ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”

ទោះពុំមានពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២១ដូចបណ្ដាឆ្នាំកន្លងមកក៏ដោយ សម្ដេចតេជោ នៅតែបង្ហាញការយកចិត្តទុក និងណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ការអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ជាពិសេសប្រសាសន៍របស់សម្ដេចកាលពីជំនួបលើកទី៤ គឺគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះបើយោងតាមសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ...

ព័ត៌មានលំអិត

ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មានកម្ពុជា លើកទី៥នេះ ត្រូវបានផ្អាក

សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២០នេះ នឹងពុំមាន ពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ដូចបណ្ដាឆ្នាំកន្លងមកនោះទេ នេះបើយោងតាមសារលិខិតរបស់សម្ដេចតេជោ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីម្សិលមិញនេះ។ តាមរយៈសារលិខិតដដែលនេះ បង្ហាញថា នេះជាឆ្នាំទី៥ហើយ ដែលត្រូវរៀបចំជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ប្រជុំកំណត់ព្រំប្រទល់មិនច្បាស់លាស់ រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ដែលមិនច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ភូមិចំនួន១៩ ស្ថិតក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប នៅពុំទាន់កំណត់ព្រំប្រទល់បានច្បាស់លាស់នៅឡើយ ដែលបង្កឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទាំងអស់នោះ។ តាមការបញ្ជាក់របស់លោក ទិព្វ ពិសិដ្ឋ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបបង្ហាញយុទ្ធសាស្រ្តចំនួន៤ចំនុចដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ឆ្នាំ២០២១

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់សំខាន់ៗ និងការចូលរួមសហការពីអង្គការដៃគូជាតិ អន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ បង្ក្រាប ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងរំលោភបំពានទៅលើស្រ្តី និងកុមារតាមគ្រប់រូបភាព...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ...

ព័ត៌មានលំអិត

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

សិស្សមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៩-២០២០ ក្នុងខេត្តសៀមរាប សរុបជាង៩ពាន់នាក់ បានប្រឡងជាប់ដោយស្វ័យប្រវត្តិ ស្មើនឹង១០០ភាគរយ ដោយមិនកំណត់ឧទ្ទេស នេះបើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប ក្នុងថ្ងៃបើកបវេសនកាល ជានិមិត្តរូបតែមួយគត់ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងទិសដៅការបន្តប្រចាំឆ្នាំ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំដំណើរកម្សាន្តលើកទី៤របស់ខ្លួន ដែលមានរយ:ពេល ៣យប់ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ទៅកាន់រមណីយដ្ឋាននានា ក្នុងខេត្តខេត្តភាគឦសាន ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាបទាំងអស់ ដែលបានសម្រេច នូវលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំរបស់ខ្លួន។ ឯកឧត្តម លីវ...

ព័ត៌មានលំអិត

ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ !

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ដែលប្រារព្ធឡើងជានិមិត្តរូបកម្រិតថ្នាក់ខេត្ត នៅវិទ្យាល័យ ១០មករា១៩៧៩ រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្ស...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប÷ សមិទ្ធផលឆ្លងកាត់វិបត្តិកូវីដ-១៩ ជាបទពិសោធន៍បង្កើតឱកាសម្រាប់អនាគត

ការជួបប្រជុំគ្នានៃថ្នាក់ដឹកនាំខេត្តសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដោយរំពឹងទុកថា ហានីភ័យនៃវិបត្តិកូវីដ-១៩ វាមិនមែនជាឧបស័គ្គដែលមិនអាចពុះពារបាននោះទេ វាក៏ត្រូវបានក្លាយជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត អាស្រ័យដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ និងការចូលរួមនៃប្រជាជាតិទាំងមូល។ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា រយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២០កន្លងទៅ នៅក្រោមសម្ពាធនៃវិបត្តិកូវីដ-១៩ វាពិតជាបានបង្កើតឡើងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យសេវាកម្មនិងទេសចរណ៍ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបប្រទះនូវផលវិបាកទាំងនោះ វាគ្រាន់តែជាវិញ្ញាសារថ្មីដែលមិនមិនធ្លាប់មានពីមុនមកតែប៉ុណ្ណោះ ហើយវាក៏បានប្រែក្លាយជាបទពិសោធន៍...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប!

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជម្រុញឲ្យក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញ សហការគ្នាដោយឆន្ទៈទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មានគុណភាពខ្ពស់តាមបទដ្ឋានបច្ចេកទេស ! ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់...

ព័ត៌មានលំអិត
Page 288 of 584 1 287 288 289 584

Recommended

សូម Like និង Follow ពួកយើង