ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វគ្គបណ្តុះបណ្តាលចងក្រងបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរតាមដាននិងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំបើកវគ្គបណ្តុះបណ្តាលដើមី្បគ្រប់គ្រងនូវទិន្នន័យអ្នកដំណើរ (Web App) ក្នុងការតាមដាន និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជូនដល់មន្ត្រីពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីក្រុងស្រុកចំនួន...

ព័ត៌មានលំអិត

សមាគមមត៌ព្រះពុទ្ឋសាសនា និងសង្គមនាំយកភេសជ្ជៈកាហ្វេទៅប្រគេនតាមវត្តមួយចំនួនក្នុងខេត្តសៀមរាប

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងថា ក្នុងអំឡុងដែលសកលលោកជាពិសេសប្រទេសកម្ពុជា ជួបនូវបញ្ហាវិបត្តដោយសារមេរោគឆ្លងកូវី-១៩ ប្រជាពលរដ្ឋក្រុងសៀមរាបភាគច្រើន មិនសូវបានចេញក្រៅ និងខ្លះទៀតត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ដើម្បីការពារជំងឺកូវីដ១៩ អ្នកខ្លះត្រូវបានផ្អាកពីការងារ រកចំណូលមិនបានជាហេតុខកខានមិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ផងដែរ ហេតុនេះទើបនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ អ្នកស្រី នង សៃនីម ជាអាជីករមួយរូបនៅក្នុងខេត្តសៀមរាប បានសម្រេចប្រគេនកាហ្វេសម្រាប់ជាភេសជ្ជៈដល់ព្រះសង្ឃឆាន់។...

ព័ត៌មានលំអិត

ទោះស្ថិតក្នុងបរិបទកូវីដតែរថយន្តទំនើបក្នុងសម័យកាលមុននៅតែមានតម្លៃចាប់អារម្មណ៍

រថយន្តទំនើបសល់ពីសម័យមុនៗដែលមានអាយុចាប់ពី៣៥ឆ្នាំ ដល់៦០ឆ្នាំវាមិនត្រឹមតែមិនត្រូវបានគេបំភ្លេចចោលនោះទេ ក៏ប៉ុន្តែវាត្រូវបានក្លាយជារថយន្តដ៏មានចំណាប់អារម្មណ៍ទៀតផងក្នុងវិស័យទេសចរណ៍។ បើតាមលោក រស់ សាយ នាយកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ វីរតន៏ លំដាប់អន្តរជាតិ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសណ្ឋាគារនេះមានវត្តមានរថយន្តទំនើបសល់ពីសម័យបូរាណចំនួន៧គ្រឿង។ នៅក្នុងឆ្នាំ២០១៥ សណ្ឋាគារឯកជនមួយនេះ បង្កើតឡើងរួមគ្នាដោយវិនិយោគិនខ្មែរនិងបារាំង ដោយមានរែរថយន្តបូរាណតែមួយគ្រឿងប៉ុណ្ណោះ ដាក់តាំងបង្ហាញភ្ញៀវដោយក្តីស្រឡាញ់...

ព័ត៌មានលំអិត

ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការបង្គ្រាបរថយន្តដឹកឈើគ្មានច្បាប់មួយគ្រឿងក្នុងក្រុងសៀមរាប

រថយន្តដឹកឈើមួយគ្រឿងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបធ្វើការបង្ក្រាបបាននៅវេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយការបង្ក្រាបនេះធ្វើឡើងនៅចំណុចភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។ បើតាមលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ការបង្គ្រាបនេះ ធ្វើឡើងដោយក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដោយបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង ម៉ាកអីស៊ុយហ្សុយឌុយមិច ព៌ណត្រេអី គ្មានស្លាកលេខ។ រថយន្តដឹកឈើខាងលើនេះបានធ្វើដំណើរមកពីខេត្តព្រះវិហារ...

ព័ត៌មានលំអិត

ការរកឃើញព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែកនៅប្រាសាទត្រពាំងផុង

វត្ថុបុរាណ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុង ក្នុងភូមិ គោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាបប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាល នៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បំណែកព្រះសិរធ្វើពីថ្មភក់ ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ...

ព័ត៌មានលំអិត

បាក់ច្រាំងអូរក្នុងឃុំតាសៀមស្រុកស្វាយលើ សង្កត់មនុស្សស្លាប់ម្នាក់ក្នុងពេលចុះចាប់ត្រី

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីបាក់ច្រាំងអូរសង្កត់មនុស្សស្លាប់ម្នាក់នាក់ គឺជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ បើតាមប្រសាសន៏របស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងទីតាំងព្យាបាល និងថែទាំសុខភាព៤កន្លែង ក្នុងក្រុងសៀមរាប វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ឯលំនៅឋានវិញ 

នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាត ឲ្យអ្នកពាក់ព័ន្ធនឹង មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប, មន្ទីពហុព្យាបាលសុខភាព, បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ត្រឡប់ទៅលំនៅឋានវិញ ដោយពុំមានករណីសង្ស័យ ឬវិជ្ជមានកូវីដ-១៩...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបចុះពិនិត្យគោលដៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

នៅរសៀលថ្ងៃទី០២ ខែមេសាឆ្នាំ២០២១នេះ លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ (Sinovac) នៅស្រុកអង្គរធំ ស្រុកបន្ទាយស្រី និង ស្រុកវ៉ារិន ខេត្តសៀមរាប។ ឯកឧត្តម ង៉ាន់ ភិរុណ បានបញ្ជាក់ថា យុទ្ធនាចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩...

ព័ត៌មានលំអិត

មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស 

មន្ត្រីជំនាញ នៃមន្ទីរកសិកម្មមរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស តាមការសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជីកស្តារបឹងពារាំង ដើម្បីរក្សាទឹកទុកសម្រាប់ជម្រកត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា...

ព័ត៌មានលំអិត

មន្ត្រីបសុពេទ្យខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់សុនខមួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

មន្ត្រីបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តសៀមរាប បានចុះទៅបិទហាងលក់សាច់ពិសេស( សាច់សុនខ) មួយកន្លែងនៅក្បែរវត្តពោធិ៍ពីរដើមក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលតែងតែបើកប្រកបរបរលក់សាច់សុនខនេះ អស់រយ:ពេលជាង១០ឆ្នាំមកហើយ ការចុះបិទទីតាំងនេះ ម្ចាស់ហាងឈ្មោះ ជី សុជាតិ គឺជាលើកទី២ហើយ ដោយលើកទី១ មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទម្តង នឹងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀតទៅវិញ។ ប៉ុន្តែមកដល់ពេលថ្មីៗនេះ ម្ចាស់ហាងនៅតែមិនព្រមធ្វើតាមកិច្ចសន្យាហើយក៏មិនទាន់បានប្តូរមុខរបរដែរ ទើបនៅរសៀលថ្ងៃទី០២ ខែមេសា...

ព័ត៌មានលំអិត
Page 267 of 588 1 266 267 268 588

Recommended

សូម Like និង Follow ពួកយើង