បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ ក្រោយពីបណ្ណាល័យមួយនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូល រហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World...
ព័ត៌មានលំអិតកណ្តុរហិតមីនកម្ពុជា មានឈ្មោះ ម៉ាហ្កាវ៉ា (Magawa) ជាកណ្ដុរដំបូងបង្អស់របស់កម្ពុជាដែលទទួលបានមេដាយមាសពីអង់គ្លេស ហើយត្រូវបានដាក់ឱ្យចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១នេះ ក្រោយបំរើអាជីពជួយសង្គ្រោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមអស់រយៈពេល៥ឆ្នាំកន្លង នៅទៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីមជ្ឍមណ្ឌល APOPO ដែលជាកន្លែងហ្វឹកហ្វឺនកណ្ដុរនៅកម្ពុជា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ សេចក្ដីប្រកាសរបស់មជ្ឍមណ្ឌលអាប៉ូប៉ូ APOPO ជាភាសារអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។ លោក ពិន ប្រាកដ...
ព័ត៌មានលំអិតលោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៩ ខែមិថុនានេះថា ប្រសិនបើគ្មានឧបស័គ្គទេការងាស្តារពើក និងស្មៅដែលកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជា កំប្លោក និងស្លែរដែលកកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុ នៃក្រុងអង្គរធំ នឹងបញ្ចប់នៅរយៈពេលបីខែខាងមុខទៀត។ មន្រ្តីបច្ចេកទេសរូបនេះបញ្ជាក់ថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពើកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥.០០០ម៉ែត្រក្រឡា ពោល...
ព័ត៌មានលំអិតតាមរយៈនៃរូបថតរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ នឹងសំណេររបស់នាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញអំពីសកម្មភាពនៃក្រុមការងារថែទាំ សម្អាតអនាម័យ-បរិស្ថាន ដើម្បីនិរន្តរភាពសម្រស់អង្គរ ហើយអ្វីដែលជាបំណងនៃការចេញបង្ហាញរូបថតនិងសំណេរទាំងនោះ គឺសំដៅទៅរកការអំពាវនាវ ស្វាគមន៍ជាថ្មីទៀតការចូលរួម ពីសំណាក់សាធារណជនទូទៅ និងភ្ញៀវទេសចរ! រសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ការថែទាំ និងសម្អាតអនាម័យរបស់ក្រុមការងារសម្អាតប្រាសាទ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់បំព្រងទាំងរដូវប្រាំង និងរដូវវស្សា ។...
ព័ត៌មានលំអិតឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៨ខែមិថុនា នេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការថែរក្សានូវបរិស្ថានជុំវិញតំបន់អង្គរ ជាពិសេសការតាមដាន និងតួតពិនិត្យជាប្រចាំទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដោយបច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនាអស់រយ:ពេលជាង១ខែប៉ុណ្ណោះ ដែលភ្ញៀវភាគច្រើនជាភ្ញៀវជាតិដែលមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងនោះដែរបើតាមការស្រង់ទិន្នន័យ...
ព័ត៌មានលំអិតក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការកែលម្អផ្លូវថ្មើរជើង និងទេសភាពនៅខាងមុខប្រាសាទលានជល់ដំរី ដើម្បីលើកសោភណ្ឌភាពប្រាសាទបុរាណ និងធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជាង៦០%ហើយ ។ លោក សោម សុផារ៉ាត អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការកែលម្អនៅខាងមុខលានជល់ដំរីនេះ...
ព័ត៌មានលំអិតក្នុងឱកាសបើកកិច្ចប្រជុំមួយស្ដីពីប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app )ជំនាន់ទី២ នៅព្រឹកថ្ងៃទីន៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២នេះ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្គការនានា ដែលចូលមកខេត្តសៀមរាប មានភាពងាយស្រួលជាងមុន ជឿនលឿនជាងមុន...
ព័ត៌មានលំអិតស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច...
ព័ត៌មានលំអិតក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំងបានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.