ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ប្រធានសភាតំណាងរាស្ត្រអាមេរិក ចាប់ផ្ដើមកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស

លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់សភាតៃវ៉ាន់ហើយនៅថ្ងៃពុធនេះ ជាការចាប់ផ្ដើមបំពេញ ទស្សនកិច្ចដ៏ចម្រូងចម្រាស និងជួបពិភាក្សាការងារជាមួយសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន DW នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។ ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ លោកស្រី ផេឡូស៊ី បានបញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់។ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។ លោកស្រី...

ព័ត៌មានលំអិត

លោក ចូ បៃដិន បាននិយាយថា មេដឹកនាំអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្កានីស្ថាន

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាមេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយដែលនេះជាការបាត់បង់ធំបំផុតរបស់អាល់កៃដា ចាប់តាំងពីអូសាម៉ា ប៊ីន ឡាដិន (Osama bin Laden) ត្រូវបានសម្លាប់កាលពីឆ្នាំ២០១១មក។...

ព័ត៌មានលំអិត

ប្រទេសថៃព្រមានពីទឹកជំនន់នៅអាងទន្លេមេគង្គ

ខណៈដែលកម្ពស់ទឹកទន្លេមេគង្គកំពុងកើនឡើងជាលំដាប់ ហើយប្រជាជនដែលរស់នៅតាមច្រាំងទន្លេទាំងពីរក្នុងប្រទេសថៃត្រូវបានព្រមានឱ្យត្រៀមខ្លួនសម្រាប់ទប់ទល់នឹងទឹកជំនន់ដែលអាចកើតមានឡើងគ្រប់ពេលវេលា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចាប់តាំងពីដើមខែកក្កដាមក កម្ពស់ទឹកបានកើនឡើងពី ១០ ទៅ ១៥សង់ទីម៉ែត្រក្នុងមួយថ្ងៃ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។នៅថ្ងៃទី១៩ ខែកក្កដា ទឹកទន្លេមេគង្គមានកម្ពស់ប្រហែល ៦ម៉ែត្រ ក្រោមគែមច្រាំងទន្លេ ៣ម៉ែត្រ ដែលមានកម្ពស់ ៩ម៉ែត្រ។ ការព្រមានមួយត្រូវបានផ្សព្វផ្សាយដល់សហគមន៍នៅតាមច្រាំងទន្លេក្នុងស្រុកមួង ស្រុកបានផែង ស្រុកថាអ៊ូតេន និងស្រុកថាតផានុម...

ព័ត៌មានលំអិត

សហភាពអឺរ៉ុប យល់ព្រមផ្តល់ជំនួយយោធាបន្ថែម ៥០០លានអឺរ៉ូទៀត ដល់អ៊ុយក្រែន

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេស នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នា ផ្តល់ជំនួយយោធាបន្ថែមចំនួន ៥០០លានអឺរ៉ូទៀត (៥០៧.៧លានដុល្លារ) ឱ្យដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ លោក ចូសេប បូរែល...

ព័ត៌មានលំអិត

យន្ដហោះផ្ទុកមនុស្ស ៣៦នាក់ ក្រឡាប់ផ្ងារជើង នៅឯអាកាសយានដ្ឋាន ប្រទេសសូម៉ាលី

សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា អាជ្ញាធរនៅក្នុងប្រទេសសូម៉ាលី បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថាយន្ដហោះមួយគ្រឿងបានក្រឡាប់ផ្ងារជើង កំលុងចុះចតនៅឯអាកាស យានដ្ឋានរដ្ឋធានីនៃប្រទេស ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ នៅក្នុងចំណោមមនុស្សនៅលើយន្ដហោះទាំង៣៦នាក់។ វីដេអូ និងរូបភាពច្រើនស្លឹកដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីផ្សែងនៅឯទីតាំងកើតហេតុ នៃអាកាសយានដ្ឋានក្នុងរដ្ឋធានី ម៉ូហ្កាឌីស្យូ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានពន្លត់ភ្លើងដែលឆាបឆេះយន្ដហោះនេះទាន់ពេលវេលា និងបានសង្រ្គោះមនុស្សនៅលើយន្ដហោះនេះទាំង៣៦នាក់ ដោយសុវត្ថិភាព។...

