សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

បាក់ច្រាំងអូរក្នុងឃុំតាសៀមស្រុកស្វាយលើ សង្កត់មនុស្សស្លាប់ម្នាក់ក្នុងពេលចុះចាប់ត្រី

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីបាក់ច្រាំងអូរសង្កត់មនុស្សស្លាប់ម្នាក់នាក់ គឺជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ បើតាមប្រសាសន៏របស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស...

ព័ត៌មានលំអិត

មន្ត្រីបសុពេទ្យខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់សុនខមួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់ពិសេស( សាច់សុនខ) មួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលតែងតែបើកប្រកបរបរលក់សាច់សុនខនេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ការចុះបិទទីតាំងនេះ ម្ចាស់ហាងឈ្មោះ ជី សុជាតិ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទម្តង នឹងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀតទៅវិញ។ ប៉ុន្តែមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យាហើយក៏មិនទាន់បានប្តូរមុខរបរដែរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា...

ព័ត៌មានលំអិត

ករណីអគ្គិភ័យឆេះព្រៃនិងស្មៅនៅស្រុកប្រាសាទបាគងត្រូវបានសមត្ថកិច្ច ចាត់ការពន្លត់ទាន់ពេលវេលា 

នៅយប់ថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងដោយមិនដឹងមូលហេតុបានបណ្តាលឱ្យឆេះព្រៃ និងស្មៅអស់ប្រមាណជា២ហិកតា ស្ថិតនៅភូមិសាស្ត្រភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាំងពីវេលាម៉ោង១៩ :៣០នាទី រហូតដល់ម៉ោង២១:០០នាទីយប់ ។ ករណីនេះ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយបងប្អូនប្រជាពលរដ្ឋ និងបងប្អូនប្រជាការពារភូមិ ចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ បានទាន់ពេលវេលាទើបមិនបណ្តាលឱ្យឆេះរាលដាលដល់លំនៅដ្ឋាន និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ។នេះបើតាមលោក...

ព័ត៌មានលំអិត

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាបនាំយកស្បៀងអាហារជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅ ការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះពិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានយកស្បៀងអាហារមួយចំនួនជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប បន្ទាប់មកអាជ្ញាធរខេត្តបានផ្អាកបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក...

ព័ត៌មានលំអិត

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញ និងរថយន្តគយចល័ត ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់ និងស្រាល។ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បង្ហាញថា រថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ...

ព័ត៌មានលំអិត

បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៦ ជាប់ស្តុបចុងកៅស៊ូ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខសៀមរាប 1L.5811 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុរថយន្តបុកចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងវាស់វែង...

ព័ត៌មានលំអិត

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយអធិការស្រុកជីក្រែង បានធ្វើការឃាត់រថយន្តក្រុង មួយគ្រឿង ដែលមានដឹកឈើប្រណិតមួយចំនួន ក្នុងនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា...

ព័ត៌មានលំអិត

សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១នេះ នគរបាលប្រឆាំងបទល្មើសក្លែងបន្លំនៃក្រសួងមហាផ្ទៃ និងសមត្ថកិច្ចចម្រុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ថេង សំណាង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលក់ចែកចាយផលិតផលម៉ាក NNP ក្លែងក្លាយ...

ព័ត៌មានលំអិត

រថយន្តដឹកថ្នាំពេទ្យមួយគ្រឿងត្រូវបានឆេះអស់ទាំងស្រុងនៅចំកណ្ដាលក្រុងសៀមរាប

បើតាមសមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង១៣ និង៤៥នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ រថយន្តមួយគ្រឿងដោយមានដឹកថ្នាំពេទ្យពេញក្នុងរថយន្ត ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅចំណុចមុខឱសថស្ថានព្រះវិហារស្ថិត ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា រថយន្តដែលឆេះខាងលើជាប្រភេទរថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Y.5865 ជារថយន្តដឹកសម្ភារៈពេទ្យរបស់ក្រុមហ៊ុនMedibest នៅភ្នំពេញ បើកបរបមានឈ្មោះ ជ្រែង...

ព័ត៌មានលំអិត

គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

បើតាមការបញ្ជាក់របស់លោកវរសេនីយទោ ណាម ណម នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា គិតត្រឹមរយៈពេល២ខែក្នុងឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការបង្គ្រាបករណីគ្រឿងញៀនបានចំនួន៩៥ករណី ឃាត់ខ្លួនមនុស្សចំនួន៥៣៣នាក់ ក្នុងនោះស្រីចំនួន២៦នាក់ មានការកើនឡើងជាឆ្នាំមុនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺមានត្រឹមតែ៨៦ករណីឃាត់ខ្លួនមនុស្សចំនួន៣៣២នាក់ ក្នុងនោះស្រីចំនួន១៦នាក់ គឺមានការកើនឡើងចំនួន៩ករណី ក្នុងករណីប្រើប្រាស់គ្រឿងញៀនមានចំនួន៦ករណី ។ លោកបានបន្តថា...

ព័ត៌មានលំអិត
Page 21 of 84 1 20 21 22 84

Recommended

សូម Like និង Follow ពួកយើង