សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូក្រុងប៉ោយប៉ែត

នៅវេលាម៉ោងប្រមាណ៨ យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនសង្ស័យម្នាក់ កំពុងស្នាក់នៅផ្ទះសំណាក់ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី០២ ខែមីនា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចត្តាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

អាជ្ញធរខេត្ដសៀមរាបសម្រេចបិទហាងហ្វឺមួយកន្លែងដែលមានឈ្មោះថា "ហ្វឺអាម៉ាប់" ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពេលមានមនុស្សរត់ចេញពីកន្លែងចត្ដាឡីស័កពីខេត្ដព្រះសីហនុ ហើយចូលពិសារអាហារនៅទីនោះ។ សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហាងគុយទាវមួយកន្លែងនោះមានយីហោ "ហ្វឺ អាម៉ាប់"ស្ថិតននៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ហាងមួយនេះត្រូវបានគណ:កម្មការទប់ស្កាត់កូវីដ១៩ ចុះទៅបិទជាបណ្តោះអាសន្ន និងបាននាំមនុស្ស០៦នាក់ ទៅធ្វើចត្តាឡីស័កភ្លាមៗ...

ព័ត៌មានលំអិត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

នៅម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកប្រេង និង រថយន្តដឹកចំណីសត្វ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល ០៣នាក់។ តាមការបញ្ជាក់របស់ លោកអធិការនគរបាលស្រុកជីក្រែង...

ព័ត៌មានលំអិត

យ៉ាងហោចណាស់ មនុស្ស១៤នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរចរណ៍ អំឡុងថ្ងៃចូលឆ្នាំចិន-វៀតណាម

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៣៥ករណី និងបានបង្កឲ្យមនុស្សយ៉ាងតិចណាស់ ១៤នាក់បានស្លាប់ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការចុះផ្សាយដដែលនេះ បញ្ជាក់ថា មូលហេតុនៃការស្លាប់ក្នុងគ្រោះថ្នាក់នេះ បង្កដោយ ការបើកបរលើសល្បឿនកំណត់ចំនួន ៨នាក់...

ព័ត៌មានលំអិត

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

នៅវេលាម៉ោងប្រមាណ១២រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យមួយកើតឡើង នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្ដាលឲ្យឆេះខូចខាតផ្ទះទាំងស្រុងចំនួន០៣ខ្នង។ តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បង្ហាញថា ផ្ទះដែលបានឆេះទាំង៣ខ្នងនោះ សង់ពីឈើប្រក់ស័ង្កសី រីឯទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានគ្រឿងអលង្កា ប្រាក់រៀល និងដុល្លារ ព្រមទាំងសម្ភារៈជាច្រើនទៀត ក៏ត្រូវភ្លើងឆេះខូចខាតផងដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គីភ័យនេះ...

ព័ត៌មានលំអិត

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយចុះអប់រំអាជីវករលក់គ្រឿងទេស នៅផ្សារលើធំថ្មី ពីផលប៉ះពាល់ននៃលក់ផលិតផលក្លែងក្លាយ

គណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ហៅកាត់ថា គ.ប.ផ.ក. នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យស្ថានភាពអាជីវករលក់ដូរនៅផ្សារលើធំថ្មី ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងការចុះត្រួតពិនិត្យស្ថានភាពលក់ដូរនោះ គណ:កម្មការបានអប់រំផ្សព្វផ្សាយដល់អាជីវករលក់គ្រឿងទេសនៅទីនោះ អំពីផលប៉ះពាល់នៃការធ្វើអាជីវកម្មផលិតផលក្លែងក្លាយផងដែរ។ លោកឧត្តមសេនីយ៍ត្រី យឹម សំអុន អនុប្រធានលេខា នៃគ.ប.ផ.ក.បានឲ្យដឹងថា ដោយមានការសហការ ពីកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច...

ព័ត៌មានលំអិត

ភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង អស់ប្រមាណ២០ហិកតានៅស្រុកស្វាយលើ ខេត្តសៀមរាប

តាមការឲ្យដឹងពីលោក លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បញ្ជាក់ថា ករណីភ្លើងឆេះព្រៃចម្ការពូជឈើធ្នុង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញនេះ បណ្ដាលឲ្យឆេះព្រៃ អស់ទំហំប្រមាណ២០ហិកតា។ លោក ម៉ែន វុទ្ធី បន្ថែមថា៖ ករណីភ្លើងឆេះនេះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងសៀមរាប បានបង្ហាញ់ថា នាពេលសព្វថ្ងៃនេះ ពួកគាត់សង្គេតឃើញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនសូវចូលរួមគោរពច្បាប់ចរាចរនូវឡើយ ជាពិសេសអ្នកខ្លះបើកបរដោយការវ៉ាជែងច្រើនជួរ និងបើកបរទន្ទឹមគ្នា ដែរនេះ គឺជាកត្តាមួយយ៉ាងសំខាន់ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដោយសារកត្តាប្រឈមនេះ ពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការរឹតបន្ទឹងទៅលើបញ្ហានេះឲ្យបានតឹងរឹងជានេះទៀត ក្នុងសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ បើតាមលោកវរសេនីយ៍ទោ ឈិត ឆាត...

ព័ត៌មានលំអិត

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង នឹងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប បានដកហូតពពុះសណ្តែ ផ្ទុកសារធាតុគីមីហាមឃាត់ ទម្ងន់ជិត ៤គីឡូក្រាម ពីអាជីវករ ក្នុងផ្សារស្រីស្នំ ភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោក ខៀវ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់

នៅក្នុងឱកាសនៃយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានលើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ផ្លូវថ្នល់មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានការកើនឡើង ដែលបញ្ហាទាំងអស់នេះ ត្រូវតែរួមគ្នាដោះស្រាយ ព្រោះមួយរយៈពេលកន្លងមកមាននិន្នាការស្លាប់ជាក្រុម ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព...

ព័ត៌មានលំអិត
Page 23 of 84 1 22 23 24 84

Recommended

សូម Like និង Follow ពួកយើង