នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ផ្លូវក្រាលល្បាយក្រួសចំនួន២ខ្សែ ប្រវែង៨គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតភ្ចាប់ពីភូមិរើល ទៅភូមិគោកចំបក់ និងពីកែងភូមិរើល ទៅភូមិព្រៃខ្យង ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ខេត្តសៀមរាប មានទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានសាងសង់លូមុខមូល ៦កន្លែង សាងសង់លូប្រអប់មុខមួយ ២កន្លែង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥ ខណៈខេត្តសៀមរាប នៅសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លីប្រមាណ ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោមក្នុងតំបន់៣ តំបន់២ នៃបឹងទន្លេសាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម...

ព័ត៌មានលំអិត

គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

ក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះធ្វើការពិនិត្យ វាយតម្លៃ និងដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ បន្ទាប់ពីបញ្ចប់ការងារស្ដារឡើងវិញ ក្រោយពីរងការខូចខាតដោយទឹកជំនន់កាលពីពេលកន្លងទៅ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែង៧គីឡូម៉ែត្រ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។ លោក សំអិល សុណា មន្ត្រីទីចាត់ការផែនការវិនិយោគ បានឲ្យដឹងថា ចំពោះក្រុមហ៊ុនដែលមានបំណងចង់ដាក់សំណើរដេញថ្លៃ គឺត្រូវភ្ជាប់សំណើដេញថ្លៃរបស់ខ្លួនជាមួយនឹងប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព និងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០ភាគរយ នៃតម្លៃកិច្ចសន្យា ហើយអ្នករដេញថ្លៃទាំងអស់ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានការឃុបឃិត គ្មានការក្លែងបន្លំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងរដ្ឋបាលស្រុក គាំទ្រថវិកាពីអង្គការលោកខាងលិចជួបលោកខាងកើត(អ៊ីសមីតវេសត៍)បានសហការរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” នៅសាលាបឋមសិក្សា ទៀ បាញ់គំរូ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ឋផ្គត់ផ្គង់ទឹកនិងអនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងដើម្បីចលនាធនធានសម្រាប់ការការពារប្រភពទឹក និងការលើកកម្ពស់ការប្រើប្រាស់ទឹក និងបង្គន់អនាម័យធន់នឹងអកាសធាតុប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍។ លោក គឹម...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៣ លើកទិសដៅបន្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង បានទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈឥរិយាបទរបស់បុគ្គលិកបម្រើសេវាមួយចំនួននៅមានកម្រិតនៅឡើយ។ ឯកឧត្តម ង៉ូវ កាង បានលើកឡើងថា វិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប បានក្លាយជាគម្រូល្អមួយ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនរូប។ លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែង ១៨២ម៉ែត្រ ទទឹង...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ដើម្បីធ្វើការពិនិត្យ និងស្នើសុំកែតម្រូវ

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនបងប្អូនប្រជាលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ ក្នុងឃុំចំនួន២ គឺឃុំកំពង់ភ្លុក និងឃុំកណ្តែក ស្រុកប្រាសាតបាគង ខេត្តសៀមរាប។ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា យោងតាមផែនទីឧបសម្ព័ន្ធផ្ទៃដីតំបន់៣...

ព័ត៌មានលំអិត

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈម ខណៈជំងឺទាំងនោះកំពុងមានការកើតឡើងថ្មី និងចំនួនអ្នកស្លាប់មានការកើនឡើង

ជំងឺរ៉ាំរ៉ៃ និងជំងឺមិនឆ្លង នៅតែជាបញ្ហាប្រឈមចម្បង បន្ទាប់ពីជំងឺទាំងនោះកំពុងមានការកើតឡើងថ្មីៗ ឯចំនួនអ្នកស្លាប់ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងពីធីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ មានប្រសាសន៍ថា បើទោះបីជាវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់អោយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤...

ព័ត៌មានលំអិត
Page 3 of 241 1 2 3 4 241

Recommended

សូម Like និង Follow ពួកយើង