សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ព្រះសង្ឃវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា ព្រះគុណថ្លៃនៃវ៉ាក់សាំង ដែលបានមកពីបញ្ញាញាណ នៃប្រមុខរាជរដ្ឋាភិបាល និងឱវាទវិធានការពារសុខភាពប្រជាពលរដ្ឋ ៣ការពារ និង៣កុំ ចៀសឆ្ងាយពីកូវីដ។ ឆ្នាំនេះ ព្រឹត្តិការណ៍សាសនាបានកម្រើកឡើងវិញ ជាមួយនឹងការបើកប្រទេស និងបើកដំណើរការចលនាសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។ តាមថេរដីកា ព្រះតេជគុណ មហានាមោ ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់...

ព័ត៌មានលំអិត

ក្នុងវិន័យព្រះពុទ្ឋសាសនា ភិក្ខុណាមានកំហុសតិចតួចត្រូវសម្តែងចំពោះមុខចៅអអិការវត្ត ឬធ្វើកិច្ចបរិវាសកម្ម ដើម្បីជំរះលុបលាងទោសកំហុសនោះ

ថ្លែងនៅក្នុងពិធីចូលបរិវាសកម្មកាលពីពេលថ្មីៗនេះ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប មានសង្ឃដិកាថា ជារៀងរាល់ឆ្នាំវត្តអារញ្ញសាគរ តែងតែរៀបចំពិធីចូលបរិវាសកម្ម និងអាព្ភានកម្មនៅខែមាឃ ក្រោមការមូលមតិជាឯកច្ឆ័ន្ទ ជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្ត ដើម្បីកំណត់ពេលវេលា និងទីកន្លែង និងស្រង់ឈ្មោះភិក្ខុចង់ចូលរួមក្នុងកម្មវិធី។ ដែលនេះជាប្រពៃណីទំនៀមទម្លាប់អនុវត្តទៅតាមលំអានព្រះវិន័យនៃព្រះពុទ្ឋសាសនា និងអនុលោមទៅតាមទម្លាប់...

ព័ត៌មានលំអិត

តំណាងក្រុមបាល់ទាត់ហនុមានខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia នាំយកថវិកាជាង ២១លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ 

នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ តំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប និងអ្នកតំណាងក្រុមហ៊ុន KW Cambodia បាននាំយកថវិកាសប្បុរសធម៌សរុបចំនួន ២១,២៨០,០០០រៀល ដែលទទួលបានពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ រវាងក្រុមបាល់ទាត់ហនុមាន និងក្រុម KW Cambodia កាលពីពេលថ្មីៗនេះ ទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។...

ព័ត៌មានលំអិត

ដីចំការជិត ៣០ហិកតា នៅក្នុងស្រុកវ៉ារិន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ឱ្យធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់ 

 ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។ ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia រៃអង្គាសថវិកាបឋមបានប្រមាណ២០លានរៀល ពីការប្រកួតបាត់ទាត់សប្បុរសធម៌ជូនមន្ទីរពេទ្យកុមារអង្គរ

គិតត្រឹមល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ ថវិកាដែលប្រមូលបានពីការប្រកួតបាល់ទាត់សប្បុរសធម៌រវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន KW Cambodia មានចំនួនប្រមាណ២០លានរៀល ដើម្បីយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរស្ថិតក្នុងក្រុងសៀមរាប ដែលបាននិងកំពុងជួបការលំបាកខ្វះខាតថវិកា ក្នុងប្រតិបត្តិការជួយសង្គ្រោះជីវិតកុមារកម្ពុជាមកពីទូទាំងប្រទេស។ លោក កុសល មករាពិសិដ្ឋ នាយកទីចាត់ការទំនាក់ទំនង និងសហប្រត្តិបត្តិការអន្តរជាតិ នៃសាលាខេត្តសៀមរាប និងជាតំណាងក្រុមបាល់ទាត់ហនុមាន របស់សាលាខេត្តសៀមរាប បានបង្ហាញនូវការថ្លែងអំណរគុណដល់...

ព័ត៌មានលំអិត

មន្ទីរអង្គភាពចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងទូទាំងខេត្តសៀមរាប ទទួលបានអំណោយជាជែលលាងដៃ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ជែលលាងដៃសរុបចំនួន ៥៥៤កេស ជូនដល់មន្ទីរអង្គភាពជុំវិញខេត្តចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

ដើម្បីផ្គត់ផ្គង់ដល់សិស្សសាលានៅស្រុកគោលដៅក្នុងខេត្តសៀមរាប សរុបជាថវិកាចំនួនជិត ១២ម៉ឺនដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះថា មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទទួលសម្ភារៈអនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិ ប្រចាំខេត្តសៀមរាប សម្រាប់ផ្ដល់ជូនដល់តំបន់ដែលជាគោលដៅសម្រាប់សាលាបឋមសិក្សាដែលកំពុងអនុវត្តកម្មវិធីអាហារពេលព្រឹកចំនួន ២២១សាលា ក្នុងស្រុកគោលដៅចំនួន ០៦ក្នុងខេត្តសៀមរាប រួមមាន ៖ ស្រុកអង្គរជុំ ,...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

កាលពីរសៀលថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានទទួលការឧបត្ថម្ភស្បៀងអាហារពី លោក Andreas G. Flober និងភរិយា ដែលជាសប្បុរសជន ជនជាតិអាឡឺម៉ង់ដ៍ មករស់នៅប្រទេសខ្មែរជាង១០ឆ្នាំមកហើយ។ ក្រោមការជួយសម្របសម្រួលពីព្រះចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្សបាននាំយកអង្ករចំនួន ២០តោន ដែលជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ប្រគល់ជូនសម្ដេចពិជ័យសេនា...

ព័ត៌មានលំអិត

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

ឈាបនដ្ឋានថ្មី អាស្រម និងសមិទ្ឋផលមួយចំនួន ក្នុងវត្តអារញ្ញមានជ័យ ហៅវត្តត្រីញ័រ ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានសាងសង់រួចហើយនោះ ត្រូវបានបវ្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ព្រមទាំងប្រគេនដល់ព្រះសង្ឃដើម្បីជាសម្បត្តិគរុភ័ណ្ឌវត្តនិងទុកប្រើប្រាស់ជាសាធារណៈផងដែរ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ដោយមានការនិមន្ត...

ព័ត៌មានលំអិត
Page 25 of 93 1 24 25 26 93

Recommended

សូម Like និង Follow ពួកយើង