ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

កសិករមានពិការភាព មកពីខេត្តចំនួន៣ចំនួនជិត៤០នាក់ ចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ចាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម

កសិករមានពិការភាពមកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ចំនួន៣៩នាក់ ក្នុងនោះស្រ្តីចំនួន ៣០នាក់ បានចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ជាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម ដើម្បីបង្កើនការចូលររួមបងប្អូនជាជនមានពិការភាពជាពិសេសស្រ្តីមានពិការភាពក្នុងការបង្កើនសេដ្ឋកិច្ចក្រុមគ្រួសារ ដែលរៀបចំឡើងនៅសាលាស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា (CAMSAFE) បើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២ថ្ងៃ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ...

ព័ត៌មានលំអិត

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

អង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន បើកកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស ដល់គ្រូបង្រៀនកម្រិតបឋមសិក្សា៤៨នាក់ ដើម្បីលើការកសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល និងអភិវឌ្ឍន៍សម័ត្តភាពគ្រូបង្រៀន ដែលចូលរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលកម្ពុជាឌីជីថល២០២២-២០៣៥ នៃផែនការយុទ្ធស្រាស្រ្តទី៣។កម្មវិធីនេះធ្វើឡើងនៅសាលប្រជុំអង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្ត-ក្រុងសៀមរាប ឆ្នាំ២០២៣ ។ លោក ងោ សុភ័ក្រ្ត នាយកអង្កការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនបានលើកឡើងថា ការបំប៉នសមត្ថភាពបន្ថែមដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនគោលដៅក្នុងកម្រិតបឋមសិក្សា ដែលចុះជ្រើសរើផ្ទាល់នៅតាមសាលារៀនគោលដៅ...

ព័ត៌មានលំអិត

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទីទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ វិធានការរដ្ឋបាល ក្នុងការការពារព្រៃឈើ និងដីឧទ្យានជាតិ ពីការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន។...

ព័ត៌មានលំអិត

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរ ជូនដល់សិស្សឆ្នើម ព្រមទាំងសិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សា សរុបចំនួន ១២៥នាក់។ លោក ថាប់ សេង ហុក នាយកសាលាភាសាចិនជីងហ៊ួ បានឲ្យដឹងថា សាលាភាសាចិនជីងហ៊ួ ត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធជាច្រើនឆ្នាំកន្លងមក...

ព័ត៌មានលំអិត

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យអង្គរ ខេត្ដសៀមរាប មានរៀបចំកម្មវិធីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ពីចំណុចភ្លើងស្ដុបចុងកៅស៊ូ ឆ្ពោះទៅកាន់សាកលវិទ្យាល័យអង្គរ ស្ថិតនៅបុរីសៀងណាំ ក្រុងសៀមរាប ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”។ បើតាមលោក សុខ តុញ អនុប្រធាក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យអង្គរ និងជាអ្នករៀបចំកម្មវិធីនេះឡើង...

ព័ត៌មានលំអិត

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ក្នុងទូទាំងខេត្តសៀមរាប

នៅសាលាប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនៗសិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា ជាង៥០នាក់ នៃវិទ្យាល័យ ហ៊ុន សែនប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកស្រី សំ សាវ៉ាង មន្រ្តីទទួលបន្ទុកការងារយុវជន នៃសាខាកាកបាទក្រហមខេត្ត ដែលជាអ្នកសម្របសម្រួលក្នុងវគ្គអប់រំផ្សព្វផ្សាយ...

ព័ត៌មានលំអិត

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

ពលករទេសន្តរប្រវេសន៍ចំនួន ៦០នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប បានទទួលការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) នូវចំណះដឹងអំពីការបង្កើតអាជីវកម្មខ្នាតតូច សហគ្រិនភាព ការធ្វើផែនការ និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍជំនាញ និងជម្រើសនៃការកសាងជីវភាពឲ្យកាន់តែប្រសើររបស់ពលករទេសន្តរប្រវេសន៍គ្រួសារ និងសហគមន៍ ដោយវគ្គបណ្តុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប។ លោកស្រី...

ព័ត៌មានលំអិត
Page 2 of 49 1 2 3 49

Recommended

សូម Like និង Follow ពួកយើង