សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានជួបសំណេះសំណាល និង យកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំកន្ទួត ស្រុកស្វាយលើ ចំនួន ២៩គ្រួសារ កាលពីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ដែលពិធីនេះបានប្រារព្ធឡើងនៅវត្តខ្នាតក្រៅ...

ព័ត៌មានលំអិត

ដើមឈើនៃព្រៃសហគមន៍អូរទឹកក្នុងស្រុកស្រីស្នំ ប្រមាណជាង៥០០ដើមត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស ដោយព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋាននិងភូមិសាស្ត្រខេត្ត សម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត។ គួរជម្រាបថា ក្នុងឃុំត្រាំសសរ មានព្រៃសហគមន៍ចំនួន៤...

ព័ត៌មានលំអិត

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភា និងស្រះទឹក ក្នុងវត្តអារញ្ញសាគរ ក្រុងសៀមរាប 

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណ:ថ្នាក់ឯកឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អុិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងអង្គរក្ស...

ព័ត៌មានលំអិត

ស្ត្រីមេម៉ាយក្រីក្រនៅស្រុកស្វាយលើបានទទួលផ្ទះមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប 

ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ទី៨២នេះ ក្រោមការឧបត្ថម្ភដោយឧកញ៉ា អុឹង លីហេង និង លោកជំទាវ តាំង ហ្កិចលាង បានផ្តល់ថវិកា តាមរយ:គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់សាងសង់សរុបទឹកប្រាក់អស់ចំនួន $៣,៨០០ (បីពាន់ប្រាំបីរយដុល្លារ) ផ្ទះទំហំ ៦ម៉ែត្រ...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ តាមរយៈឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានកិត្តិយសក្រុមកាងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប លោកជំទាវឧកញ្ញា ឡេង ចាន់ណា អគ្គនាយិការ នៃក្រុម ប្រី លានសុីធីវើល និងសហការី បាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកយ៉ាងសំខាន់លើការងារសង្គម និងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ 

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កោតសរសើរទឹកចិត្តរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងស្មារតីទទួលខុសត្រូវ និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាល:ទេស: ! ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសំណេះសំណាលជាមួយគណ:កម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប...

ព័ត៌មានលំអិត

ពលរដ្ឋអ្នកស្រុកអង្គរ បន្តទំនៀមទំលាបនៃការចាប់ត្រីសាមគ្គី សម្រាប់ត្រៀមពិធីឡើងភូមិ ឬបុណ្យឡើងមាឃ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានចាប់ផ្តើមកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមពិធីឡើងមាឃ ឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ បើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ដោយសារឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

ព្រះពុទ្ធបដិមាទ្រង់ឈរប្រទានអភ័យ ឬប្រទានពរ ដែលបានកសាង និងអារាធនាយាង មកតម្កល់នៅក្នុងវត្ត គឺព្រះនាម ព្រះពុទ្ធ វរជ័យមង្គល ទើបនឹងកសាងហើយរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅទីអារាមវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២...

ព័ត៌មានលំអិត

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ព្រះសង្ឃវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា ព្រះគុណថ្លៃនៃវ៉ាក់សាំង ដែលបានមកពីបញ្ញាញាណ នៃប្រមុខរាជរដ្ឋាភិបាល និងឱវាទវិធានការពារសុខភាពប្រជាពលរដ្ឋ ៣ការពារ និង៣កុំ ចៀសឆ្ងាយពីកូវីដ។ ឆ្នាំនេះ ព្រឹត្តិការណ៍សាសនាបានកម្រើកឡើងវិញ ជាមួយនឹងការបើកប្រទេស និងបើកដំណើរការចលនាសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។ តាមថេរដីកា ព្រះតេជគុណ មហានាមោ ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់...

ព័ត៌មានលំអិត

ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ថ្លែងនៅក្នុងពិធីចូលបរិវាសកម្មកាលពីពេលថ្មីៗនេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប មានសង្ឃដិកាថា ជារៀងរាល់ឆ្នាំវត្តអារញ្ញសាគរ តែងតែរៀបចំពិធីចូលបរិវាសកម្ម និងអាព្ភានកម្មនៅខែមាឃ ក្រោមការមូលមតិជាឯកច្ឆ័ន្ទ ជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្ត ដើម្បីកំណត់ពេលវេលា និងទីកន្លែង និងស្រង់ឈ្មោះភិក្ខុចង់ចូលរួមក្នុងកម្មវិធី។ ដែលនេះជាប្រពៃណីទំនៀមទម្លាប់អនុវត្តទៅតាមលំអានព្រះវិន័យនៃព្រះពុទ្ឋសាសនា និងអនុលោមទៅតាមទម្លាប់...

ព័ត៌មានលំអិត
Page 24 of 93 1 23 24 25 93

Recommended

សូម Like និង Follow ពួកយើង