វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

សត្វសំពោចក្រអូបមួយគូ ត្រូវបានយកមកផ្សាំងមុនការដោះដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វសំពោចក្រអូប ចំនួន ២ក្បាលនេះ មានញី១ និងឈ្មោល១ ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានដឹកជញ្ជូនពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។ លោក Nick Mark...

ព័ត៌មានលំអិត

អ្នកជំនាញបង្ហាញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ

បន្ទាប់ពីមានការសហការគ្នារវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យហាវ៉ៃ និង Flinders University ដោយប្រើឧបករណ៍វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំកាលពីពេលកន្លងទៅ អ្នកជំនាញបានបញ្ជាក់ថា ឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចកក្រុងសៀមរាប គឺបានចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២ មកម្លេះ។ បើតាមលោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រោយពីបានចុះពិនិត្យផ្ទៀងផ្ទាត់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំស្តីពី ការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបម្រែបម្រួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយស្តីពីការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធ និងសិទ្ធ អំពីការបំរែបំរួលអាកាសធាតុ និងការបន្សុំានៅតំបន់បេតិកភណ្ឌ ដោយកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការចូលរួមចំណែកផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង ការពិភាក្សារួមគ្នាអំពី ការបំរែបំរួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ជាមួយនឹងបេតិកភណ្ឌ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា...

ព័ត៌មានលំអិត

គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុត្រចូលទស្សនាអង្គរ

បើយោងតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ ដែឡចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលប្រមាណជាង ១៧លានដុល្លាអាម៉េរិក ពីការលក់សំបុទ្រចូលទស្សនារមណីយដ្ឋានអង្គរ។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរសរុប ៣៨៥.៧៦៩នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលចំណូលបានពីការលក់សំបុត្រនេះ មានចំនួន...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បន្តទទួលវត្ថុបុរាណចំនួន ៧៧បន្ថែម ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានទទួលវត្ថុបុរាណចំនួន ៧៧បន្ថែមទៀត ដែលប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្ត ដោយវត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ...

ព័ត៌មានលំអិត

ក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់ក្រី និងព្យាបាលជំងឺដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម

ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រីមែក និងព្យាបាលដើម និងឫសដើមស្ពង់ចំណាស់មួយដើម នៅជ្រុងខាងកើតប្រាសាទតាព្រហ្ម។ លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បន្តគម្រោងអភិរក្សពង្រឹងថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣

ក្រុមអ្នកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បន្តគម្រោងជួសជុលថ្មខឿនរួតបាកាណប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ ក្នុងគោលបំណងពង្រឹងរចនាសម្ពន្ធ ដែលខូចខាត។ រុះរើថ្មដែលពុំមានសុវត្ថិភាពដោយផ្នែកៗដើម្បីរៀបបញ្ចូលកន្លែងដើមឱ្យមានសុវត្ថិភាពឡើងវិញ លើកតម្លៃ ថែរក្សា និងការពារស្នាដៃសំណង់ស្ថាបត្យកម្មខ្មែរឱ្យបានគង់វង្សយូរអង្វែង។ ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវលើការដ្ឋានជួសជុលរួតបាកាណ លោក ឃាម មុនី ឱ្យដឹងថា គម្រោងជួសជុលនៅរួតបាកាណនៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ នៅជ្រុងអាគ្នេយ៍ត្រូវបានបែងចែកជា៦ផ្នែក ដោយចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យចំនួន២ ដើម្បីស្វែងរកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី បានធ្វើការស្ទង់មើលនៅតាមបណ្តាទីតាំងនានា ដើម្បីកំណត់អត្តសញ្ញាណឡស្លដែកនៅក្នុងសម័យអង្គរ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា ក្នុងការរុករក ក្រុមការងារ បានប្រើឧបករណ៍ស្កេន នៅទីតាំងមួយដែលគេហៅឈ្មោះថា...

ព័ត៌មានលំអិត

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងរៀបចំពិព័រណ៍ក្នុងរយៈពេលពេញ១ឆ្នាំ ដើម្បីបង្ហាញវត្ថុសិល្បៈជាច្រើនប្រភេទដែលទទួលបានពីពលរដ្ឋ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់ រយៈពេលមួយឆ្នាំពេញ ដែលការដាក់តាំងបង្ហាញនេះ នឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ ។ លោក ខួយ...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការ

មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារមេយប៊ែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការកសាងកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងអំឡុងពេលនៃការរាត្បាត់ជាសកលនូវជំងឺកូវីដ-១៩ ។ បើតាមលោក រ័ត្ន សោភណ្ឌ ប្រធានធនាគារមេឃប៊ែង នៅកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីការសាងសង់មជ្ឈមណ្ឌលនេះបានបញ្ចប់កាលពីឆ្នាំ២០២០ មជ្ឈមណ្ឌលបានធ្វើការបណ្តុះបណ្តាលដល់អ្នកតម្បាញជាស្ត្រីចំនួន ១៧៨នាក់។...

ព័ត៌មានលំអិត
Page 20 of 94 1 19 20 21 94

Recommended

សូម Like និង Follow ពួកយើង