នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ត្រូវបានបើកដំណើរការដើម្បីទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានអ្នកដំណើរប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកកាន់ខេត្ដសៀមរាប។ មានប្រសាសន៍ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគរហូតដល់ទៅ ១.១០០លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាង ១៣ម៉ឹននាក់ ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណិជាតិខ្មែរ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៣២.០៥១នាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តសៀមរាប។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំង ១៣២.០៥១នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួន ១២៥.៤៤៩នាក់...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃផ្សេងៗផងដែរ។ បើតាមលោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ឆ្នាំ២០២៣ សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងស្រុកជីក្រែង គឺត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ នៅក្នុងឃុំគោធ្លកក្រោម និងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ដោយការដេញថ្លៃនេះ មានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផ្សេងៗផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំគោកធ្លកក្រោម បានឲ្យដឹងថា សម្រាប់ឃុំគោកធ្លកក្រោម គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែប្រវែង០,១៨២គ.ម...

ព័ត៌មានលំអិត

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយ រួមនិងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា...

ព័ត៌មានលំអិត

ឯកឧត្ដម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង

នៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖កម្ពុជាប្ដេជ្ញាបង្រ្កាបអំពើជួញដូរមនុស្សលើគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឱ្យបានម៉ឹងម៉ាត់

លើកឡើងក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នៅក្រុងសៀមរាប ថ្ងៃទី១១ ខែតុលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបាននូវសន្តិភាព ប៉ុន្តែអំពើជួញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។ លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បើកកិច្ចប្រជុំបញ្ជ្រាបការយល់ដឹង បង្កើនកិច្ចសហការ និង ចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ជាមួយអ្នកពាក់ព័ន្ធក្នុងអាជីវកម្មផ្ដល់សេវាកម្សាន្ត

នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ រៀបចំកិច្ចប្រជុំ ជាមួយ ម្ចាស់ ឬ មេការ នៃអាជីវកម្មផ្ដល់សេវាកម្សាន្ត និងអង្គភាពពាក់ព័ន្ធ ក្រោមប្រធានបទ “កិច្ចសហការ និងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប” ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ជំរុញភាគីពាក់ព័ន្ធបង្កើនការអប់រំ និងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង ៧០០នាក់ នៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០២៣

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទោះបីមានរបាយការណ៍ពីចំនួនថយចុះករណីគ្រោះថ្នាក់ ក្នុងភូមិសាស្ត្រខេត្តសៀមរាបក្ដី។ ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា កន្លងមកការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ដូចជាការផាកពិន័យ ជាការខិតខំបំពេញភារកិច្ចប្រចាំថ្ងៃទៅតាមគោលដៅរបស់សមត្ថកិច្ច ប៉ុន្តែប្រជាពលរដ្ឋ...

ព័ត៌មានលំអិត
Page 20 of 241 1 19 20 21 241

Recommended

សូម Like និង Follow ពួកយើង