធំៗរបស់បឹងទន្លេសាប ដែលចាំបាច់ត្រូវរួមគ្នាដោះស្រាយ។...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ជំរុញឱ្យគិលានុបដ្ឋាកទាំងអស់បន្តផ្តល់សេវាថែទាំដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ និងគុណភាព

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ដើម្បីពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។ ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...

ព័ត៌មានលំអិត

ឆ្នាំ២០២៣មន្ត្រីជំនាញធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានជាង ៣០០ករណី ខណៈអាជ្ញាធរខេត្ត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបន្តប្រព្រឹត្ត

ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញបានធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់បាន ៣១៨ករណី ខណៈដែលអាជ្ញាធរខេត្តសៀមរាប បានព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនល្មើសណាដែលមិនរាងចាល ហើយនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់បន្តទៀត។ ក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល និងពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក អ៊ឺង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោមកិច្ចសហការល្អ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការចុះពិនិត្យបទល្មើសនេសាទ និងសង្កេតការធ្វើនេសាទដោយឧបករណ៍នេសាទលក្ខណៈគ្រួសារក្នុងភូមិសាស្ត្រសង្កាត់ចុងឃ្នៀស និង ឃុំកំពង់ភ្លុក

នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក្រុមការងារអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំនៅឃុំកំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំសង្កាត់ចុងឃ្នៀស និងសហគមន៍នេសាទចុងឃ្នៀស បើកយុទ្ឋនាការត្រួតពិនិត្យ...

ព័ត៌មានលំអិត

បុគ្គលិកអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណដល់អ្នកដឹកភ្ញៀវទេសចរចតក្នុងចំណតបានត្រឹមត្រូវ និងអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទាំងអស់គ្នា

ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវបញ្ហានានានៅតាមដងផ្លូវ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានរៀបចំចំណត សម្រាប់យានយន្តគ្រប់ប្រភេទ ប៉ុន្តែអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន នៅពុំទាន់ចូលរួមប្រើប្រាស់ចំណតឱ្យបានត្រឹមត្រូវនៅឡើយ នេះបើតាមការលើកឡើង កញ្ញា នៅ ចិន្តា អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ នៅរសៀលថ្ងៃទី១៦ ខែមករានេះ។ កញ្ញា នៅ ចិន្តា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធររមូលដ្ឋានត្រូវទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ផ្សេងៗឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីចូលរួមទប់ស្កាត់ការកើតមានឡើងនូវសំណង់ថ្មីជាយថាហេតុ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អលើការទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់ថ្មីឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមរបស់មូលដ្ឋានក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

ក្រៅពីប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានពលរដ្ឋមកពីខេត្តចំនួន៥ទៀត កំពុងទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុ ងមួយថ្ងៃៗមានអ្នកជំងឺជាច្រើនបានមកទទួលសេវាព្យាបាល ដោយមិនត្រឹមតែអ្នកខេត្តសៀមរាបប៉ុណ្ណោះទេ គឺមានមកពីបណ្តាខេត្តផ្សេងៗដូចជា មកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កំពងធំ និងខេត្តបាត់ដំបង់ជាដើម។ ក្នុងឱកាសទទួលអំណោយជាគ្រែសម្រាប់អ្នកជំងឺមកសម្រាកព្យាបាលជំងឺចំនួន ២១គ្រែ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 2 of 84 1 2 3 84

Recommended

សូម Like និង Follow ពួកយើង