សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈបើកម៉ូតូបង្ហោះហើយបានរ៉េចង្កូតដួលចូលទៅក្រោមឡាចូលរថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមលោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៩...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាបបើកការសើបអង្គេតកំណត់មុខសញ្ញាជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបកំពុងធ្វើការសើបអង្គេតតាមដានជនសង្ស័យចំនួន៤នាក់ ពីបទប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កម្លាំងលោកនៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះក្រោយកើតហេតុជនរងគ្រោះពុំទាន់បានដាក់ពាក្យបណ្តឹង ដោយកំពុងសំរាកព្យាបាលហើយមានតែបងប្អូនមកផ្តល់ព័ត៍មានខ្លះៗប៉ុណ្ណោះ។ ប៉ុន្តែលោកសន្និដ្ឋានថាចំពោះករណីនេះទំនងពិបាកស្រាវជ្រាវ ព្រោះមិនអាចកំណត់បានថាករណីនេះជារឿងគុំនំ ឬយ៉ាងណាព្រោះជនរងគ្រោះដើរដេកពាសវាលពាសកាល ទោះបីអាជ្ញាធរមានសមត្ថកិច្ចហាមយ៉ាងណាក៍មិនស្តាប់ ខណ:នេះសមត្ថកិច្ចរបស់លោកកំពុងទៅសាកសួរជនរងគ្រោះបន្ថែម...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាល អំពាវនាដល់ពលរដ្ឋអោយប្រុងប្រយ័ត្នបន្ថែមទៀត ខណ:ដែលមានបុរសខ្មែរម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ 

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដោយទទួចឲ្យបងប្អូនជនរួមជាតិទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសអនុវត្តឲ្យបានម៉ត់ចត់បំផុតចំពោះ៣ការពារ និង៣កុំ ខណៈកម្ពុជាមានករណីស្លាប់ជាលើកដំបូងដោយសារមេរោគកូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ មានអាយុ៥០ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ប៊ីធីវី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាគ្រប់ពេលវេលា...

ព័ត៌មានលំអិត

មនុស្ស១៧នាក់កំពុងធ្វើចត្តាឡីស័ក ក្រោយរកឃើញមានការពាក់ព័ន្ធនឹងស្រ្តីម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងស្រុកពួក ខេត្តសៀមរាប

មនុស្ស ១៧នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល នឹងស្រ្ដីម្នាក់ មកពីខេត្តព្រះសីហនុ និងរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមការឲ្យដឹងពី លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២១។ លោកអភិបាលស្រុក បញ្ជាក់ថា នៅពេលត្រឡប់មកដល់ ភូមិព្រៃវែង...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរបានធ្វើចត្តាឡីស័ក ជាង៧រយនាក់ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរខេត្តសៀមរាបទទួលត្រឡប់មកវិញ

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់ពីបរទេសជាង ៧០០នាក់ ដែលបានធ្វើចត្តាឡីស័ក ត្រឡប់មកកាន់ខេត្តសៀមរាបវិញ ស្របតាមការប្រកាសរបស់រាជរដ្ឋាភិបាល សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមព្រំដែន សម្រាប់អ្នកដែលមានសុខភាពធម្មតា។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ ខែមីនា...

ព័ត៌មានលំអិត

គិតត្រឹមថ្ងៃទី១០នេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួនជាង៦១០នាក់ហើយ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ក្នុងនោះមានរាជធានីភ្នំពេញចំនួន២៧នាក់ , ខេត្តកណ្ដាលចំនួន២៩នាក់ , ខេត្តព្រះសីហនុចំនួន២នាក់ និងខេត្តសៀមរាបចំនួន១នាក់ ដែលធ្វើឲ្យមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតពីថ្ងៃទី២០ ខែកុម្ភៈ មកទល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ...

ព័ត៌មានលំអិត

ការបង្ក្រាបករណីគ្រឿងញៀននៅក្នុងខេត្តសៀមរាប មានការថយចុះគួរឲ្យកត់សម្គាល់នៅខែកុម្ភៈ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១

យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប គិតចាប់ពីថ្ងៃទី០១-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គឺមានការថយចុះ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២១ បន្ទាប់ពីការប្រកាសផ្សព្វផ្សាយ និងដាក់ចេញឲ្យអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ របស់គណៈកម្មធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ។ នៅក្នុងរបាយការណ៍បញ្ជាក់បន្ថែមពីលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយបានធ្វើការផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារប្រយុទធប្រឆាំងនឹងគ្រឿងញៀនបានចំនួន៣១១លើក ។ ការចុះអនុវត្តវិធានរដ្ឋបាលចំពោះអ្នកបើកបរ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមដាក់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅតាមចំណុចព្រំប្រទល់ខេត្ត

ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំដល់ អាជ្ញាធរនៅតាមស្រុកចំណុចព្រំប្រទល់ខេត្ត រៀបចំប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ឯកត្តមអភិបាលខេត្ត គូសបញ្ចាក់ថា ទីតាំងដែលនឹងធ្វើការត្រួតពិនិត្យសុខភាពបឋម មាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង...

ព័ត៌មានលំអិត

បងប្អូនពលករខ្មែរមកពីខេត្តបន្ទាយមានជ័យជាង៣០០នាក់ ត្រូវបានដឹកមកដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាប

នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ។...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូក្រុងប៉ោយប៉ែត

នៅវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនសង្ស័យម្នាក់ កំពុងស្នាក់នៅផ្ទះសំណាក់ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី០២ ខែមីនា...

ព័ត៌មានលំអិត
Page 22 of 84 1 21 22 23 84

Recommended

សូម Like និង Follow ពួកយើង