ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

ក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន សារព័ត៌មានបានជះឥទ្ធិពលយ៉ាងខ្លាំងទៅការអភិវឌ្ឍសង្គម និងប្រយោជន៍សាធារណៈ ក្នុងនោះការសរសេរព័ត៌មានមិនពិត និងក្លែងក្លាយ បានរីករាលដាលយ៉ាងច្រើននៅក្នុងប្រព័ន្ធបណ្ដាញសង្គមនានា នេះបើតាមការលើកឡើងរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីមកពីតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។...

ព័ត៌មានលំអិត

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

សេតវិមានបានឱ្យដឹងថា ក្រុមការងាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅតែកំពុងសម្លឹងមើលជម្រើសនានានៅឡើយទេថា តើត្រូវកាត់បន្ថយពន្ធគយលើទំនិញនាំចូលពីចិនដើម្បីបន្ធូរបន្ថយអតិផរណាឬយ៉ាងណា ខណៈដែលការស្នើសុំឱ្យរក្សាពន្ធនៅដដែលមានកាន់តែច្រើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សំណើជាង ៤០០ដែលស្នើសុំឱ្យរក្សាការយកពន្ធលើទំនិញចិនដដែល ត្រូវបានដាក់ជូនការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកគិតត្រឹមល្ងាចថ្ងៃអង្គារ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តរបស់លោក Biden។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងចំណោមសំណើទាំងនេះ មានសំណើមួយត្រូវបានដាក់ជូនដោយគណៈកម្មាធិការដែលតំណាងឱ្យសហជីពចំនួន២៤ រាប់ពីសហព័ន្ធការងារ អាមេរិកនិងសភាស្ថាប័នឧស្សាហកម្ម (AFL-CIO) ដែលជាសហជីពធំបំផុតនៅអាមេរិក...

ព័ត៌មានលំអិត
Page 3 of 21 1 2 3 4 21

Recommended

សូម Like និង Follow ពួកយើង