ព័ត៌មានលំអិត

លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ថា ការវាយប្រហារលើតំបន់គ្រីមៀ នឹងក្លាយជា «ថ្ងៃអវសាននៃពិភពលោក»

អតីតប្រធានាធិបតីរុស្ស៉ី បាននិយាយថាការបដិសេធរបស់អ៊ុយក្រែន និងលោកខាងលិច ក្នុងការទទួលការគ្រប់គ្រងរបស់ទីក្រុងមូស្គូ លើតំបន់គ្រីមៀ គឺជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៉ី ហើយរាល់ការវាយប្រហារ ពីខាងក្រៅណាមួយលើតំបន់មួយនេះ នោះវាមានន័យថា «ថ្ងៃអវសាននៃពិភពលោក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២។ នេះមិនមែនជាលើកទីមួយទេ ដែលអតីតប្រធានាធិបតីរុស្ស៉ីរូបនេះធ្វើការគំរាមបែបនេះ ចាប់តាំងពីនៅសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ លោក...

ព័ត៌មានលំអិត

ប្រធានាធិបតីស្រីលង្កា ត្រូវបានភៀសខ្លួនចេញពីប្រទេសមុនពេលត្រូវលាលែងចេញពីតំណែង

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងនៅថ្ងៃពុធនេះថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនចេញពីប្រទេសហើយក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកត្រូវលាលែងចេញពីតំណែងតាមការទាមទាររបស់ក្រុមបាតុករ ដែលខឹងសម្បារចំពោះការដឹកនាំ និងបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់លោក។ មន្ត្រីអន្តោប្រវេសន៍ស្រីលង្កាម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាលោក រ៉ាចាប៉ាកសា និងភរិយា ព្រមទាំងអង្គរក្សពីរនាក់ បានភៀសខ្លួនចេញពីប្រទេសដោយជិះលើយន្ដហោះមួយគ្រឿងរបស់កងទ័ពអាកាសនៃប្រទេសស្រីលង្កា។ ចំណែកមន្ត្រីរដ្ឋាភិបាលម្នាក់ទៀត...

ព័ត៌មានលំអិត

មេដឹកនាំក្រុម ISIS ម្នាក់ក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់ដោយសារយន្ដហោះដ្រូនអាមេរិក

បើតាមយោធាអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា មេដឹកនាំម្នាក់របស់ក្រុម ISIS នៅក្នុងប្រទេសស៊ីរី ដែលជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំកំពូល ទាំង៥ របស់ក្រុមភេរវករមួយនេះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញពីទីបញ្ជាការយោធាកណ្តាលអាមេរិក បានឲ្យដឹងថា មេដឹកនាំក្រុម ISIS ឈ្មោះ ម៉ាហែរ អាល់អាហ្កាល់...

ព័ត៌មានលំអិត

ចិនប្រាប់អាស៊ានកុំឱ្យក្លាយខ្លួនជា «កូនអុក» របស់ក្រុមប្រទេសមហាអំណាច

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះបានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា «កូនអុក» ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី លោក វ៉ាង...

ព័ត៌មានលំអិត

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

ផ្កាយរណបមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាកូរ៉េខាងជើង ទំនងជាបានពង្រីកការងារ កែលម្អ នៅឯទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរដល់រូងក្រោមដីទី២ ក្នុងបរិបទដែលក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបារម្ភថាកូរ៉េខាងជើងអាចនឹង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ គ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។ បើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ការងារកែលម្អ និងការរៀបចំក្នុងរូងក្រោមដីលេខ៣ នៅឯទីតាំងធ្វើតេស្ដអាវុធ...

ព័ត៌មានលំអិត
Page 3 of 64 1 2 3 4 64

Recommended

សូម Like និង Follow ពួកយើង