ថ្លែងក្នុងឱកាសពិធីធ្វើជំរឿនសមាជិក គណៈឱសថការីកម្ពុជាប្រចាំខេត្តសៀមរាប នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩លោក ឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិនៃគណៈឱសថការីកម្ពុជា បានអំពាវនាវដល់ឱសថការីទាំងឡាយណា ដែលមិនទាន់ចូលជាសមាជិកគណៈឱសថការីកម្ពុជា សូមរួសរាន់ចុះឈ្មោះចូលជាសមាជិកនៃឱសថការីកម្ពុជានៅតាមបណ្តារាជធានីខេត្ត។ លោក បានសំណូមពរដល់សមាជិក សមាជិកានៃគណៈឱសថការីកម្ពុជាទាំងអស់ សូមពិនិត្យឡើងវិញនូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ត្រូវពង្រឹងនូវសាមគ្គីផ្ទៃក្នុង ចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់និងលិខិតបទដ្ឋាន ឯកសារគតិយុត្តិ របស់ក្រសួងសុខាភិបាល...
ព័ត៌មានលំអិតលោក សយ សីហា មេឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ លោក...
ព័ត៌មានលំអិតកាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ចំនួនប្រមាណជិត ៤០០ នាក់ បានរៀបចំសកម្មភាពការងារសង្គម សម្អាតបរិស្ថានក្នុងក្រុងសៀមរាប ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់ទីក្រុងស្អាត” ដែល កម្មវិធីនេះគឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និង ការដាក់បង់អង្គុយនៅតាមទីសាធារណៈ ដើម្បីបង្កើនសោភ័ណភាព ជាប្រយោជន៍សម្រាប់សាធារណជនទូទៅ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិទទួលបន្ទុកទិសភូមិភាគទី៤ និងទី៥ បានបញ្ជាក់ថា កំណែទម្រង់ស៊ី ជម្រៅ ដែលត្រូវយកចិត្តទុកដាក់ នោះគឺការពង្រឹងយន្តការគ្រប់គ្រងដឹកនាំកម្លាំងច្បាស់លាស់ មានតម្លាភាព និង លុប បំបាត់អំពើអសកម្ម...
ព័ត៌មានលំអិតតាមរយៈអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការ លេខ ១០៤ អនក្រ.តត ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងលោក នាក់ ណេរ៉ុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ឱ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតតាមខ្លឹមសារដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ថ្មីៗ នេះ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ការប្រកាសលក់ដូរដីធ្លីក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ កំពុងតែបានប្រព្រឹត្តទៅយ៉ាងសកម្មតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម ដែលការប្រកាសលក់ដូរដីធ្លីនេះផ្ទុយនឹងច្បាប់ដូចមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតចាប់ពីខែសីហា ឆ្នាំ២០១៨កន្លងមក រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានចុះអនុវត្តគម្រោងកាត់ខ្សែភ្លើង ខ្សែកាបលើអាកាស និងបង្កប់ក្រោមដីនៅតាមបង្គោលខ្សែភ្លើងដែលមានភាពរញ៉េរញ៉ៃគ្មានរបៀបរៀបរយដូចសំណាញ់ពីងពាង ក្នុងក្រុងសៀមរាប គឺបានជាង៥០ភាគរយហើយ ។ គិតមកដល់ដើមខែ កុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរបានកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាបអាកាស បង្កប់ក្រោមដីបានចំនួន ៦ផ្លូវ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ក្នុងគម្រោងទី១នេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការ ផ្សព្វផ្សាយអនុសាសន៍១០ ចំណុច របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងថ្ងៃប្រារព្ធពិធីខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ។ ក្នុងឱកាសនោះដែរ ក៏មានការផ្សព្វផ្សាយញ្ញត្តិថ្កោលទោសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និង មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំយុទ្ឋនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដែលយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក , ការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ,...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.