ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កូរ៉េខាងជើង ប្រកាសបន្ដការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ជាការប្រឆាំងនឹងទណ្ឌកម្ម

ប្រទេសកូរ៉េខាងជើង បានប្រកាសទៅលើឆាកពិភពលោកថា ខ្លួននឹងមិនប្រកាន់ខ្ជាប់នូវការផ្អាករបស់ខ្លួនលើការ សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឡើយ ដោយលើកឡើងពីទណ្ឌកម្ម “ ឃោរឃៅ និងអមនុស្សធម៌” ដែលដឹកនាំដោយសហរដ្ឋអាមេរិក លើរបបរបស់ខ្លួន។ លោក យូ យ៉ុងជុល ទីប្រឹក្សានៃបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានលើកឡើងថា “យើងបានរកឃើញថា គ្មានហេតុផលណាមួយ...

ព័ត៌មានលំអិត

សមាជិកសភាអ៊ីរ៉ង់ប្រកាសផ្តល់រង្វាន់លុយសុទ្ធ ៣លានដុល្លារ ឱ្យតែនរណាអាចសម្លាប់ ប្រធានាធិបតីអាមេរិក ត្រាំ បាន

មុននេះមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ខណៈពេលកំពុងដឹកនាំ ការអធិស្ឋាននៅទីក្រុងតេហេរ៉ង់ បានកត់សម្គាល់ថា ការធ្វើឃាតមេបញ្ជាការកំពូល កងកម្លាំងពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC ឧត្តមសេនីយ៍ Qasem Soleimani បានបង្ហាញពី “ភេរវកម្មពីធម្មជាតិ” របស់អាមេរិក ដោយលោកបន្ថែមថាលោក ត្រាំ គឺជា...

ព័ត៌មានលំអិត

មនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមនៅចិនកើនដល់៩នាក់ និងឆ្លង៤៤០នាក់!

លោក លី ពីន (Li Bin) អនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន នាថ្ងៃពុធនេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Moring Post នៅព្រឹកថ្ងៃពុធ ទី២២...

ព័ត៌មានលំអិត

ផ្សែងពុលកម្រិតខ្ពស់គ្របដណ្តប់ទីក្រុងបាងកកក អាជ្ញាធរថៃចេញបញ្ជាឲ្យ បិទសាលារៀន៤៣៧កន្លែង

អាជ្ញាធរថៃបានបង្គាប់ឲ្យសាលារៀន ៤៣៧កន្លែង នៅទូទាំងរាជធានីបាងកក បិទទ្វារជាបណ្តោះអាសន្នសិន ព្រោះតែផ្សែងពុលនៅក្នុងទីក្រុងមួយ កំពុងតែកើនឡើងខ្លាំង នៅក្នុងកម្រិតគ្រោះថ្នាក់ ខណៈស្ថានភាពនឹងធូរស្រាលនៅពេលណានោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។ អាជ្ញាធរតាមដានគុណភាពខ្យល់របស់ទីក្រុងបាងកកបានឲ្យដឹងថា កម្រិតខ្យល់ពុល (AQI) បានកើនឡើងដល់ ១៧០...

ព័ត៌មានលំអិត

ប្រធានាធិបតីចិន បញ្ជាឱ្យប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសរលាកសួតថ្មី កូរ៉ូណាវីរុស

ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគវីរុសកូរ៉ូណាវីរុស ដែលបណ្តាលឱ្យមាន ករណីជំងឺរលាកសួត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយណែនាំទាក់ទង នឹងស្ថានភាពជំងឺរលាកសួត លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន...

ព័ត៌មានលំអិត

ប្រជាជនអាមេរិក៥១ភាគរយ យល់ថាព្រឹទ្ធសភាគួរតែបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែង

ប្រជាជនអាមេរិក ៥១ភាគរយ បាននិយាយថាព្រឹទ្ធសភា គួរតែបោះឆ្នោតគំាទ្រលើការ ចោទ ប្រកាន់ និងដកលោក ដូណាល់ ត្រាំ ចេញពីតំណែងជា ប្រធានាធិបតីអាមេរិក នៅក្នុងសវនាការ លើនីតិវិធីដកតំណែង (impeachment trial) ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃ អង្គារសប្ដាហ៍ នេះ (ម៉ោងនៅវ៉ាស៊ីនតោន)...

