សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ឆមាសទី១ឆ្នាំ២០២០នេះ ជម្ងឺឆ្លងកុមារមានការថយចុះ

ក្នុងឆមាសដំបូងនៃឆ្នាំ២០២០ ដែលគេកត់សម្គាល់ថា គឺជារយៈពេលដែលកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នៅខេត្តសៀមរាប ឬ មន្ទីរពេទ្យជ័យវរ័្មនទី៧ បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៦ខែនេះ មានតែសេវាពិនិត្យស្រ្តីមានផ្ទៃពោះ និងសេវាសម្រាលកូនប៉ុណ្ណោះ ដែលត្រូវបានរក្សាអត្រាខ្ពស់ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក៏ប៉ុន្តែចំនួនកុមារដែលចូលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺឆ្លងផ្សេងៗមានការថយចុះ ដូចជាជម្ងឺគ្រុនឈាមជាដើម គឺមានការថយចុះរហូតដល់១៦ដង តិចជាងពាក់កណ្តាល នាឆ្នាំ២០១៩កន្លងទៅ។ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ័្មនទី៧...

ព័ត៌មានលំអិត

ក្រុមការងារជំនាញខេត្តសៀមរាប ទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចំនួន២២នាក់ រួមនិងសិក្ខាកាមខ្មែរមកពីប្រទេសថៃចំនួន១៦នាក់ មកកាន់ខេត្តសៀមរាបវិញ

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប និងក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ខេត្តសៀមរាប ទៅទទួល និងដឹកជញ្ជូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែលបានលួចឆ្លងដែនខុសច្បាប់ចំនួន២២នាក់ តាមច្រកព្រំដែនអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

ស្នងការរងនគរបាលខេត្តសៀមរាបបំភ្លឺថា រថយន្តដែលកម្លាំងជំនាញចាក់សោរកង់ពុំមែនជារថយន្តចតចោលទេ តែជារថយន្តតាក់ស៊ី រង់ចាំដាក់អ្នកដំណើរនៅតាមដងផ្លូវ

នៅរាត្រីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បំភ្លឺចំពោះវីដេអូឃ្លីបដែលបានចោទប្រកាន់កងកម្លាំងចម្រុះថាបានចាក់សោរកង់រថយន្តប្រជាពលរដ្ឋ ដោយគ្រាន់តែចតរថយន្តនៅក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលករណីនេះពុំមែនជាការពិតឡើយ។ នៅក្នុងសេចក្ដីបំភ្លឺនោះលោកស្នងការរង បង្ហាញថា កន្លងមកក្រុមរថយន្ដឈ្នួល...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បញ្ជូនក្រុមការងារជំនាញខេត្តទៅទទួលប្រជាពលរដ្ឋ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរពីបរទេស និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលប្រជាពលរដ្ឋខេត្តសៀមរាបចំនួន ៣១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀង នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមឲ្យដឹងពី...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំ សាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងប៉ាណកសាស្ត្រ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបារម្ភថា បញ្ហាគ្រឿងញៀននិងល្បែងស៊ីសងជាការដាក់បន្ទុកបន្ថែមលើជីវភាពប្រជាពលរដ្ឋ ក្នុងវិបត្តិកូវិត-១៩

រដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារមួយចំនួនផងដែរ ស្តីអំពីបញ្ហាសន្តិសុខ-សណ្តាប់ធ្នាប់សង្គម និងបង្ហាញអំពីបច្ចុប្បន្នភាពការងារអភិវឌ្ឍក្រុង ដែលកំពុងស្ថិតនៅក្នុងចក្ខុវិស័យគ្របដណ្តប់ទៅលើបណ្តាផ្នែកសំខាន់ៗជាច្រើននោះ។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានបញ្ចាក់ឲ្យដឹងថា៖ ដោយសារតែសារៈសំខាន់នៃកិច្ចប្រជុំនេះ មន្រ្តីដែលពាក់ព័ន្ធទាំងអស់...

ព័ត៌មានលំអិត

ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

នៅល្ងាចប្រមាណ ៦ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប មានភ្លៀងលាយនឹងខ្យល់កន្ត្រាក់មួយមេ បង្កឲ្យដើមអង្កាញ់នៅអមសងខាងផ្លូវ ២៦ ដើមរលំ និងបាក់មែក នៅតាមបណ្ដោយផ្លូវ នៃរង្វង់មូល វិថីវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅផ្លូវជាតិលេខ៦។ លោក ពៅ...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី ធ្វើការសិក្សាទីតាំងស្តារនិងដាំដើមឈើឡើងវិញក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ខណៈព្រៃឈើនៅតំបន់នេះ មានការបាត់បង់ស្ទើរទាំងស្រុង

តំបន់ឧទ្យានជាតិភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ព្រៃឈើស្ទើរទាំងស្រុង ដោយសារការ អាស្រ័យផល ការកាប់ទន្ទ្រានយកឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ របស់ជនខិលខូចមួយចំនួន នេះបើតាមកិច្ចសម្ភាសន៍ រវាង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងវិទ្យុជាតិកម្ពុជា ។ លោកអភិបាលស្រុក បន្តថា ការកំណត់ទីតាំងស្តារ...

ព័ត៌មានលំអិត

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់បានថយចុះ៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមការបង្ហាញពីលោកឧត្តមសេនីយត្រី តេង ច័ន្ទណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។ ទន្ទឹមនោះ តាមរយៈរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លុវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ រស់ សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និង ២....

ព័ត៌មានលំអិត
Page 32 of 84 1 31 32 33 84

Recommended

សូម Like និង Follow ពួកយើង