សេដ្ឋកិច្ច និង កសិកម្ម

សេដ្ឋកិច្ច និង កសិកម្ម

សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់ 

សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា" ឥដ្ឋអេកូ "។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ...

ព័ត៌មានលំអិត

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានប្ដេជ្ញាបន្តកៀងគរដល់បណ្ដាអ្នកវិនិយោគបរទេស ឲ្យមកមកវិនិយោគឲ្យបានច្រើនបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនចំណូលដល់ជាតិ ក៏ដូចជាការបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។   ក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នរដ្ឋក្នុងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានលើកឡើងថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋាន នៃគណ:កម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ បានជួបប្រជុំពិភាក្សាលក្ខណ:បច្ចេកទេសពាក់ព័ន្ធនឹងការត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត ឬអ្នកលក់ និងអ្នកទិញ ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអ្នកផលិតនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដំណើរការទៅ ក្រោមកិច្ចដឹកនាំ សម្របសម្រួលពី លោក យុន លីនណេ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយគណៈកម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប បានរៀបចំប្រជុំពិភាក្សានិងធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតឬអ្នកលក់និងអ្នកទិញ ក្រោមគម្រោង ការទទួលបានទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច/មធ្យមនិងអ្នកផលិតនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដំណើរការទៅក្រោមកិច្ចដឹកនាំសម្របសម្រួលពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លោក...

ព័ត៌មានលំអិត

ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ

ចង្ក្រានសម័យថ្មី ដែលមានចង្ក្រានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីជំនួសចង្រានពីបុរាណបន្តិចម្តង បន្ទាប់ពីប្រជាពលរដ្ឋដែលបានប្រើប្រាស់វាបានដឹងពីគុណតម្លៃ និងសន្សំសំចៃ។ អ្នកស្រី ឈ វ៉ាន់លី រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលទើបនឹងប្រើប្រាស់ចង្ក្រានបរិស្ថាននេះបានប្រមាណជារយៈពេល១ខែ បានលើកឡើងថា កាលពីមុនអ្នកស្រីបានប្រើចង្ក្រានហ្គាស ឬចង្ក្រានឡូវ ដែលប្រើអុស ធ្យូងធម្មតា នៅក្នុងការចម្អិនម្ហូបអារប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីឃើញមិត្តភក្តិប្រើចង្រ្កានបរិស្ថាននេះ មានភាពងាយស្រួល...

ព័ត៌មានលំអិត

ទីតាំងអាជីវកម្មមួយកន្លែងក្នុងក្រុងសៀមរាប កែច្នៃសំណល់កាកអំពៅ និងកម្ទេចកម្ទីឈើធ្វើជាអុសបរិស្ថាន ជំនួសអុសប្រពៃណី

ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ទីតាំងអាជីវកម្មមួយកន្លែង បានប្រមែប្រមូលកាកអំពៅ កម្ទេចឈើអាចម៍រណា ត្រឡោកដូង គ្រាប់ត្នោតជាដើម មកកែច្នៃធ្វើជាអុសបរិស្ថាន សម្រាប់ជំនួសអុសប្រពៃណីដែលពលរដ្ឋតែងទៅកាប់ពីព្រៃធម្មជាតិ។ ប្រធានផ្នែកលក់ប្រចាំស្ថាប័នចង្រ្កានបរិស្ថានACE លោក សែម ចាន់វាសនា បាននិយាយនៅព្រឹកថ្ងៃទី០៨ សែសីហា ឆ្នាំ២០២៣នេះថា កាលពីឆ្នាំ២០១៩ ដោយមើលឃើញពីការបំពុលបរិស្ថានដែលកើតចេញពីការប្រើប្រាស់អុសធម្មជាតិ ប្រើធ្យូង ក្នុងការចម្អិនម្ហូបប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជានេះ កូនខ្មែរមួយក្រុមបានផ្តួចផ្តើមបង្កើតជាចង្ក្រានបរិស្ថានមួយប្រភេទ...

ព័ត៌មានលំអិត

ស្ថានភាពជំនន់ទឺកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែង ប៉ុន្តែការរំដោះទឹកអាចមានការយឺតយ៉ាវដោយសារការបិតមុខទឹក និងប្រព័ន្ធបង្ហូររួមតួច

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំតាសោម និងឃុំចារឈូក នៃស្រុកអង្គរជុំ ដើម្បីត្រៀមបង្ការ ជួយដល់បងប្អូនប្រជាកសិករ អំឡុងពេលដំណាំស្រូវកំពុងមានការលូតលាស់។ តាមការបញ្ជាក់របស់ លោក ទា គឹមសុទ្ធ បង្ហាញថា...

ព័ត៌មានលំអិត

អ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ នៅខេត្តសៀមរាប បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុក លើប្រព័ន្ធអាហារសុវត្ថិភាព

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គការហ្គ្រេត និងអ្នកពាក់ព័ន្ធវិស័យកសិកម្មដាំបន្លែ ក្នុងខេត្តសៀមរាប ជិត១០០នាក់ បានជួបពិភាក្សា និងចែករំលែកដឹងពីផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់ចំណេះដឹងលើប្រព័ន្ធអាហារសុវត្ថិភាព និរន្ដរភាព ដល់ដៃគូរពាក់ព័ន្ធផ្សេងៗទៀត ដែលធ្វើការលើការដំាបន្ថែខ្នាតតូច។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានជម្រុញឲ្យសកម្មភាពរបស់គម្រោង និងប្រជាពលរដ្ឋត្រូវចូលរួមចំណែកក្នុងការការពារនៅលផិតផលក្នុងស្រុករបស់យើងឲ្យមានគុណភាពល្អ ហើយចូលរួមផ្សព្វផ្សាយពីប្រពលវកម្ម និងចម្រុះភាព...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ និងការអភិវឌ្ឍន៍ផលិតផល នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់សហគ្រិនស្រ្តី៖ ការកសាងម៉ាកយីហោ ការអភិវឌ្ឍន៍ផលិតផល និងការធ្វើពាណិជ្ជកម្ម ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន នាយកដ្ឋានកម្មសិទ្ធិបញ្ញា...

ព័ត៌មានលំអិត

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

 ក្រុមហ៊ុនយ៉ាម៉ូតូហ្គ្រីន របស់ប្រទេសជប៉ុន បានចុះសិក្សាពិនិត្យមើលទីតាំងសម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។ លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង...

ព័ត៌មានលំអិត
Page 3 of 22 1 2 3 4 22

Recommended

សូម Like និង Follow ពួកយើង