សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់

អាជ្ញាធរខេត្ដសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានរៀបចំពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដារត្រឹមត្រូវ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការរៀបចំតាំងពិព័រណ៌នាពេលនេះ មានចំនួន...

ព័ត៌មានលំអិត

ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ...

ព័ត៌មានលំអិត

ក្រសួងកសិកម្មកម្ពុជា សហការជាមួយគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី នៅខេត្តសៀមរាប

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានក្រុមការងារបច្ចេកទេសអន្តរក្រសួងទទួលបន្ទុកអនុវត្តគម្រោងគំនិតផ្ដួចផ្ដើមធ្វើផ្លូវចរាចរណ៍ត្រីនៅតំបន់មេគង្គក្រោម បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យារចនាប្លង់ និង ការសាងសង់ជណ្តើរត្រី (Fish Tech Masterclass) ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃុន...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជន សម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យមក្នុងខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ត្រៀមលក្ខណៈសង្គ្រោះពូជស្រូវ និងផ្ដល់ថ្នាំសម្លាប់សត្វល្អិតរួចជាស្រេចជូនប្រជាកសិករ ក្នុងករណីមានហានិភ័យជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ និងត្រៀមវិធានការផ្សេងៗ ដើម្បីឆ្លើយតប ចំពោះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងស្រុកជីក្រែង បន្ទាប់ពីខេត្តសៀមរាបទទួលរងនូវឥទ្ធិពលសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។...

ព័ត៌មានលំអិត

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ក្រុមអាជីវករ និងអ្នកផលិត ជាច្រើនបានអះអាងថា ការដាក់បង្ហាញផលិតផលនៅក្នុងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដ៏ល្អមួយដល់ពួកគាត់បង្ហាញផលិតផលរបស់ខ្លួនទៅមហាជន និងអាចទាក់ទាញអ្នកប្រើប្រាស់នៅលើទីផ្សារកាន់តែច្រើន។ ក្រុមអាជីវករ បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បានយកផលិតផលរបស់គាត់មកចូលរូមការតាំងពិព័រណ៍របស់គណៈកម្មាធិការជាតិភូមិមួយផលិតផលមួយដែរ ហើយការដាក់តាំងបង្ហាញនេះបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកទេសចរបរទេស បានស្គាល់កាន់តែច្បាស់អំពីផលិតផលសិល្បៈវប្បធម៌ខ្មែរ ។ វាបានផ្តល់ឱកាសឲ្យពលរដ្ឋបានឃើញថា យើងមានផលិតផលជាច្រើនដែលមានគុណភាពល្អ មិនចាញ់របស់បរទេស។ ពយកគាំត់ថា ផលិតផលចំណីអាហារខ្មែរភាគច្រើនមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។...

ព័ត៌មានលំអិត

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការដាក់តាំងបង្ហាញផលិតផលខ្មែរប្រមាណ ៦០ប្រភេទ ក្នុងកម្មវិធី«ភូមិមួយ ផលិតមួយ» ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ ចូលរួមគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរ។ ថ្លែងក្នុងពិធីបើកកម្មវិធី«ភូមិមួយផលិតមួយ» លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប លើកឡើងថា...

ព័ត៌មានលំអិត

ខេត្តសៀមរាប នឹងរៀបចំការតាំងពិព័រណ៍រយៈពេល៥ថ្ងៃ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ នាចុងខែកញ្ញានេះ

គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ និងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។ ក្នុងកិច្ចប្រជុំស្តីពីការតាំងពិព័រណ៍ភូមិមួយផលិតផលមួយនារសៀលថ្ងៃទី១៤ ខែកញ្ញានេះ លោក យុន លីនណេ អភិបាលរងខេត្តរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង និងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្ត ជំរុញការលើកកម្ពស់គុណភាពស្រូវ អង្ករក្នុងស្រុកគោលដៅនៃខេត្តសៀមរាប

នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បាននាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ ក្នុងខេត្តសៀមរាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តកសិកម្មមួយនេះ ឱ្យកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្រប...

ព័ត៌មានលំអិត

អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក

អាជ្ញាធរថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ហើយការបង្កើតវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជំរុញផលិតផលក្នុងស្រុក និងជំរុញការនាំចេញនៅនឹងកន្លែងស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជំរុញចលនាភូមិមួយ...

ព័ត៌មានលំអិត
Page 2 of 22 1 2 3 22

Recommended

សូម Like និង Follow ពួកយើង