សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ស៊ីម៉ាក់រកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត៣ម៉ឺនគ្រាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០

ការបង្ហាញពីវឌ្ឍនភាពការងារប្រតិបត្ដិការ៩ខែនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាមួយ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកមជុ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជាហៅកាត់ថា ស៊ីម៉ាក។ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ចាប់ពីខែមករាដល់ខែកញ្ញា ពោល៩ខែឆ្នាំ២០២០នេះ ស៊ីម៉ាក់រំដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះនៅលើផ្ទៃដីជិត៦០គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង២ម៉ឺន៨ពាន់គ្រាប់ ហើយបានគំទេចចោលរួចរាល់ជាស្ថាពរ។គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ភាគច្រើនត្រូវបានរកឃើញនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រភេទកម្ពុជា...

ព័ត៌មានលំអិត

រដ្ឋបាលព្រៃឈើនិងរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ យកដីធ្វើកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួនៗ ដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ដើម្បីធ្វើបច្ចប្បន្នភាពអំពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ឋផល បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាប ពង្រឹងតួនាទីក្រុមការងារ និងអន្តរាគមន៍ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ព្រមទាំងពិភាក្សាលើបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំ សម្រាប់ការផ្តល់និងទទួលនូវអនុសាសន៍សម្រាប់ទិសដៅដៅជំហានបន្ទាប់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងថា ការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ព្រោះវាជាទម្ងន់បន្ថែមលើដំណោះស្រាយនៃវិបត្តិកូវីដ១៩ ព្រោះថាមកដល់ពេលនេះ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទនៅឡើយនោះទេ តែការព្យាយាមឆ្លងដែនធ្វើចំណាកស្រុកខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលទើបនឹងបានធ្វើចំណូលស្រុកនោះ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីកាត់តនិងបង្ហោះវីដេអូក្លែងក្លាយ ជុំវិញការបើកផ្លូវដែលមានការឯកភាពពីអាជ្ញាធរ និងប្រជាពលរដ្ឋ

កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដោយបានសរសេរខ្លឹមសារថា "រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ" ព្រមទាំងបានកាត់តបញ្ជូលបន្ថែមសម្លេង ស្រែកទ្រហ៊ោយំក្លែងក្លាយ របស់ប្រជាលរដ្ឋផងដែរ។ តាមចម្លើយសារភាព យុវជនខាងលើ...

ព័ត៌មានលំអិត

សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ

សត្វប្រវឹកចំនួន ៣៨២ក្បាល ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិ នៅព្រៃសហគមន៍បឹងឈូក ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា សត្វប្រ វឹកទាំងនេះ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បង្ក្រាបបានកាលពីយប់ពីថ្ងៃទី២៦ ខែកញ្ញា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប !

អាជ្ញាធរខេត្ដសៀមរាប ជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធផ្លូវទាំង៣៨ខ្សែ ត្រូវរុះរើសំណង់ខុសច្បាប់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដើម្បីបើកផ្លូវឱ្យអាជ្ញាធរ ធ្វើការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយកំណត់រយ:ពេល១០ថ្ងៃ ក្នុងការរុះរើរួចរាល់ដោយគិតចាប់ពីថ្ងៃទី២៣ ខែកញ្ញានេះតទៅ។ ការជូនដំណឹងនេះ ក្រោយពេលបញ្ចប់កិច្ចប្រជុំលើក១ នៃគណ:កម្មការអន្តរក្រសួង...

ព័ត៌មានលំអិត

តៃកុងឡានងងុយដេកបើករេចង្កូតទៅបុករ៉ឺម៉កកង់បីក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់ទៀតរងរបួស

សៀមរាប៖ បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៧ និង៤៥នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំនុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបនៅ ដែលបង្កឡើងដោយរថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខ ២M-៤៤០៦ បើកបរពីទិសខាងពីកើតទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា...

ព័ត៌មានលំអិត

សម្ដេចក្រឡាហោម ស ខេង អំពាវនាវ ដល់អ្នកបើកបរមានអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ ស្របពេលរបាយការណ៍គ្រោះថ្នាក់ម្សិលមិញនេះ ស្លាប់រហូតដល់៨នាក់

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកបើកបរធ្វើដំណើរទៅស្រុកកំណើត ឬកម្សាន្តនៅរមណីយដ្ឋាននានា សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឲ្យបានទៀងទាត់មុនធ្វើដំណើរ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ...

ព័ត៌មានលំអិត

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងស្រុកអង្គរធំ

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកអង្គរធំ សហការជាមួយនគរបាលស្រុកពួក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីលួចម៉ូតូរបស់អ្នករកស៊ីដាក់ប៉េងគប់ប៉ោង នៅចំនុចផ្លូវក្រហម ភូមិតាកាំ ឃុំដូនកែវ ស្រុកពួក ដោយជនសង្ស័យមានឈ្មោះ ខៀវ ខន...

ព័ត៌មានលំអិត
Page 28 of 84 1 27 28 29 84

Recommended

សូម Like និង Follow ពួកយើង