ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងសប្តាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ ភោជនីយដ្ឋាន-អាហារដ្ឋានជិត៥០ទីតាំង នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងរូបភាពទទួលភ្ញៀវឲ្យពិសាអាហារនៅនឹងកន្លែង។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញសេវាកម្មទេសចរណ៍ បង្ហាញឲ្យដឹងថា ប័ណ្ណសំគាល់ចាក់វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការបង្កើតទំនុកចិត្តគ្នាក្នុងបរិបទកូវីដ-១៩ រវាងអ្នកបំរើសេវាកម្មនិងអតិថិជន។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែង...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ហ៊ុយគាំង ឱ្យប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ

កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប បានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារទាំងពីរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីសង្ឃ ចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង ដើម្បីផ្គត់ផ្គង់ប្រើប្រាស់ពេលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់វត្តជាបណ្តោះអាសន្ន ដោយសារឆ្លងជំងឺកូវីដ-១៩ !

អាជ្ញាធរខេត្ត លើកទឹកចិត្តដល់អ្នកកំពុងធ្វើចត្តាឡីស័ក សូមបន្តតាមដានពិនិត្យសុខភាព និងអនុវត្តឱ្យបានតាមការកំណត់ និងការណែនាំរបស់មន្ត្រីសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពក្នុងសហគមន៍របស់យើង នេះជាប្រសាសន៍លោកស្រី យូ សុភាអភិបាលរងខេត្ត ក្នុងឱកាសចុះសួរសុខទុក្ខនាំយកគ្រឿងឧបភោគបរិភោគប្រគេនព្រះអនុគណស្រុកជីក្រែង កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត...

ព័ត៌មានលំអិត

ស្ថានទូតប្រទេសថៃប្រចាំកម្ពុជា ផ្តល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ផ្គត់ផ្គង់តាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត

នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ជិរ៉ាវុធ សុវណ្ណអាត (Jirawuth Suvanna Arj) អគ្គទីប្រឹក្សា ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប អនុញ្ញាតឲ្យអាហារដ្ឋានយីហោចែ ប៉ូរ ក្នុងក្រុងសៀមរាប ដំណើរការលក់ដូរឡើងវិញ​ដោយ​វេចខ្ចប់​បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់ការបរិភោគក្នុងហាង

កាល​ព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៏ខេត្តសៀម ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានចុះបិទអាហារដ្ឋានមួយកន្លែង មានឈ្មោះថា ចែ ប៉ូរ ស្ថិតនៅភូមិវត្ដ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីរកឃើញថា ការលក់ដូរអាហារមិនអនុវត្ដតាមវិធានការរបស់រាជរដ្ឋាភិបាល ។ លោក ពៅ ពិសិដ្ឋ...

ព័ត៌មានលំអិត

បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩

បុរសម្នាក់ជាប្រជាការពារភូមិក្នុងភូមិស្វាយដង្គំ បានដាច់ខ្យល់ស្លាប់ៗភ្លាមៗ កាលពីវេលាម៉ោង១៦ និង០០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបុរសខាងលើបានចូលទៅម៉ាស្សានៅកន្លែម៉ាស្សាមួយកន្លែង យីហោ ៧៧៧៧ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប តែមិនទាន់បានម៉ាស្សាផង ស្រាប់តែបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ស្រ្តីជាអ្នកម៉ាស្សា បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលកន្លែងម៉ាស្សាខាងលើ ហើយបានអង្គុយនិយាយលេងជាមួយអ្នកម៉ាស្សាម្នាក់ តែមិនទាន់បានម៉ាស្សាផង ជនរងគ្រោះបានដកដង្ហើមថប់ៗ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បញ្ជាក់ថាក្នុងគ្រាដែលមិនទាន់បានបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិធានការទប់ស្កាត់នៅតែបន្តអនុវត្ត

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការរំសាយមិនឲ្យមានតំបន់ក្រហម និងតំបន់លឿងទុំ គឺជាអានុសាសន៍ដ៏មានតម្លៃ នៃសម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋ អាចប្រកបមុខរបរ ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ប៉ុន្តែមិនមែនមានន័យថា យើងបានបញ្ចប់ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ ហើយវិធានការទប់ស្កាត់ចាំបាច់នានា រួមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ផងដែរ នឹងត្រូវអនុវត្តបន្តទៀត យ៉ាងណាក៏ដោយ ក្រោយពីការបញ្ចប់ការដាក់ជាតំបន់ក្រហម...

ព័ត៌មានលំអិត

អាជ្ញាធរបាលខេត្ដសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម តំបន់លឿងទុំ និងប៉ុស្ដិ៍ត្រួតពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ ក្នុងភូមិសាស្ដ្រទូទាំងខេត្ដ

អាជ្ញាធរខេត្ដសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការកំណត់ជា តំបន់ក្រហម និងតំបន់លឿងទុំ ព្រមទាំងប៉ុស្ដិ៍ពិនិត្យសុខភាពបឋមនៅតាមព្រំប្រទល់ខេត្ដ ក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងដើម្បីលើកស្ទួយជីវភាពគ្រួសារ ជាពិសេសជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋ ប៉ុន្ដែក្នុងនោះវិធានការនានា រដ្ឋបាលខេត្ដក៏នៅបន្តអនុវត្តដដែល។ បើតាមលោក សុខ ថុល នាយករដ្ឋបាលខេត្ដសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាអង្ករ ១០តោន ពីមន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត !

ក្នុងស្ថានភាពដែលកំពុងជាប់ដៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា ពីសប្បុរសជន សម្រាប់ផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់( តំបន់ក្រហម) ។ ជាមួយនោះ មន្ទីរដែនដីនគរួបនីយកម្ម និងសំណង និងសាខាពន្ធដារខេត្តសៀមរាប បានផ្ដល់អំណោយជាអង្ករចំនួន ១០តោន ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ដើម្បីធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ក្នុងវិបត្តិជំងឺកូវីដ-១៩។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តសៀមរាប បង្ហាញថា ផែនការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង១០០គោលដៅ។ លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 2 of 27 1 2 3 27

Recommended

សូម Like និង Follow ពួកយើង