វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រំពឹងមានភាពប្រសើរឡើងខ្លាំងនៅឆ្នាំ២០២៣ ខណៈ៣ខែដើមឆ្នាំ ភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ប្រមាណ ២៤ម៉ឺននាក់

បើគិតត្រឹមឆ្នាំ២០២២ ភ្ញៀទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប មានចំនួនសរុបប្រមាណ ២៨មុឺននាក់ ដោយឡែកគិតត្រឹម ៣ខែដើមឆ្នាំ២០២៣ ភ្ញៀទេសចរអន្តរជាតិមានចំនួនសរុបប្រមាណ ២៤ម៉ឹននាក់រួចទៅហើយ ដែលតួលេខនេះបានបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្ត នេះបើតាមការលើកឡើងរបស់ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក្នុងវេទិកាពិភាក្សា និងចែករំលែកបទពិសោធ ស្ដីពីការសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍មួយ នៅថ្ងៃទី២០ ខែមេសា...

ព័ត៌មានលំអិត

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

បើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែគេឃើញប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅតែបន្ដទស្សនាសួនបេះដូងបត់ នៅក្នុងបរិវេណអង្គរជាបន្ដបន្ទាប់ ដើម្បីផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍។ បើតាមលោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរនៅប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៣នេះ អ្នកទេសចរជាតិ...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តអារញ្ញសាគរ ក្រុងសៀមរាប ដោយបានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ឬហៅថាឆ្លងចេត្រ និងឱបស្ទបនូវការចែកទេយ្យទានដល់គ្រួសារខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានពិការភាព ចំនួន ១២៥គ្រួសារ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ពិធីនេះដែរក៏មានការចូលរួមពី លោក ពិន...

ព័ត៌មានលំអិត

ពិធីស្រង់ព្រះមិនសំដៅតែស្រង់ព្រះពុទ្ធបដិមាទេ តែម្តាយឳពុកដែលនៅក្នុងផ្ទះជាព្រះរស់ គឺជាព្រះដែលយើងមិនត្រូវភ្លេច

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប មានថេរដីកាថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមាតាបិតា អាណាព្យាបាលរបស់យើងជាព្រះរស់ គឺជាព្រះដែលនៅកៀកជិតមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ។ ព្រះអង្គមានសង្ឃដិកាបន្ថែមថា ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា៖ អង្គរសង្ក្រាន្តមានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងសង្គមធម៌

ស្របពេលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ឌាប់ធ្នាប់សង្គម ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងសង្គមធម៌ នេះបើតាមការលើកឡើង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណព្រះលានជល់ដំរី នាព្រឹកថ្ងៃទី១៤ ខែមេសា...

ព័ត៌មានលំអិត

យុវជនកម្ពុជា ៤៩៩៩នាក់ រាំចង្វាក់ម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ​ដោយកម្ពុជា​ត្រូវបានកត់ត្រា​ជាផ្លូវការ​សារថ្មី​ចូល​ក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សុនដែលមានចំនួនច្រើនជាងគេ នាវេលាម៉ោង ១០៖៣៦ ព្រឹក ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្រ្តីអង្គរសង្ក្រាន្ត។ កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំ...

ព័ត៌មានលំអិត

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦...

ព័ត៌មានលំអិត

រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០០គ្រឿង ពីរាជធានីភ្នំពេញ បានមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់ សម្រាប់ថ្ងៃដំបូង

ដូចការគ្រោងទុករថយន្តក្រុងចំនួន ១០០គ្រឿង ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានធ្វើដំណើរមកដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ជាបន្តបន្ទាប់ ដែលរៀបចំដោយអាជ្ញាធរខេត្តសៀមរាប នៅប្រមាណម៉ោង១២រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តក្រុង រថយន្តដែលបានធ្វើដំណើរមកនេះ មាន២ប្រភេទ គឺប្រភេទទី១ ដាក់អ្នកដំណើរសរុបបាន ២២នាក់...

ព័ត៌មានលំអិត

កម្ពុជាក្លាយជាម្ចាស់ឯតទគ្គកម្មថ្មី «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់បេះដូងសម្រេចបានជិត៤លាន

គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសនៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ ថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនដល់ទៅ៣.៩១៧.៨០៥បេះដូង។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៍ថា៖ ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។ ឯកត្តម...

ព័ត៌មានលំអិត

លោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ រៀបចំពិធីសង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលខាងមុខនេះ

ក្រុមលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានដឹកនាំសិស្សានុសិស្សរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលឆាប់ៗខាងមុខ ហើយក៏ដើម្បីអភិរក្សប្រពៃណីវប្បធម៌ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលកម្មវិធីនេះមានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក កៃ គង់ គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្វាយធំ និងជាអ្នករៀបចំកកម្មវិធី បានឱ្យដឹងថា...

ព័ត៌មានលំអិត
Page 23 of 94 1 22 23 24 94

Recommended

សូម Like និង Follow ពួកយើង