សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

តំបន់បិទខ្ទប់នៃភូមិសាស្រ្តសង្កាត់ទាំង៣ គឺសង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប មានសណ្តាប់ធ្នាប់ល្អ

នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២១ ទិដ្ឋភាពរួម នៃកងកម្លាំងឈរជើងតំបន់បិទខ្ទប់ក្នុងក្រុងសៀមរា ដែលមានកងកម្លាំងនគរបាលខេត្ត និងក្រុងសៀមរាប និងកងរាជអាវុធហត្ថខេត្ត និងក្រុងសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ កំពុងបំពេញភារកិច្ចមានសន្តិសុខសណ្តាបធ្នាប់ល្អ ដោយមានការសម្របសម្រួលបានយ៉ាងប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាមួយនោះ កងកម្លាំងឈរជើងមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយើងប្រហាក់ប្រហែលគ្នាថា ពួកគាត់បំពេញការងារឲ្យស្របតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យ ហើយអនុវត្តឲ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺកូវីដ-១៩...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះក្នុងឃុំសំបួរទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់

ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ព្រមទាំងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ចំនួន០១គ្រួសារ ជារបស់ឈ្មោះ ជិញ បាក់ ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ឆែ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់អាជីវករក្នុងផ្សារចំនួនបីក្នុងក្រុងសៀមរាបឲ្យអនុវត្តនូវវិធានការការពារជម្ងឺកូវីដ-១៩

នាព្រឹកថ្ងែទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ រួមមានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប កងកម្លាំងទាំងពីរប្រភេទ ចុះអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារចំនួនបីរួមមាន៖ ផ្សារលើធំថ្មី ផ្សារសាមគ្គី និងផ្សារទំនើបអង្គរ ដោយណែនាំឲ្យពួកគាត់ពាក់ម៉ាកបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។...

ព័ត៌មានលំអិត

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវបានធ្វើការឃាត់ខ្លួនបុរស់ចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ក្នងតំបន់ពូជត្រីធម្មជាតិបឹងពារាំង។ តាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់រួមមានទីជនសង្ស័យទាំង0២នាក់រួមមានទី១ ឈ្មោះ សៀ ឆៃណា ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងជួសជុលកង់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្តសៀមរាបបិទការជួបជុំនិងធ្វើដំណើរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ទាបភ្លឺរយ:ពេល១៤ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការធ្វើដំណើរ និងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយ:ពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ សេចក្តីសម្រេច ធ្វើឡើងបន្ទាប់ពី រកឃើញករណីវិជ្ជមាន និងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ ក្នុងខេត្តសៀមរាប និងការកើនឡើងយ៉ាងគំហុកនៅនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា។ សេចក្តីសម្រេចបិទការធ្វើដំណើរ និងជួបជុំក្នុងខេត្តនៅពេលយប់នេះដែរ...

ព័ត៌មានលំអិត

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។ របាយការណ៍ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ...

ព័ត៌មានលំអិត

ស្ត្រីជាអ្នកលក់ដូរម្នាក់នៅក្នុងផ្សារលើធំថ្មីក្រុងសៀមរាបបានរបួសធ្ងន់ក្រោយបុរសម្នាក់ចាក់មួយកាំបិទ

ស្ត្រីម្នាក់ដែរត្រូវបានគេស្គាល់ថាជាអ្នកលក់ដូរនៅផ្សារលើធំថ្មីបានរងរបួសធ្ងន់ដោយសារបុរសម្នាក់បានយកកូនកាំបិទចាក់ ដោយហេតុការនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចខាងមុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បើតាមស្រ្តីរងគ្រោះបានឲ្យដឹងថា ជនបង្កមានឈ្មោះ តាំង លាប ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ដោយរូបគេបានធ្វើសកម្មភាពយកកូនកាំបិទចាក់ទៅលើស្រ្តីម្នាក់មានឈ្មោះ លាន ប៊ុនណាត...

ព័ត៌មានលំអិត

ឃាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ក្រោយធ្វើសកម្មភាពយកក្រដាស់ញ៉ុកមាត់ និងចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង

បើតាមលោកវរសេនីឯក ណុប សារ៉ាក់ ស្នងការរងខេត្តទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនស្ដ្រីមានផ្ទៃពោះ៧ខែម្នាក់ ជាប់ពាក់ព័ន្ធករណីប្លន់ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង នៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ គុណ ហួច ភេទស្រី អាយុ២៨ឆ្នាំ...

ព័ត៌មានលំអិត

រថយន្តដឹកឈើខុសច្បាប់១គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅសៀមរាបបង្ក្រាបបាន

បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សហការជាមួយកម្លាំង យោធាភូមិភាគ៤ បានធ្វើការចាប់ឃាត់រថយន្តម៉ាកទូរីស ដឹកឈើខុសច្បាប់១គ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ 2A 3058 បើកបរដោយឈ្មោះ យ៉ាង យ៉ុម ភេទប្រុស ដឹកឈើអារប្រភេទលេខ១(ឈើផ្ចឹក)ចំនួន៣៦ដុំស្មើ...

ព័ត៌មានលំអិត

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្គ្រាបរថយន្តដឹកឈើគ្មានច្បាប់មួយគ្រឿងក្នុងក្រុងសៀមរាប

រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការបង្ក្រាបបាននៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ការបង្គ្រាបនេះ ធ្វើឡើងដោយក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដោយបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង ម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។ រថយន្តដឹកឈើខាងលើនេះបានធ្វើដំណើរមកពីខេត្តព្រះវិហារ...

ព័ត៌មានលំអិត
Page 20 of 84 1 19 20 21 84

Recommended

សូម Like និង Follow ពួកយើង