ព័ត៌មានលំអិត

ចិនអះអាងថា វីរុសផ្លូវដង្ហើមថ្មីអាចឆ្លងពីមនុស្សទៅមនុស្សបាន

វីរុសផ្លូវដង្ហើមថ្មីដែលកំពុងបង្កឲ្យប្រទេសចិន និងពិភពលោកព្រួយបារម្ភជាខ្លាំងនាប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតត្រូវបានអាជ្ញាធរចិនអះអាងថា អាចឆ្លងពីមនុស្សទៅមនុស្ស ខណៈអង្គការសុខភាពពិភពលោក (WHO) ប្រកាសរៀបចំកិច្ចប្រជុំ បន្ទាន់មួយ នៅក្នុងសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។ បើតាមការបញ្ជាក់ពីអាជ្ញាធរចិន មនុស្សម្នាក់ទៀតហើយបានស្លាប់នៅថ្ងៃអង្គារនេះតែម្តង ដែលប្រការនេះបានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងទីក្រុងវូហាន (Wuhan)...

ព័ត៌មានលំអិត

បាក់ស្ពានថ្មើរជើងឆ្លងកាត់ទន្លេមួយនៅឥណ្ឌូណេស៊ី, មនុស្ស៧នាក់លង់ទឹកស្លាប់ និង៣នាក់បាត់ខ្លួន

ស្ពានថ្មើរជើងមួយខ្សែសម្រាប់ដើរឆ្លងកាត់ទន្លេ នៅឯកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានបាក់ដោយសារតែមានមនុស្សដើរច្រើនពេក ដែលហេតុការណ៍នោះបានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៧នាក់លង់ទឹកស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់បាក់ស្ពានខាងលើបានកើតឡើងនៅស្រុក កូរ (Kaur) នៃខេត្តប៊ែងគូលូ (Bengkulu) កាលពីល្ងាចថ្ងៃអាទិត្យ...

ព័ត៌មានលំអិត

បាត់ខ្លួន៧នាក់និងជាង១៥០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកក

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីក្នុងស្រុក និងទីភ្នាក់ងារជួយសង្គ្រោះ បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ចំនួន០៤នាក់ និងជនជាតិនេប៉ាល់ ចំនួន០៣នាក់ កំពុងបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃសុក្រ ក្រោយពីមានហេតុការណ៍បាក់ ផ្ទាំងទឹកកក នៅភាគខាងលិចស្រុក Kaski ខណៈអ្នកទេសចរបរទេសជាង១៥០នាក់ និងជនជាតិ នេប៉ាល់ជាច្រើនទៀត...

ព័ត៌មានលំអិត

តំបន់សួនសត្វមួយនៅអូស្ត្រាលី កំពុងប្រឈមមុខគ្រោះទឹកជំនន់

ក្រោយពីការឆ្លងផុតមហន្តរាយភ្លើងឆេះព្រៃនោះ ឧទ្យានជាតិរ៉េបថាល (Reptile) នៃប្រទេសអូស្ត្រាលីពេលនេះកំពុងតែប្រឈមមុខគ្រោះទឹកជំនន់វិញ ដែលត្រូវបានបង្កឡើងដោយប្រព័ន្ធសម្ពាធទាប មានឥទ្ធិពលភ្លាមៗមកលើតំបន់សួនសត្វមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។ ឧទ្យានជាតិ Reptile ស្ថិតនៅភាគខាងជើងទីក្រុងស៊ីដនី គឺជាជម្រកនៃជីវៈចំរុះច្រើនប្រភេទ នៅក្នុងប្រទេសអូស្ត្រាលី ហើយពេលនេះវាកំពុងប្រឈមមុខនឹងទឹកជំនន់កើនឡើង ដែលបង្ខំឲ្យប្រជាជន និងអ្នកបម្រើការងារនៅក្នុងនោះ...

ព័ត៌មានលំអិត
Page 22 of 44 1 21 22 23 44

Recommended

សូម Like និង Follow ពួកយើង