ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រីសង្ឃ ក្រុងសៀមរាប រួមនឹងសប្បុរសជន នាំយកអំណោយប្រគល់ជូនដល់ប្រជាពលរដ្ឋ និងគ្រួសារខ្វះខាត ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤៥គ្រួសារ នៅឃុំមោង ស្រុកស្រីស្នំ 

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីសង្ឃ ក្រុងសៀមរាប ខេត្តសៀមរាប និមន្តដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះធម្មធរគណខេត្តសៀមរាប ជាព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តវប្រាសាទរង្សី ហៅវត្តថ្មី ក្នុងក្រុងសៀមរាប និងមន្ត្រីសង្ឃ រួមនឹងសប្បុរសជន បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

ព្រះសង្ឃនាំយកថវិកា និងសម្ភារ: មួយចំនួន ប្រគល់ជូនដល់គ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប 

កាលពីពេលថ្មីៗនេះ មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាមហៅវត្តស្វាយរមៀត រួមជាមួយព្រះរាជាគណ: ព្រះចៅអធិការ និងព្រះថេរានុត្ថេរៈ មួយចំនួនទៀត នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង បាននិមន្តចុះសួរសុខទុក្ខ ដល់គ្រួសារមួយដែលសម្រាលកូនភ្លោះ៣នាក់ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង និងបាននាំទៅជាមួយនូវទេយ្យវត្ថុមួយចំនួនមាន...

ព័ត៌មានលំអិត

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ និងលោកអភិបាលស្រុកប្រាសាទបាគង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ៖...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានរៀបចំបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ ស្ដីពីពិនិត្យមើលអំពីវឌ្ឍនភាព ការសិក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ រួមទាំងការឆ្លើយតបចំពោះសំណូមពរ ចំពោះការផ្សាយវិទ្យុមិត្តភាព នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មានភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងចេញពីខេត្តសុរិន្ទ និងសម្របសម្រួលដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។ ចូលរួមក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម តូច ណារ័ត្ន...

ព័ត៌មានលំអិត

មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថាជំងឺដុំពកស្បែកលើសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានអត្រាស្លាប់តិចតួចដែរ

ក្នុងឱកាសចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក បុសខ្យល់សត្វគោ-ក្របីនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វពាហនៈតែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកស្បែកលើសត្វគោ-ក្របី ដែលវាជំងឹថ្មីសម្រាប់យើង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃុត វុត្យារិទ្ធិ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកទេយ្យទានមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តចំនួន៤ក្នុងក្រុងសៀមរាប រួមមាន៖ វត្តអធ្វារ , វត្តអារញ្ញសាគរ , វត្តចក...

ព័ត៌មានលំអិត

យោធិនពិការនិងក្រុមគ្រួសារ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ហើយ

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ សម្រាប់បងប្អូនយោធិនពិការរស់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានបែងចែកជាពីរវគ្គ គឺវគ្គទី១ បានចាប់ដំណើរការកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ហើយបានបញ្ចប់ទៅហើយដែរ ដែលបានចាក់ជូនបងប្អូនជាយោធិនពិការ និងក្រុមគ្រួសារបានជាង៣៧០នាក់...

ព័ត៌មានលំអិត

ព្រះសង្ឃនិងសប្បុរសជន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង៣០គ្រួសារក្នុងឃុំកំពង់ឃ្លាំង

កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះចៅអធិការ និងព្រះគ្រូសូត្រនៃវត្តមួយចំនួនក្នុងស្រុកប្រាសាទបាគង និងក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកា ដែលជាអំណោយរួមគ្នារវាងព្រះសង្ឃ និង សប្បុរសជនពីក្រៅប្រទេសតាមរយៈលោក Andreas G. Flober ជាជនជាតិ អាល្លឺម៉ង់ និងភរិយា ជូនដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន៣៣គ្រួសារចំណុះជើងវត្តល្វា...

ព័ត៌មានលំអិត

ប្រាសាទឥដ្ឋតូចៗដែលនៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដុសសម្អាតឲ្យមានសោភ័ណភាពឡើងវិញ

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដុសសម្អាតប្រាសាទឥដ្ឋតូចៗ ដែលនៅព័ទ្ធជុំវិញប្រាសាទបាគង សំដៅលើកកម្ពស់សោភ័ណភាពកេរមរតកបុព្វបុរសខ្មែរនេះឡើងវិញ។ អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា ឯកឧត្តមឡុង កុសល បានឲ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅជុំវិញប្រាសាទបាគងនេះ មានប្រាសាទដែលធ្វើអំពីឥដ្ឋតូចៗចំនួន២៤ ក្នុងនោះមានខ្លះក៏នៅរក្សារូបរាងបានល្អ ខណ:ខ្លះទៀតបានខូចខាតរូបរាងសល់តែគ្រឹះ។ ឯកឧត្តម បន្តថា ដូច្នេះដើម្បីលើកកម្ពស់ស្នាដៃកេរមរតករបស់បុព្វបុរសខ្មែរឲ្យមានសោភ័ណភាពឡើងវិញ មន្ត្រីជំនាញ...

ព័ត៌មានលំអិត
Page 221 of 589 1 220 221 222 589

Recommended

សូម Like និង Follow ពួកយើង