វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២ នៅខេត្តសៀមរាប ទទួលបានអ្នកទេសចរជិត ៣១ម៉ឺននាក់

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ បានឲ្យដឹងដែរថា សម្រាប់រយ:ពេល ៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ  ឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួនប្រមាណ ៣០៩,៥០៣នាក់ កើនឡើង ១១៩.១៦% ដែលឆ្នាំ២០២១ មានចំនួនប្រមាណ ១៤១,២១៩នាក់...

ព័ត៌មានលំអិត

ពិធីប្រគល់ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន ស្ដីអំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ...

ព័ត៌មានលំអិត

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនឧទ្យានសិប្បនិមិត្តឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងមានសត្វជាច្រើនប្រភេទទៀត ដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រត្រីគុណ បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើនប្រភេទទៀត។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន...

ព័ត៌មានលំអិត

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

អ្នកបំរើសេវាកម្មទេសចរជាងមួយពាន់នាក់ មកពីតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនទេសចរណ៍ មគ្គុទេសសចរណ៍ បានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់ខ្លួន លើការពង្រឹងជំនាញដែលមានស្រាប់ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ខណៈដែលក្រសួងទេសចរណ៍លើកឡើងថា ការពង្រឹងធនធានមនុស្សលើវិស័យទេសចរណ៍នេះ ស្របពេលភ្ញៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជាមានសន្ទុះឡើងវិញជាបណ្តើរៗ។ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់បុគ្គលិកកំពុងបំពេញការងារ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត

ចម្លាក់តោចំនួន២ នឹងយកទៅដាក់នៅកំពង់ទឹកផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្តឡើងវិញ ក្រោយពេលបញ្ចប់ការជួសជុល

ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរាត្រៀមនឹងយកចម្លាក់តោទាំងគូទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹកផ្នែកខាងជើងនៃស្ពានហាលមុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ការយកទៅដាក់នៅកន្លែងដើមវិញនេះ ក្រោយពីចម្លាក់តោមួយគូរនោះ បានឃ្លាតចាកឆ្ងាយពីទីតាំងដើមប្រមាណ ២៥ឆ្នាំ ដោយរក្សាបាននូវទម្រង់ដើមលើកតម្លៃ និងបង្កើនសោភ័ណភាពកំពង់ទឹកស្ពានហាលរបស់ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំងស្ពានហាលនេះជិតបញ្ចប់ការជួសជុល។ លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះថា...

ព័ត៌មានលំអិត

វត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប

ទេសចរវត្តអារាមជាជ្រុងមួយនៃផលិតផលទេសចរណ៍ដ៏សំខាន់ ដែលមានភាពទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនា ឬឈ្វេងយល់ពីទំនៀមទំលាប់សាសនា ហើយក៏មានការចាប់អារម្មណ៍ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប ក្រោយពីវិបត្តិជំងឺកូវិដ-១៩ មានភាពធូរស្បើយ ដោយក្នុងនោះចំនួនភ្ញៀវទេសចរក៏កាន់តែមានកំណើនជាបន្តបន្ទាប់។ ក្នុងឱកាសនាំភ្ញៀវបរទេសជាង ៤០នាក់មកទស្សនា និងឈ្វេងយល់ពីទំនៀមទំលាប ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត ខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ លោក យុន គឹមយ៉ាន...

ព័ត៌មានលំអិត

ច្រាំងកសិន្ធុផ្នែកខាងជើងស្ពានហាល របស់ប្រាសាទអង្គរវត្តប្រវែង ២០ម៉ែត្រទៀតនឹងបញ្ចប់ការជួសជុលនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា គម្រោងជួសជុលច្រាំងកសិន្ធុ ផ្នែកខាងជើងស្ពានហាល នៃប្រាសាទអង្គរវត្ត ប្រវែង ២០ម៉ែត្រថ្មីទៀតអាចនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ដូចការគ្រោងទុក។ ក្រុមការងារអះអាងបែបនេះ បន្ទាប់ពីការងាររៀបកាំជណ្តើរថ្មបាយក្រៀមថ្មីបានរួចរាល់ហើយៗការងាររៀបឡើងវិញនូវកាំជណ្តើរថ្មភក់បុរាណនេះ ត្រូវរៀបតាមលំដើម មានដំណើរការឆាប់រហ័ស ដែលមកដល់ពេលនេះ នៅសល់តែកាំជណ្តើរថ្មភក់ផ្នែកខាងលើប្រហែល ២ទៅ៣ដុំទៀតប៉ុណ្ណោះ ដែលនឹងត្រូវធ្វើបង្ហើយឆាប់ៗនេះ។ អ្នកស្រី នង...

ព័ត៌មានលំអិត

ពលរដ្ឋរីករាយនឹងការដើរកំសាន្ដក្នុងពិធីអុំទូកចេញព្រះវស្សានៅខេត្ដសៀមរាប បន្ទាប់ពីខកខានដោយសារជំងឺកូវីដ-១៩

ប្រជាពលរដ្ឋជាច្រើនកុះករ បានសម្ដែងការសប្បាយរីករាយក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានរៀបចំឡើងដោយ ព្រះសង្ឃវត្ដអារញ្ញសាគរ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិដែលមានតាំងពីយូរលង់។ ពួកគាត់បានលើកឡើងថា ពិធីប្រណាំងទូកបែបលក្ខណៈប្រពៃណីខ្នាតតូច បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារពីការបង្កើតការលក់ដូរនៅក្នុងពិធី។ ចំពោះការបង្កើតកម្មវិធីសប្បាយៗនេះបង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ-១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះបានបង្ហាញថា...

ព័ត៌មានលំអិត

ខ្លោងទ្វារខាងកើត នៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុល 

ខ្លោងទ្វារអគារព្រះឥសូរ ដែលស្ថិតនៅជ្រុងឥសាន នៃប្រាង្គកណ្តាល របស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយ:ពេល ដើម្បីធ្វើការជួសជុល។លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែតុលានេះថា  បន្ទាប់ពីរៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គររួចមក (ICC-Angkor) និងក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត...

ព័ត៌មានលំអិត

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធចាប់ផ្តើមបើកឱ្យដំណើរការហើយ ខណ:ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលចូលទៅទស្សនាប្រាសាទ !

ស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។ លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ...

ព័ត៌មានលំអិត
Page 32 of 93 1 31 32 33 93

Recommended

សូម Like និង Follow ពួកយើង